ⓘ ប្រទេសនៅអាស៊ី

អាស៊ីហ្គេមឆ្នាំ១៩៩៤

អាស៊ីហ្គេមលើកទី១២ ត្រូវបានប្រារព្ធឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ពីថ្ងៃទី២ ដល់ទី១៦ តុលា ១៩៩៤។ ប្រធានបទសំខាន់នៅក្នុងព្រឹត្តិការណ៍កីឡាលើកនេះ គឺដើម្បីជុំរុញសន្តិភាពនិង​សុខុដុមភាព​រវាងបណ្ដាប្រទេសនៅអាស៊ី។ ហេតុនេះទើបគេជ្រើសរើសយកទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលជាកន្លែងទំលាក់គ្រាប់បែកបរមាណូលើកទី១លើលោក។ កីឡាករចំនួន ៦ ៨២៨ នាក់មកពី៤២ប្រទេស​បានចូលរួមប្រកួតលើព្រឹត្តិការណ៍កីឡា៣៤។ កីឡាបើកឆាកមាន បេសបល ការ៉ាតេ និង modern pentathlon។ សមាជិកភាពរបស់តៃវ៉ាន់បានត្រលប់មកវិញ រួមមានទាំងការបន្ថែមសមាជិក៥ប្រទេសនៅអាស៊ីកណ្ដាលមាន កាហ្សាក់ស្ថាន គាហ្គីស្ថាន តាជីគីស្ថាន តួរមិនីស្ថាន និង អ៊ូបេគីស្ថាន។ ដោយសារសង្គ្រាមឈូងសមុទ្រពែក ...

អាស៊ីហ្គេមឆ្នាំ១៩៦២

អាស៊ីហ្គេមលើកទី៤ ត្រូវបានប្រារព្ធឡើងនៅទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី២៤ សីហា ដល់ទី៤ កញ្ញា ១៩៦២។ អ្វីដែលគួរអោយកត់សំគាល់នៅក្នុងព្រឹត្តិការណ៍លើកនេះគឺ តៃវ៉ាន់ និង អ៊ីស្រាអែល ត្រូវបានគេច្រានចេញពីការប្រកួត។ ដោយសារមានសំពាធពីបណ្ដាប្រទេស​អារ៉ាប់​និងសាធារណរដ្ឋប្រជាមានិតចិន​ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបដិសេដមិនផ្ដល់​វីសាដល់ប្រតិភូកីឡាករអ៊ីស្រាអែលនិងតៃវ៉ាន់។ ការធ្វើបែបនេះវាខុសនឹងច្បាប់បញ្ញតិ​របស់សហព័ន្ធកីឡាអាស៊ី ទោះជាឥណ្ឌូនេស៊ីបានសន្យា​ថានឹងអញ្ជើញប្រទេសសមាជិកសហព័ន្ធទាំងអស់ រួមទាំងប្រទេសដែលមិនមានទំនាក់ទំនងការទូតជាមួយប្រទេសនេះ

កីឡាអាស៊ីខាងកើត

កីឡាអាស៊ីខាងកើត ជាព្រឹត្តិការណ៍​ពហុកីឡា​ ដែលរៀបចំឡើង​ដោយ​សមាគមកីឡាអាស៊ីខាងកើត ។ វាជាព្រឹត្តការណ៍កីឡាធ្វើឡើងរៀងរាល់​៤ឆ្នាំម្ដង​ ចាប់តាំងពីឆ្នាំ១៩៩៣ ដែលមានប្រទេសនៅអាស៊ីខាងកើតចូលរួម។

អាស៊ីហ្គេមឆ្នាំ១៩៥៤

លេខនៅក្នុងវង់ក្រចកជាចំនួនកីឡាករនិងប្រតិភូដឹកនាំ​របស់ប្រទេសនីមួយៗ កំនត់សំគាល់៖ 1 បរនេអូខាងជើង និង ហុងកុង នៅពេលនោះជាអាណានិគមរាជបល្ល័ង្គអង់គ្លេស 2 សិង្ហបុរីនៅពេលនោះជារដ្ឋស្វ័យគ្រប់គ្រង​ក្រោមអាណានិគមអង់គ្លេស

អាស៊ីហ្គេមឆ្នាំ១៩៧០

អាស៊ីហ្គេមលើកទី៦ ត្រូវបានប្រារព្ធឡើងនៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី២៤សីហា ដល់ទី៤ កញ្ញា ១៩៧០។ ដំបូងឡើយ កូរ៉េខាងត្បូងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែបានដលពាក្យដេញថ្លៃវិញ​ដោយមានការគំរាមគំហែងសន្តិសុខពីកូរ៉េខាងជើង។ ថៃ ដែលជាម្ចាស់ផ្ទះមុន បានចូលខ្លួនជួយធ្វើជាម្ចាស់ផ្ទះ​អាស៊ីហ្គេមដោយប្រើប្រាស់ថវិកាកូរ៉េខាងត្បូង។

ក្រុមប្រឹក្សាអូឡាំពិកអាស៊ី

ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ហៅកាត់ថា OCA គឺជាស្ថាប័ន​គ្រប់គ្រង​កីឡានៅអាស៊ី។ បច្ចុប្បន្ន​វាមានសមាជិក​ដែលជាគណកម្មាធិការអូឡាំពិកជាតិរបស់ប្រទេស៤៥។ សមាជិកចាស់ទុំជាងគេគឺ គណកម្មាធិការអូឡាំពិកជប៉ុន ដែលត្រូវបានទទួលស្គាល់ដោយ​គណកម្មាធិកាអូឡាំពិកអន្តរជាតិ​នៅឆ្នាំ១៩១២។ សមាជិកក្មេងខ្ចីជាងគេគឺ​ទីម័រខាងកើត ដែលបានចូលជាសមាជិកនៅឆ្នាំ​២០០៣។ OCA មានទីស្នាក់ការនៅទីក្រុង គុយវ៉ែតស៊ីធី។

កីឡាអាស៊ីខាងលិច

កីឡាអាស៊ីខាងលិច ជាព្រឹត្តិការណ៍ពហុកីឡា​រវាងបណ្ដាប្រទេសនៅអាស៊ីខាងលិច។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ សហព័ន្ឋកីឡាអាស៊ីខាងលិច។

មីយ៉ាន់ម៉ា

ប្រទេសមីយ៉ាន់ម៉ា ឬ ភូមា ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា គឺជាប្រទេសមួយនៅភូមិភាគអាស៊ីអាគ្នេយ៍។ ប្រទេសមីយ៉ាន់ម៉ាមានព្រំប្រទល់៖ ទិសពាយព្យជាប់នឹងប្រទេសបង់ក្លាដេសនិងឥណ្ឌា ទិសឥសាន្តជាប់នឹងប្រទេសចិន ទិសខាងកើតនិងអាគ្នេយ៍ជាប់នឹងប្រទេសឡាវនិងថៃ រីឯទិសខាងត្បូងនិងនិរតីគឺជាប់នឹងសមុទ្រអង់ដាម៉ង់និងឈូងសមុទ្របេងហ្គាល់។ មីយ៉ាន់ម៉ាគឺជាប្រទេសធំបំផុតនៅអាស៊ីអាគ្នេយ៍ដីគោកនិងជាប្រទេសធំបំផុតទី១០ នៅលើទ្វីបអាស៊ី។ គិតត្រឹមឆ្នាំ២០១៧ ប្រទេសនេះមានចំនួនប្រជាជនប្រមាណ ៥៤ លាននាក់។ រដ្ឋធានីនៃមីយ៉ាន់ម៉ាគឺណៃពិដោ រីឯទីក្រុងធំបំផុតគឺយ៉ាំងហ្គូន ។ ចាប់តាំងពីបានទទួលឯករាជ្យពីអង់គ្លេសមក ប្រទេសមីយ៉ាន់ម៉ាបានប្រឈមជាមួយ ...

កីឡាអាស៊ីខាងត្បូងឆ្នាំ២០០៦

កីឡាអាស៊ីខាងត្បូងលើកទី១០ ត្រូវបានធ្វើឡើងនៅទីក្រុងកូឡុំបូ ប្រទេស ស្រីលង្កា ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៨ កញ្ញា ឆ្នាំ២០០៦។ ពិធីបើកការប្រកួត​ត្រូវបានធ្វើនៅ​ពហុកីឡាដ្ឋានស៊ូហ្គាថាដាសា ដោយមានកីឡាករជាង២០០០ ចូលរួមប្រកួតក្នុង២០កីឡា។ នេះជាលើកដំបូងដែល ប្រទេសអាហ្វហ្គានីស្ថាន​បានចូលរួមប្រកួត​កីឡាអាស៊ីខាងត្បូង។

អ៊ីរ៉ង់

អ៊ីរ៉ង់,ត្រូវបានគេស្គាល់ជាប្រទេស ភឺសៀ ដែលស្ថិតនៅអាស៊ីខាងត្បូងនៃ Middle East។ហើយមានព្រំប្រទល់ជាប់ប្រទេស អាហ្កានីស្ថាន អាមេនៀ អាហ្សិបៀចេន​ អ៊ីរ៉ាក់ ប៉ាគីស្ថាន​ ​ ទួកគី​ ហើយនឹងទួកមេនីស្ទែន។ ថិរេនគឺជារដ្ឋធានី​និងជាទីក្រុងធំជាងគេនៅក្នុងប្រទេស។ អ៊ីរ៉ង់គឹជាប្រទេសធំទី១៨នៅលើពិភពលោកដែលមានប្រជាជន៧០លាននាក់។ វាជាប្រទេសមួយក្នុងចំនោមប្រទេសទាំងបួនដែលកាន់សាសនាអ៊ីស្លាមដែលត្រូវបានដឹកនាំដោយសារៀអ៊ីស្លាមគឺជាសាសនារបស់រដ្ឋ។ប្រជាជន៣%ប្រើប្រាស់ថ្នាំញៀន។ចំនុចដែលក្ដៅបំផុតនៃMiddle East គឺនៅប្រទេសអ៊ីរ៉ង់។អ៊ីរ៉ង់ជាសមាជិកអង្គកាUNតាំងពីឆ្នាំ១៩៤៥និងជាសមាជិកOPEC។ មាតិការ ១-ប្រវត្តិសាស្រ្ត ១-១ភឺសៀន​ អ៊ីមផៃអឺ ១-២អ៊ីរ៉ាក់​ ថ្ម ...

ស៊ីរី

ស៊ីរី មានឈ្មោះផ្លូវការថា សាធារណរដ្ឋអារ៉ាប់ស៊ីរី គឺជាប្រទេសមួយនៅអាស៊ីនិរតី។ ប្រទេសស៊ីរីមានព្រំដែនខាងលិចជាប់សមុទ្រមេឌីទែរ៉ាណេ ខាងជើងជាប់តួកគី ខាងកើតជាប់អ៊ីរ៉ាក់ ខាងត្បូងជាប់ហ្ស៊កដានី និងខាងនិរតីជាប់អ៊ីស្រាអែល។ ទីក្រុងគឺជាធានីដែលមានមនុស្សរស់នៅបន្តបន្ទាប់ចាស់ជាងគេបំផុតនៅក្នុងពិភពលោក។ ប្រទេសស៊ីរីគឺជាតំបន់ទាបដែលមានជីជាតិ ភ្នំខ្ពស់និងវាលខ្សាច់ ។ ប្រទេសមានក្រុមជនជាតិភាគតិចនិងសាសនាជាច្រើន ដោយភាគច្រើនជាជនជាតិអារ៉ាប់។ រដ្ឋស៊ីរីសម័យថ្មីត្រូវបានបង្កើតឡើងក្រោយពីសង្គ្រាមលោកលើកទីមួយដោយជាដែនដីអាណត្តិរបស់បារាំង និងគឺជារដ្ឋអារ៉ាប់ដែលធំជាងគេដែលបង្កើតឡើងពីឡេវ៉ាន់អារ៉ាប់ដែលដើមឡើយគ្រប់គ្រងដោយចក្រភពអូតូម៉ង់។ ប្រទ ...

                                     

អាស៊ីហ្គេមឆ្នាំ២០០២

អាស៊ីហ្គេមលើកទី១៤ ត្រូវបានប្រារព្ធឡើងនៅទីក្រុងពូសាន់ ប្រទេសកូរ៉េ ពីថ្ងៃទី២៩ កញ្ញា ដល់ទី១៤ តុលា ២០០២។ កីឡាករចំនួន ៧ ៥៥៦នាក់ មកពីប្រទេស៤៤បានចូលរួមក្នុងព្រឹត្តិការណ៍កីឡា៣៨។ នេះជាលើកទី១នៅក្នុងប្រវត្តិសាស្ត្រអាស៊ីហ្គេម ដែលមានការរួមពី​ប្រជាជាតិជាសមាជិកទាំង៤៤នៃក្រុមប្រឹក្សាអូឡាំពិចអាស៊ី។ កូរ៉េខាងជើងបានបញ្ជូនប្រតិភូទៅកូរ៉េខាងត្បូង​ដោយឥតព្រាងទុក។ អាហ្វហ្គានីស្ថានបានត្រលប់មកវិញ​ជាលើកដំបូង តាំងពីពេលពួកតាលីបាន​បានកាន់កាប់អំនាច។