ⓘ នយោបាយ

នយោបាយ

ពាក្យនយោបាយមកពាក្យផ្សំគ្នាគឺពាក្នយ + ឧបាយ ដែលមានន័យថាឧបាយក្នុងការណែនាំ កលល្បិច ឬមេគំនិត ដែលគេផ្តើមឡើង ដើម្បីដឹកនាំជនដទៃឱ្យប្រព្រឹត្តទៅរកទីដៅយ៉ាងនេះ ឬយ៉ាងនោះ កិច្ចការដែលទាក់ទងដោយការគ្រប់គ្រងរដ្ឋ។ ភាសាបច្ចេកទេសនយោបាយប្រែថាវិធីសាស្រ្តក្នុងការស្វែងរកអំណាចដើម្បីគ្រប់គ្រងប្រទេស។តើអ្វីទៅជាអំណាច?ក្នុងទីនេះសំដៅយកតំណែងបើក្នុងរបបគម្មុនិស្សគឺលេខាធិការឬប្រធានបក្សបើក្នុងរបបរាជានិយមគឺស្តេចឬប្រមុខរដ្ឋហើយបើក្នុងរបបប្រជាធិប្បតេយ្យបែបរដ្ដសភាគឺនាយករដ្ឋមន្រ្តីបែបប្រធានាធិបតីគឺប្រធានាធិបតីហើយបើបែបផ្សំរវាងបែបរដ្ឋសភានឹងបែបប្រធានាធិបតីគឺប្រធានាធិបតី។ក្រៅពីនោះនៅមានអំណាចបែបទាហានដែលមានមេបញ្ជាការជាដើម។ឬអាចមានអំណាចអ្វី ...

ភូមិសាស្ត្រនយោបាយសហរដ្ឋអាមេរិក

នៅ​​ខែ​​វិច្ឆិកា​​ឆ្នាំ​​២០០៨ បារ៉ាក់ អូបាម៉ា បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក។ ដោយសារ​​ប្រាជា្ញ​​ឆ្លាត​​វៃ ថាមពល​​ក្លៀវក្លា និង ដើម​​កំណើត​​​ជា​កូនកាត់​ស្បែក​ខ្មៅ បារ៉ាក់ អូបាម៉ា ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា ជា​ប្រធានាធិបតីទី១របស់ពិភពលោក។ ក៏​ប៉ុន្តែ លោក អូបាម៉ា​ ​ឡើង​មក​គ្រប់គ្រង​ប្រទេស​មួយ​ដែល​បាន​និង​កំពុង​បន្ត​បាត់បង់ ​ កិត្យានុភាព​និង​មហិទ្ធិឫទ្ធិ នៅ​លើ​ឆាក​អន្តរជាតិ។ ជា​ការ​ ពិត​ណាស់​ដែល​ថា អាមេរិក​នៅ​តែ​ជា​សិស្ស​ពូកែ ជាប់​លេខ​១ ក្នុង​ថ្នាក់​ពិភពលោក ក៏​ប៉ុន្តែ​បណ្តើរៗ មហាយក្ស​មួយ​នេះ​លែង​ជា​មហាអំណាច​ផ្តាច់​មុខ​ទៀត​ហើយ កំពុង​តែ​ក្លាយ​ជា​ប្រទេស​មួយ​ដូច​គេ​ឯង​ដែរ ពីព្រោះ ...

ភូមិសាស្ត្រនយោបាយបារាំង

សតវត្សរ៍​ទី​២០ ដែល​កន្លង​ផុត​ទៅ​នេះ គឺ​ជា​សម័យកាល​មួយ ដែល​ប្រទេស​បារាំង​បាន​ផ្តើម​បាក់​កម្លាំង​និង​បាត់បង់​កិត្យានុភាព។ សង្គ្រាម​លោក​ពីរ​លើក វិបត្តិ​សេដ្ឋកិច្ច​និង​នយោបាយ​បន្តបន្ទាប់​គ្នា បាន​ធ្វើ​ឲ្យ​បារាំង​ឃ្លាត​ចេញ​បន្តិច​ម្តងៗ ពី​លក្ខន្តិកៈ​ជា​មហាអំណាច​ពិភព​លោក។ តើ​នៅ​ដើម​សតវត្សរ៍​ទី​២១​នេះ គេ​អាច​និយាយ​បាន​ដែរ​ឬ​ទេ​ថា ដោយ​សំអាង​ទៅ​លើ​វិស័យ​ទូត សេដ្ឋកិច្ច យោធា នយោបាយ​និង​វប្បធម៌ បារាំង​នៅ​តែ​ជា​មហាអំណាច​ពិភពលោក​មួយ​ដដែល​ត​ទៅ​ទៀត? យ៉ាង​ណា​ក៏​ដោយ សព្វថ្ងៃ បារាំង​នៅ​បន្ត​ដើរ​តួនាទី​សំខាន់ នៅ​លើ​ឆាក​អន្តរជាតិ និង​នៅ​ក្នុង​ការ​ទូត​ពិភពលោក។ ដោយសារ​ថា ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ ...

ឥណ្ឌូនេស៊ី

ពេលអាណាចក្រហិណ្ឌូចាប់ផ្ដើមធ្លាក់ចុះរវាងឆ្នាំគ.ស ១៥០៧-១៥២០ អាណាចក្រមុស្លីមក៏ចាប់ផ្ដើមរុងរឿងនៅកោះជ្វាភាគកណ្ដាល ស៊ូម៉ាត្រ ស៊ូឡាវីស៊ី កាលីម៉ាន់តាន់ រហូតដល់អ៊ិរៀនខាងលិច ហើយជះឥទ្ធិពលធ្វើឱ្យភាសាម៉ាលេដែលជនជាតិមុស្លីមក្នុងបរិវេណនេះកំពុងប្រើបានផ្សព្វផ្សាយចេញទៅ ហើយក៏ក្លាយជាភាសាប្រចាំជាតិរបស់ឥណ្ឌូនេស៊ីតែម្ដង។ ក្នុងដំណាក់កាលនោះ ក្រុងចាកាតាគ្រាន់តែជាក្រុងកំពង់ផែតូចមួយនៅកោះជ្វា មានឈ្មោះថា ស៊ុនដាខេឡាប៉ា។ ក្រោយមកក្រុងនេះត្រូវបានលោកនាយពលហ្វាម៉ាទីននៃអាណាចក្រដាណឺម៉ាកវាយយកបាន ទើបឱ្យប្ដូរជាឈ្មោះចាកាតា ដែលមានន័យថា ទីកន្លែងនៃជ័យជម្នះ ព្រោះជាជ័យជម្នះលើជនជាតិព័រទុយហ្កាល់។ ក្រោយមកក្នុងឆ្នាំគ.ស ១៦២១ ហូឡង់បានចូលមកវាយដ ...

ភូមិសាស្ត្រនយោបាយសហភាពអឺរ៉ុប និងរុស្ស៊ី

មាន​ច្រើន​ណាស់​ទំនាស់​នយោបាយ​ និង​មនោគមវិជ្ជា រវាង​សហភាព​អឺរ៉ុប​និង​រុស្ស៊ី។ រុស្ស៊ី​មិន​ភ្លេច​ទេ​ថា នៅ​សម័យ​សង្គ្រាម​ត្រជាក់ អឺរ៉ុប​ខាងលិច​ជា​សត្រូវ​របស់​ខ្លួន។ រុស្ស៊ី​នៅ​គុំ​សហភាព​អឺរ៉ុប​ខ្លាំង ពីព្រោះ​ក្រោយ​ពី​សហភាព​សូវៀត​បាន​រលាយ​បាត់​ទៅ សហភាព​អឺរ៉ុប​មិន​បាន​ជួយ​បញ្ចូល​រុស្ស៊ី​មក​ក្នុង​ដែន​សន្តិសុខ​អឺរ៉ុប​ ឡើយ។ ផ្ទុយ​ទៅ​វិញ អឺរ៉ុប​បាន​ព្យាយាម​កាត់​បន្ថយ​ឥទ្ធិពល​របស់​រុស្ស៊ី បាន​ខិត​កាន់​តែ​ជិត​មក​ដល់​ព្រំដែន​រុស្ស៊ី តាម​រយៈ​ការ​ទទួល​ឲ្យ​ចូល​ជា​សមាជិក​របស់​សហភាព បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត និង​អតីត​សាធារណរដ្ឋ​បាល្ទ​Baltes​ជា​ដើម។ រុស្ស៊ី​ក៏​បារម្ភ​ខ្លាំង នៅ​ចំពោះ​មុខ​អង្គការ​សន្ធិសញ្ញា​ ...

ភូមិសាស្ត្រនយោបាយដើមបូព៌ា និងសហរដ្ឋអាមេរិក

ក្រោយ​ពី​សង្គ្រាម​ត្រជាក់​បាន​រលត់រលាយ​ទៅ សហរដ្ឋ​អាមេរិក​បាន​សើរើ​ពិនិត្យ​មើល​ឡើង​វិញ​ទាំង​ស្រុង យុទ្ធសាស្រ្ត​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន។ គោលដៅ​របស់​ទីក្រុង​Washington គឺ​ធ្វើ​យ៉ាងណា​ឲ្យ​អាមេរិក នៅ​តែ​ជា​មហាអំណាច​ខ្លាំង​ផ្តាច់​មុខ​តែ​ឯង នៅ​ក្នុង​ពិភពលោក យូរលង់​តទៅ​អនាគត។ នៅ​ក្នុង​ក្របខណ្ឌ​នៃ​យុទ្ធសាស្រ្ត​ថ្មី​នេះ ភូមិភាគ​ដើមបូព៌ា​ជា​អាទិភាព​មួយ​ធំ​ជាង​គេ​បង្អស់ សម្រាប់​រដ្ឋការ​អាមេរិកាំង​ជា​បន្តបន្ទាប់។ ជាក់​ស្តែង គឺ​នៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា​នេះ​ឯង ដែល​កាល​សម័យ​សង្គ្រាម​ឈូង​សមុទ្រ​Perse ឆ្នាំ​១៩៩០-១៩៩១ អាមេរិក​បាន​អនុវត្ត​ជា​លើក​ទីមួយ​បង្អស់​សិទ្ធិ​របស់​ខ្លួន ក្នុង​នាម​ជា​នគរបាល​ពិភពលោ ...

សហភាពសូវៀត

សហភាពសូវៀត មាន​ឈ្មោះ​ជា​ផ្លូវការ​ថា ​ សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូវៀត គឺជារដ្ឋសង្គមនិយមសហព័ន្ធមួយស្ថិតនៅភាគខាងជើងអឺរ៉ាស៊ីពីឆ្នាំ១៩២២ រហូតដល់ឆ្នាំ១៩៩១ ហើយជាអតីតប្រទេសធំជាងគេបំផុតនៅលើពិភពលោក។ ជាធម្មតា វាគឺជាសហភាពដែលមានសាធារណរដ្ឋសូវៀតជាតិជាច្រើននិងមានរដ្ឋាភិបាលមជ្ឈការ។ សហភាពសូវៀតគឺជារដ្ឋឯកបក្សដែលគ្រប់គ្រងដោយគណបក្សកុម្មុយនិស្ត, ម៉ូស្គូគឺជារដ្ឋធានីដែលមានទីតាំងស្ថិតនៅក្នុងសាធារណរដ្ឋធំបំផុតនៃសហភាពនេះគឺ សាធារណរដ្ឋសូវៀតរុស្ស៊ី។ សហភាពនេះមានចម្ងាយប្រវែងជាង ១០,០០០ គីឡូម៉ែត្រ ពីកើតទៅលិច ឆ្លងកាត់ល្វែងម៉ោងចំនួន ១១ ហើយមានចម្ងាយជាង ៧,២០០ គីឡូម៉ែត្រ ពីជើងទៅត្បូង។ ទឹកដីសហភាពសូវៀតបានគ្របដណ្តប់លើតំបន់អឺរ៉ុបខា ...

ហ៊ុន សែន

លោក ហ៊ុន-សែន បច្ចុប្បន្នជា​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា ​លោកមានគោរម​ងារជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន-សែន ។ ហើយបច្ចុប្បន្ន ​លោក​ជា​មេ​ដឹកនាំ​ដ៏​សំខាន់​មួយ​រូប​ក្នុង​ជួរគណបក្សប្រជាជនកម្ពុជាផងដែរ កាលពីឆ្នាំ១៩៧៩​ លោក​បាន​ដឹក​នាំ​ទ័ពដែល​មាន​ការ​ចូល​រួមពីទ័ព​ភាគីប្រទេស​វៀតណាម​ដើម្បី​ផ្តួល​រលំ​របប​ខ្មែរក្រហម។ លោកក៏ជា​សមាជិក​ទាហានខ្មែរក្រហម ដែល​បាន​រត់​គេច​ទៅ​ប្រទេស​វៀតណាមមុន​ឆ្នាំ១៩៧៩ ហើយ​បាន​ទាក់ទង​បញ្ជាការទ័ព​ប្រទេស​វៀតណាម ដើម្បី​​វាយ​​បក​​រំលំ​​ខ្មែរក្រហម​វិញ។​ ហើយ​ចាប់​ពី​ពេល​នោះ​មក​លោកក៏​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ឥទ្ធិពល និង កេរ្តិ៍ឈ្មោះល្បីល្បាញ។

អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង

ក្រុមអន្តរជាតិប្រើភាសាបារាំង គឺជាអង្គការអន្តរជាតិនៃនយោបាយ និងរាជរដ្ឋាភិបាលរបស់ប្រទេសបារាំង​​ ដូចជា ភាសាដើមនៃប្រពៃណីវប្បធម៌ នៅត្រង់មាត្រានៃសេចក្តីសំខាន់នៃប្រជាជន​ដែលជាតិក្រុមអន្តរជាតិប្រើភាសាបារាំង ដែលមានកំនត់សំគាល់បញ្ចូលគ្នាជាភាសាបារាំង រឺវប្បធម៌បារាំង​ ។ការដែលបានដឹងដូច ជាអង្គការអន្តរជាតិនៃនយោបាយរបស់បារាំង Ocean Iron fertilization អង្កការនេះមានសមជិក ៥៦ទាំងរដ្ឋ និងរដ្ឋាភិបាលសមាគមន៍៣ ហើយនិង អ្នកអង្កេត១៤ ។​ក្រុមអន្តរជាតិប្រើភាសាបារាំងគឺផ្តោតទៅលើអ្វីដែលពិសេស នៅក្នុងប្រទេសបារាំងដើម្បីរួបរួមជាសហគមន៍ នៃប្រជាជនដែលនិយាយភាសាបារាំង រួមទាំងបណ្តាញអង្កការគាំទ្រ រដ្ឋនិងឯកជនជាពិសេសចូលរួមរិតចំណងក្រុមអន្តរជ ...

អង់គ្លេស

អង់គ្លេស គឺជា​ប្រទេស​មួយ​នៃ​សហរាជាណាចក្រ​។ ប្រទេស​នេះ មាន​ប្រជាជន​ជាង ៨៣% នៃ​ប្រជាជន​សរុប​នៃ​សហរាជាណាចក្រ ដែល​មាន​ផ្ទៃដី​ប្រមាណ ២/៣ នៃ​កោះ "Great Britain" ស្ថិតនៅ​ភាគ​ខាងត្បូង​នៃ​កោះ​នេះ​។ អង់គ្លេស មាន​ព្រំប្រទល់​ខាងជើង​ជាប់​នឹង ប្រទេស​ស្កុតឡែន និង ខាងលិច​ជាប់​ជាមួយ​ប្រទេស​វ៉ែល ក្រៅ​ពី​នេះ​គឺ​ជាប់​នឹង សមុទ្រ​ខាងជើង សមុទ្រ​អៀរឡង់ សមុទ្រ​សែលទិក ច្រកសមុទ្រ​ប្រ៊ីស្តុល និង ច្រកសមុទ្រ​អង់គ្លេស​។ ទីក្រុង​ឡុងដ៍ គឺជា​រាជធានី​របស់​អង់គ្លេស និង ជា​ទីក្រុង​ធំ​បំផុត​នៃ​សហរាជាណាចក្រ និង ជា​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​សហភាពអឺរ៉ុប​។ អង់គ្លេស បាន​ក្លាយជា​រដ្ឋ​ឯកភាព​នៅ​ឆ្នាំ​៩២៧ ដែល​ជា​កុលសម្ព័ន្ ...

គុយវ៉ែត

រដ្ឋ​គុយវ៉ែត គឺ​ជា​រដ្ឋ​ឯករាជ្យ​មួយ​នៅ​តាម​បណ្ដោយ​ឈូង​សមុទ្ទ​ប៉ែក្ស ជាប់​ជាមួយ​នឹង​ប្រទេស​សាវឌី អារ៉ាប់ នា​ភាគ​ខាង​ត្បូង និង​ប្រទេស​អ៊ីរ៉ាក់​នា​ភាគ​ខាង​ជើង​ និង​ខាង​លិច។ គុយវ៉ែត​ជា​ពាក្យ​អារ៉ាប់​ដែល​មាន​ន័យ​ថា" បន្ទាយ​សាង​ជិត​ទឹក”។ ប្រទេស​នេះ​មាន​ប្រជាជន​ប្រមាណ​៣,១ លាន​នាក់ និង​មាន​ផ្ទៃ​ដី ១៧.៨១៨ គីឡូម៉ែត្រ​ក្រឡា។ គុយវ៉េត​ជា​ប្រទេស​កាន់​របប​រាជា​ធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដោយ​មាន​ប្រព័ន្ធ​សភា និង​ទីក្រុង​គុយវ៉ែត គឺ​ជា​ទីក្រុង​សេដ្ឋកិច្ច និង​នយោបាយ​របស់​ប្រទេស​នេះ។ គុយវ៉ែត​មាន​ប្រេង​បម្រុង​ធំ​ជាង​គេ​ទី​៥​នៅ​ក្នុង​ពិភពលោក និង​ជា​ប្រទេស​មាន​ជាង​គេ​បំផុត​ទី​៤​ក្នុង​លោក ដែល​ប្រជាជន​មាន​ប្រា ...

អ៊ឹមអែលដា

អ៊ឹមអែលដា ម៉ាកូស គឺជា ស្ត្រីមេម៉ាយ របស់អតីតប្រធានាធិបតី ហ្វ៊ីលីពីន Ferdinand ម៉ាកូស។ នាងបាន បម្រើការងារជា ស្ត្រីទីមួយ នៃ ប្រទេសហ្វីលីពីន ពីឆ្នាំ 1965 ដល់ឆ្នាំ 1986 ។

ឡៅ ម៉ុងហៃ

បណ្ឌិត ឡៅ ម៉ុងហៃ គឺ​ជា​អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​មាន​សេចក្ដី​ក្លាហាន​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់ លើ​បញ្ហា​ណា​មួយ​ដែល​កើត​មាន​ឡើង​ក្នុង​សង្គម ជា​ពិសេស​បញ្ហា​នយោបាយ។ លោក​ធ្លាប់​ជា​មនុស្ស​សំខាន់​មួយ​រូប​ក្នុង​ដំណើរ​ការ​សន្តិភាព និង​ជា​ហត្ថលេខី​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ផង​ដែរ ដែល​កាល​នោះ​លោក​ជា​ប្រធាន​គណៈ​ប្រតិភូ​នៃ គណបក្សរណសិរ្សរំដោះជាតិខ្មែរ ដែល​មាន​លោក សឺន សាន ជា​អ្នក​ដឹក​នាំ។