ⓘ ទ្វីប

ឧត្តរកុរុទ្វីប

ឧត្ដរ​កុរុទ្វីប ស្ថិត​នៅ​ទិស​ខាង​ជើង​ភ្នំ​សិនេរុ មាន​ដើម​កប្បព្រឹក្ស​ប្រចាំទ្វីប មនុស្ស​ក្នុង​ទ្វីប​នោះ​មិន​រវល់កង្វល់​ដោយ​កសិកម្ម ពាណិជ្ជកម្ម​ឡើយ ចង់​បាន​អ្វី ចង់​បរិភោគ​ចំណី​អាហារ​បែប​ណា គ្រាន់​តែ​ដើរ​ទៅ​ដល់​ដើម​កប្បព្រឹក្ស​បាន​ដូច​ប្រាថ្នា ស្ត្រី​មាន​គភ៌​៧ថ្ងៃ​ប្រសូត​បុត្តធីតា ប្រសូត​បាន​៧​ថ្ងៃ​ចេះដើរ​ចេះរត់។

អបរគោយានទ្វីប

អមរគោយានី​ទ្វីប ស្ថិត​នៅ​ទិស​ខាង​លិច​ភ្នំ​សិនេរុ មាន​ដើម​ក្ទម្ព​ប្រចាំទ្វីប មនុស្ស​ក្នុង​ទ្វីប​នោះ​មិន​កង្វល់​ដោយ​កសិកម្ម ពាណិជ្ជកម្ម​ឡើយ ព្រោះ​មាន​ដួង​កែវ​ឲ្យ​សម្រេច​សេចក្ដី​ប្រាថ្នា​បាន​គ្រប់​យ៉ាង។

បុព្វវិទេហទ្វីប

បុព្វវិទេហ​ទ្វីប ស្ថិត​នៅ​ទិស​ខាង​កើត​ភ្នំ​សិនេរុ មាន​ដើម​ច្រេស​ប្រចាំទ្វីប មនុស្ស​ក្នុង​ទ្វីប​នោះ​មិន​ពិបាក​នឿយ​អត់​ដោយ​កសិកម្ម ពាណិជ្ជកម្ម​ឡើយ ព្រោះ​មាន​ប្រាសាទ​១​វិចិត្រ​រចនា​ដោយ​កែវ​៧​ប្រការ​កម្ពស់​១៥យោជន៍ ឲ្យ​សម្រេច​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​បាន​គ្រប់​យ៉ាង។

អូស្ត្រាលី

អូស្ត្រាលី គឺជាប្រទេសមួយនៅ​ក្នុងអត្តគោលខាងត្បូង ដែលមានជាផ្ទីដីដ៏សំខាន់នៅទ្វីបអូស្ត្រាលី, គឺសំដៅទៅលើកោះតាស់ម៉ារានិងកោះ​តូចៗជាច្រើនទៀតនៅក្នុងឈូងសមុទ្រឥណ្ឌា និង ឈូងសមុទ្រប៉ាស៊ីហ្វិក។​ វាមានព្រំប្រទល់ជាប់ជាមួយប្រទេសមួយចំនួនដូច​ជាឥណ្ឌូ​នេស៊ី ទីម៉ខាងកើត​ និងជាប់ប៉ាបៅ​ញ៉ូកានៀភាគខាងជើង, កោះ សូឡូម៉ូន វានៅទូនិង ជាប់ជាមួយ និង កា​ឡែ​ដូនៀ ភាគខាងជើង​ឆៀងខាងកើត​ហើយនិងជាប់និងប្រទេសញ៉ូសាឡែន ​ភាគខាងត្បូងឆៀងខាងលិច។ ជាង៤០,០០០​ឆ្នាំមុនពេលដែលជនជាតិអ៊ឺរ៉ុបមកតាំងលំនៅនៅមុនសតវត្សរ៏ទី១៨​ ជនជាតិដើមអូស្ត្រាលីហើយ​និង​ជនជាតិតាសមានៀបានមករស់​នៅជាក្រុមៗដែលមានជាង២៥០ភាសារ។ បន្ទាប់ពីមិនទាក់ទងជាមួយភ្ញៀវអ្នកនេសាទ​ដែលជាអ្នកជិតខាង ...

កោះ

យើងបានអោយនិយមន័យកោះថាជាផ្នែកនៃដីដែលហ៊ុំព័ទ្ធដោយទឹក។ ប៉ុន្តែផ្នែកនៃទឹកត្រង់នេះជាទូទៅគេមិនគិតទេ បើវាជាទន្លេ ស្ទឺង ឬ ព្រែក តែក៏មានករណីលើកលែងដែរ។ ឧទាហរណ៍ដូចជានៅបារាំង ព្រែកឌុយមីឌីភ្ជាប់ទន្លេហ្គារ៉ូនទៅសមុទ្រមេឌីទែរ៉ានេ ហេតុនេះមហាសមុទ្រអាត្លង់ទិកនិងសមុទ្រមេឌីទែរ៉ានេភ្ជាប់គ្នាដោយខ្សែទឹក។ តាមលក្ខណៈបច្ចេកទេស ផ្នែកដីរបស់បារាំងដែលខាងត្បូងទន្លេហ្គារ៉ូននិងព្រែកឌុយមីឌីរួមទាំងឧបទ្វីបអ៊ីបេរីហ៊ុំព័ទ្ធដោយទឹក។ ប៉ុន្តែគេមិនអាចហៅផ្នែកនៃដីនេះថាជាកោះទេ។ ក៏ប៉ុន្តែបើសំរាប់ចំរៀកដីតូចៗដែលហ៊ុំព័ទ្ធដោយទន្លេឬស្ទឹង គេអាចហៅថាជាកោះបាន។ មូលហេតុដូចគ្នានេះដែរ ក្នុងការដែលគេហៅទ្វីបអាស៊ីនិងអាហ្វ្រិកជាសន្ទះដីជាប់គ្នាតែមួយ ជាកោះធ ...

សមុទ្រ

សមុទ្រ គឺជា​វាល​លំហ​ដ៏​ធំ​ធេង​នៃ​ទឹក​ដែល​មាន​រស​ជាតិ​ប្រៃ នៅ​ពេល​សមុទ្រ​មាន​ផ្ទៃ​ធំ​គេ​ហៅថា​មហាសមុទ្រ ដូចជា មហាសមុទ្រប៉ាស៊ីភិច។ ប្រទេសកម្ពុជា​​ក៏​​មាន​សមុទ្រ​ដែរ ដែល​ជា ​ឈូងសមុទ្រថៃ​ហើយ​​នឹង​​​មាន​ប្រវែង​៤៤៣​គីឡូម៉ែត​ជាប់​សមុទ្រ​នោះ។

អេស្ប៉ាញ

រាជា​ណាចក្រ​អេស្ប៉ាញ គឺ​ជា​ប្រទេស​មួយ​ស្ថិត​នៅ​អឺរ៉ុប​ខាង​ត្បូង និង​តាម​​ភូមិសាស្ត្រ​ទូទៅ​ ស្ថិត​នៅ​ភាគ​ខាង​លិច​អឺរ៉ុប ដែល​គ្រប​ដណ្ដប់​មួយ​ភាគ​ធំ​នៃ​ឧបទ្វីប​អ៊ីបេរីក។ នៅ​​ក្នុង​ឆ្នាំ​២០០៩ ប្រទេស​នេះ​មាន​ប្រជាជន​ចំនួន ៤៦ លាន​នាក់​ ដែលស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី២៩ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​លើ​ពិភប​លោក។ ប្រទេស​អឺរ៉ុប​មួយ​នេះ​​ធ្លាប់​ជា​មហា​អំណាច​មួយ​ខាង​អាណានិគម និង​ជា​មហា​អំណាច​សេដ្ឋ​កិច្ច​ និង​យោធា​ដ៏​ធំ​មួយ​លើ​ពិភព​លោក​ផ​ង​ដែរ។ ប៉ុន្តែ ឥទ្ធិពល​របស់​ប្រទេស​នេះ​បាន​ចាប់​ផ្ដើម​ធ្លាក់​ចុះ ចាប់​ពីពេល​ដែល​ខ្លួន​បាត់​បង់​អាណា​ខេត្រ​និគម​របស់​ខ្លួន​មក​ ពោល​គឺ​​ចាប់​ពី​សតវត្សរ៍​ទី​១ ...

លេខកូដប្រទេសនៅទ្វីបអាមេរិច

ទ្វីបអាមេរិច មានសមាជិក 41ប្រទេស។ ហើយត្រូវបានបែងចែកជា 4តំបន់ គឺ÷ អាមេរិចខាងត្បូង មាន 3ប្រទេស អាមេរិចកណ្ដាល មាន 7ប្រទេស 27 from the Caribbean អាមេរិចខាងជើង មាន 4ប្រទេស

កូឡុំប៊ី

អត់ច្រឡំជាមួយ កូឡុំប៊ីអង់គ្លេស British Columbia នៅប្រទេសកាណាដា។ ប្រទេសកូឡុំប៊ី ​ ស្តាប់ការអាន ជាប្រទេសមួយ​ ដែលបានជា​ប់ជា អាណានិកគម របស់ប្រទេសអេស្ប៉ាញ រវាងសតវត្សរ៏ទី១៦ និង សតវត្សរ៏ទី១៨ ។​ នៅសតវត្សរ៏ទី១៩ បានឈ្នះឯករាជ្យ ។ ប្រជាជាតិបុរាណកូឡុំបី បានជា ប្រជាជនមូអ៊ីស្កា ប្រជាជនគីម្បាយ៉ា និង ប្រជាជនតាអ៊ីរូណា ។ ប្រជាជនកូឡុំបី ជាពហុជាតិពន្ទ នៅបច្ចុបន្បកាល ។ ប្រទេសកូឡុំបី ផលិតកាហ្វេល្អជាងគេ នៅពិភលោក ។

ព្រហ្មញ្ញ​សាសនា

សាសនាព្រាហ្មណ៍ ជាសាសនាប្រភពដើមរបស់ជនកុលសម្ព័ន្ទអារយ័ណ ឬហៅម្យ៉ាងទៀតថា ពួកជនអរិយកៈ ដែលជាពួកជនមានលំនៅដ្ឋាននៅភូមិ ភាគអាស៊ីកណ្តាល។ ក្រោយមកជនជាតិអារៈយ័ណមួយក្រុមទៀតបានភាសខ្លួនទៅ កាន់ទ្វីបអ៊ឺរ៉ុប ហើយក៏ក្លាយទៅជាជនជាតិអ៊ឺរ៉ុបរហូតដល់បច្ចុប្បន្ននេះទៅ។ ឯមួយក្រុម ទៀតបានភាសខ្លួនចូលទៅរស់នៅប្រទេសអ៊ីរ៉ង ហើយមួយពួកទៀតចូលទៅនៅក្នុង ប្រទេសឥណ្ឌា បានធ្វើសង្រ្គាមឈ្នះពួកម្ចាស់ស្រុក គឺពួកមិល័ក្ខ ហើយក៏បានគ្រប់ គ្រងឥណ្ឌា។ ពួកជនជាតិអារយ័ណដែលបានចូលមកគ្រប់គ្រងឥណ្ឌាជាពួកជនជាតិ ដែលមានចំណេះដឹង ឆ្លាតវាងវៃ ទាំងពួកអារយ័ណ ទាំងពួកមិល័ក្ខ សុតតែមានទម្នាម ទម្លាប់ ប្រពៃណី វប្បធម៌ សាសនា របស់ខ្លួនរាងៗខ្លួនមកជាយូរណាស់មកហើយ ពោលគឺ ពួកមិល័ ...