ⓘ វប្បធម៌ខ្មែរ

គ្រឹះ​នៃ​វប្បធម៌​ខ្មែរ

វប្បធម៌-អរិយធម៌​ខ្មែរ​បច្ចុប្បន្ន​ដែលជា​ លទ្ធផល​នៃ​ការវិវត្ត​ដ៏​យូរលង់​បានប្រសូត​ចេញពី​មូលដ្ឋានគ្រឹះ​ខ្មែរ-មន ឬ​មន-ខ្មែរ និង​ឥណ្ឌា​ដែល​គេ​ពុំ​អាច​ផ្តាច់ចេញ​ពីគ្នា​បានឡើយ ហើយ​ភាព​សំយោគ​ដ៏​ស្អិតរ​មួ​ត​នេះហើយ ដែល​ធ្វើឱ្យ វប្បធម៌-អរិយធម៌​ជាតិខ្មែរ​មាន​ភាព​សម្បូរបែប និង​ត្រ​ចេះ​ត្រចង់ ។ តាមពិត មុន​ភាព​សំយោគ​ដើម​នេះ ដែល​ផ្តើមឡើង​នា​សម័យ​ប្រវត្តិសាស្ត្រ ឬ​មុននេះ​បន្តិច វប្បធម៌​ខ្មែរ​មាន​លក្ខណៈ​ជាតិ​ខ្លួន​មកហើយ ។ លក្ខណៈសម្បត្តិ​ពិសេស​នេះ ត្រូវ​បន្ត​ដោយ​សហគមន៍​ដែល​ស្ថិតក្នុង​អម្បូរ​មន-ខ្មែរ នៅ​ឥណ្ឌូចិន និង​នៅ​ម៉ាឡាយូ រហូតដល់​សព្វថ្ងៃ​ដែល​រស់នៅ​តំបន់​ខ្ពង់រាប ឬ​តាម​តំបន់​ព្រៃភ្នំ ហើយ​ដែល​ពុំ​អាច​ទ​ទ ...

ឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរ

ការមកដល់​នៃ​ជនជាតិ​អម្បូរ​ចិន​ក្នុង​ ភូមិភាគ​ឥណ្ឌូចិន​គឺជា​បញ្ហា​ថ្មីថ្មោង ។ ដូច្នេះ​ខុសពី​ពូក​អន្តោប្រវេសន៍ ជនជាតិខ្មែរ​បានកើត​លើ​ទឹកដី​របស់​ខ្លួនឯង​ផ្ទាល់ ។ ក្នុងន័យ ​នេះហើយ​ដែល​លោក ហ្ស​ក សឺ​ដែ​ស បាន​សរសេរ​ក្នុង​ឆ្នាំ ១៩៤៩ ថា គេ​អាច កត់សំគាល់​សារៈសំខាន់​នៃ​សកម្មភាព​ផ្សព្វផ្សាយ​វប្បធម៌​របស់​ប្រទេស​ឥណ្ឌា​ ដោយ​គ្រាន់តែពិនិត្យសើរៗដូចនេះ" បើ​មើល​តាម​លក្ខណៈ​នៃ​រូបរាងកាយ​អ្នកស្រែ​ចំការ​ខ្មែរ​មិនមាន​លក្ខណៈ​ខុសពី ​ជនជាតិ​ព្នង ឬ​សម្រែ​ឡើយ ។ ព្នង​ក៏​ដូច​ម៉​យ​នៅ​អាណ្ណា​ម​ដែរ ដែល​ស្ថិតក្នុង​ស្ថាន​ភាពជា​កុលសម្ព័ន្ធ ។ ពួកគេ​ដោះស្រាយ​រាល់​បញ្ហា​វិវាទ​តាមបែប​ប្រពៃណី​ដោយ​ទន្ទេញ​មាត់ ឬ​ចងចាំ ។ ខាង​សាសនា ពួ ...

ភូមិវប្បធម៌កម្ពុជា

ភូមិ​វប្បធម៌​កម្ពុជា ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប​។ ភូមិវប្បធម៌កម្ពុជាគឺ​ជា​កូន​ភូមិ​គំរូ​មួយ​ដែល​មាន​សំណង់​ ផ្ទះ និង អាគារ​ប្រវត្តិសាស្រ្ត​ទំនាម​ទំលាប់​របស់​ប្រជាជន​ខ្មែរ និង ជីវភាព​របស់​ជនជាតិ​ទាំងអស់​។ កន្លែងនេះ​មាន​ទំហំ ២១០ ០០០ ម៉ែត្រការ៉េ​។​ ក្នុងភូមិវប្បធម៌កម្ពុជា​មានភូមិ​ចំនួន​១២ ដែល​តំណាង​ឲ្យ​វប្បធម៌​ផ្សេង​ៗ​គ្នា និង ចរិតលក្ខណៈ​របស់​ជនជាតិ​១៩​។ ភ្ញៀវ​ទេសចរណ៍​អាច​រីក​រាយ​ជាមួយ​នឹង​ការ​សំដែង​របាំអប្សរា និង របាំ​របស់​ជនជាតិ​ភាគតិច​នៅ​កម្ពុជា និង អាច​ទស្សនា​ការ​សំដែង​អំពី​ប្រពៃណី​រៀប​អាពាហ៌ពិពាហ៌​របស់​ជនជាតិ​ខ្មែរ​។ នៅតាម​ភូមិ​និមួយ​ៗ អ្នក​ទេសចរណ៍​អាច​មើលឃើញ​អំពី​ការបង្ហាញ​អ ...

ឫស​កែវ​នៃ​វប្បធម៌​ខ្មែរ​តាម​អាវុធ​ថ្ម

បុព្វការី​ជន​របស់​មនុ​ស្សបាន​មានជីវិត​ រស់រាន​ប្រមាណ​ជា ៤ លាន​ឆ្នាំ​មកហើយ​នៅ​ប្រទេស​អា​ហ្វ្រិ​ច ហើយ​ដើរ​ជើង​ពីរ ។ ពួកគេ​បាន​ផ្តើម​ការប្រើប្រាស់​ថ្ម​ធើ្វ​ជា​អាវុធ​ប្រមាណ ២,៨ លាន​ឆ្នាំមុន​គ.ស ។ ឧបករណ៍ប្រើប្រាស់​ធើ្វ​អំពី​ថ្ម​ដែល​ចាស់​ជាងគេ គឺ​ត្រូវបាន​គេ​រកឃើញ​នៅ​ប្រទេស​អេ​ទី​យ៉ូ​ពី ។ នៅក្នុង ​ឧ​ប​ទី្វ​ប​ឥណ្ឌូចិន​ដែលជា​ទឹកដី​កំណើត​របស់​អម្បូរ​ខ្មែរ-មន ឬ មន-ខ្មែរ ការប្រើ​ឧបករណ៍​ថ្ម​ត្រូវបាន​ផ្តើមឡើង​តាំងពី ១ លាន​ឆ្នាំ​តែប៉ុណ្ណោះ រហូតដល់​សម័យ​លោហធាតុ​ប្រមាណ ១៥០០-១០០០ ឆ្នាំមុន​គ.ស ។ គេ​កំណត់​អាយុ​តាមរបៀប ។ ការស្រាវជ្រាវ​ឱ្យដឹងថា នៅ​កម្ពុជា​ក្រោម ឧស្សាហកម្ម​ថ្ម​មាន​អាយុ​ពី ៥៦០.០0០ ឆ្នាំទៅ ៦៥០.០០ ...

វប្បធម៌ទូទៅ

និយមន័យ នៃពាក្យ វប្បធម៌ អរិយធម៌ខ្មែរ មីនា 8 Posted by yimsamnang ១.និយមន័យទូទៅនៃអរិយធម៌ អរិយធម៌ គេអាចឲ្យនិយមន័យអរិយធម៌ប្លែកៗ ន័យតាមសព្ទ គឺអរិយធម៌មកពីពាក្យ អរិយ+ ធម៌ ដូចនេះ អរិយធម៌ គឺជាធម៌ទាំងឡាយណាដែលជាសភាព និងតំលែនៃការលូតលាស់រីកចំរើន ខ្ពង់ខ្ពស់ ថែ្លថ្នូរក្នុងការរស់នៅរបស់មនុស្សក្នុងសង្គម ដែលប្រកបទៅដោយរបៀបរៀបរយមានគ្រឿងសំភារៈប្រើបា្រស់ គ្រប់គ្រាន់មានជំនឿ ចំណេះ ដឹងគ្រប់បែបយ៉ាងដើម្បីសែ្វងរកនូវសេចក្កីសុខ ។ ២ និយមន័យតាមទស្សនៈ អរិយធម៌ គឺសំគាស់ទៅលើការរីកចំរើនលូតលាស់នៃជនជាតិណា មួយដែលផ្ទុយនឹងភាពព្រៃផ្សៃ និងមានស្ថាប័នទ្រទ្រង់ច្បាប់ និងការរស់នៅរបស់មនុស្សប្រកបដោយសុខសន្ដិភាព។ក្នុងន័យទាំងពីរខាងលើ យើងអាចបង ...