ⓘ អាហ្វ្រិក

អាហ្វ្រិក

អាហ្វ្រិក គឺជា​ទ្វីប​ធំជាងគេ​ទី២ នៅផែនដី និង មាន​ប្រជាជន​ច្រើនជាងគេ​ទី២ដែ បន្ទាប់ពី ​ទ្វីបអាស៊ី​។ ទ្វីបអាហ្វ្រិក មាន​ផ្ទៃក្រឡា​ប្រហែល ៣០.២ លាន​គីឡូម៉ែត្រការ៉េ ដែល​គ្របដណ្ដប់​ប្រមាណ ៦% នៃ​ផែនដី និង ២៤.៤% នៃ​ផ្ទៃដី​ទ្វីប​។ ជាមួយ​ប្រជាជន​ប្រមាណ ៩៩២ លាន​នាក់ គឺ​ប្រហែល ១៤.២% នៃ​ចំនួន​ប្រជាជន​ពិភពលោក​។ ទ្វីប​នេះ ត្រូវ​បាន​ព័ទ្ធជុំវិញ​ដោយ សមុទ្រមេឌីទែរ៉ានេ នៅ​ខាងជើង, ព្រែកជីកស៊ុយអេ និង សមុទ្រក្រហម នៅ​ខាងជើង​ឆៀង​ខាងកើត, មហាសមុទ្រឥណ្ឌា ស្ថិតនៅ​ខាងត្បូង​ឆៀង​ខាងកើត, និង មហាសមុទ្រអាត្លង់ទិក ស្ថិតនៅ​ខាងលិច​។ ទ្វីបអាហ្វ្រិក មាន​៥៣​ប្រទេស​រួមទាំង "ម៉ាដាកាស្កា" និង ក្រុមកោះ​ចំណុះ​ជាច្រើន​ទៀត​។ អ្នកវិទ្យាស ...

អាហ្វ្រិកខាងត្បូង

right|120px អាហ្វ្រិកខាងត្បូង ជា​ភាសាអង់គ្លេស​៖ South Africa, ភាសាអាហ្វ្រិកាអាន​៖ Suid-Afrika មាន​ឈ្មោះ​ជាផ្លូវការ​ថា "សាធារណរដ្ឋអាហ្វ្រិកខាងត្បូង" គឺជា​ប្រទេស​មួយ​មាន​ទីតាំង​ស្ថិតនៅ​ប៉ែក​ខាងចុង​បំផុត​នៃ​ភាគ​ខាងត្បូង​ទ្វីបអាហ្វ្រិក​។ ប្រទេស​អាហ្វ្រិកខាងត្បូង មាន​ឆ្នេរសមុទ្រ ២,៧៩៨ គីឡូម៉ែត្រ ជាប់​មហាសមុទ្រអាត្លង់ទិក និង មហាសមុទ្រឥណ្ឌា និង មាន​ព្រំប្រទល់ ខាងជើង​ជាប់នឹង ប្រទេស​ណាមីប៊ី Namibia, បូតស្វាណា Botswana, ហ្ស៊ីមបាវេ Zimbabwe, មូហ្សំប៊ិក Muzambique, និង ស្វាហ្ស៊ីឡែន Swaziland ចំណែក រាជាណាចក្រឡេសូតូ Kingdom of Lesotho គឺជា​ប្រទេស​ឯករាជ្យ​មួយ​ស្ថិត​កណ្ដាល​ទឹកដី​អាហ្វ្រិកខាងត្បូង​។

ប្រទេសនៅអាហ្វ្រិក

អត្ថបទនេះគឺជា បញ្ជីរដ្ឋអធិបតេយ្យ និងរដ្ឋអនិស្សរភាពនៅទ្វីបអាហ្រ្វិក ។ រដ្ឋអធិបតេយ្យចំនួន ៥៦ គឺមានវត្តមាននៅលើទ្វីបអាហ្រ្វិកសព្វថ្ងៃ - បូករួមទាំងរដ្ឋអនិស្សរភាពចំនួនពីរ ទឹកដីបរទេសនៅលើទ្វីប និងអនុជាតិតំបន់ចំនួនប្រាំបួនរបស់រដ្ឋអធិបតេយ្យបរទេស។ ម៉ាល់តា និងទឹកដីមួយចំនួនទៀតរបស់បារាំង អ៊ីតាលី ព័រទុយកាល់ និងអេស្ប៉ាញគឺមានទីតាំងស្ថិតនៅលើផ្លាកទ្វីបអាហ្រ្វិកដោយតំបន់ខ្លះមានទីតាំងភូមិសាស្ត្រស្ថិតនៅជិតទ្វីបអាហ្រ្វិកច្រើនជាងអឺរ៉ុបទៅទៀតប៉ុន្តែយោងតាមសន្និបាត អ.ស.ប តំបន់ទាំងនោះគឺជាកម្មសិទ្ធិរបស់អឺរ៉ុបនិងស្ថិតនៅក្នុងទ្វីបអឺរ៉ុប។ ប្រទេសអេស៊ីបគឺជាប្រទេសនៅតំបន់អាហ្រ្វិកទោះបីជាទឹកដីមួយផ្នែកដែលមានឈ្មោះថាឧបទ្វីបស៊ីណៃស្ ...

សូម៉ាលី

ទំព័រគំរូ:Contains Arabic text ប្រទេសសូម៉ាលី មានឈ្មោះផ្លូវការថា សាធារណរដ្ឋសហព័ន្ធសូម៉ាលី គឺជាប្រទេសមួយដែលតាំងនៅក្នុង ស្នែងអាហ្វ្រិក មានព្រំដែនខាងលិចជាប់នឹងប្រទេសអេត្យូពី, ខាងពាយព្យជាប់នឹងប្រទេសជីប៊ូទី, ខាងជើងជាប់នឹងឈូងសមុទ្រអាដិន, ខាងកើតជាប់នឹងមហាសមុទ្រឥណ្ឌា, និងខាងនិរតីជាប់នឹងប្រទេសកេនយ៉ា។ ប្រទេសសូម៉ាលីមានឆ្នេរខ្សាច់វែងបំផុតនៅលើដីគោកអាហ្វ្រិក

មហាសមុទ្រឥណ្ឌា

មហាសមុទ្រឥណ្ឌា ជាមហាសមុទ្រធំទី៣នៅលើផែនដី ដែលគ្របដណ្ដប់ប្រមាណ ២០%នៃផ្ទៃទឹកលើផែនដី។ វាលាតសន្ឋឹងខាងជើងទល់នឹងទ្វីបអាស៊ី ខាងលិចទល់នឹងទ្វីបអាហ្វ្រិក ខាងកើតទល់នឹងឥណ្ឌូចិន ប្រជុំកោះស៊ុនដា និង អូស្ត្រាលី ហើយខាងត្បូងទល់នឹងសមុទ្រខាងត្បូង។ មហាសមុទ្រឥណ្ឌា ត្រូវបានខណ្ឌចែកពីមហាសមុទ្រអាត្លង់ទិកដោយខ្សែបណ្ដោយទី២០ o ខាងកើត ដែលរត់កាត់ពីជ្រោយអាហ្គុលហាស់ទៅខាងត្បូង។ មហាសមុទ្រឥណ្ឌាត្រូវបានខណ្ឌចែកពីមហាសមុទ្រប៉ាស៊ីហ្វិកដោយខ្សែបណ្ដោយទី១៤៧ o ខាងកើត។

អាល់ហ្សេរី

អាល់ហ្សេរី គឺជាប្រទេសមួយដែលស្ថិតនៅក្នុងទ្វីបអាហ្វ្រិកខាងជើង ដែលមានរាជធានីអាល់ហ្សៀរ ហើយប្រទេស​នេះនិយាយភាសាអារ៉ាប់ ជាភាសាផ្លូវការ។ ប្រទេសនេះក៏ជាប្រទេសដែលធំជាងគេនៅក្នុងសមុទ្រមេឌីទែរ៉ានេផងដែល ។ អាល់ហ្សេរី គឺជាប្រទេសមួយដែសមានព្រំប្រទល់ប៉ែកខាងជើងឈៀងខាងកើតជាប់នឹងប្រទេសទុយណេស៊ី ខាងត្បូងឈៀងខាងកើតជាប់នឹងម៉ាលីនិងប្រទេសមូរីតានី ប៉ែកខាងលិចចំងាយប្រមាណជាជាងពីរបីគីឡូម៉ែតពីកន្លែងត្រួតពិនិត្យម៉ូរ៉ូខាន និងប៉ែកខាងត្បូងឈៀងខាងលិចពីតំបន់វាលខ្សាច់សាហារ៉ា

មូអាំម៉ា កាដាហ្វី

តើមូអាម៉ា កាដាហ្វី ពិតជាជនផ្តាច់ការ និងរំលោភសិទ្ធិមនុស្ស​ មែនឬទេ​? សហរដ្ឋអាហ្វ្រិក ជាពិសេសស្ថាប័នគ្រប់គ្រងហិរញ្ញវត្ថុ ដោយមានការចូលរួមពីមជ្ឈិមបូព៌ា។ ឆ្នាំ១៩៩២ បណ្តាប្រទេសនៅក្នុងទ្វីបអាហ្វ្រិក និង មជ្ឈិមបូព៌ាចំនួន ៤៥ ប្រទេស បានរួមឯកភាពគ្នាក្នុងការដំឡើងផ្កាយរណបសម្រាប់ទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា។ ការបម្រើសេវាទំនាក់ទំនងទូរគមនាគមន៍ផ្កាយរណបនេះ គឺចិន និងរុស្សី ជាអ្នកជួយ។ ចំណែកចំនួនថវិកាដែលត្រូវចំណាយប្រមាណ៤,៥ ពាន់លានដុល្លារ តែត្រូវការថវិកាចាំបាច់ដំបូងជាង ៣ ពាន់លានដុល្លារ ដើម្បីឱ្យគម្រោងការនេះកើតឡើង។ ដូចនេះ ប្រទេសទាំង៤៥ ដើមឡើយ បានទៅរកកម្ចីពី មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ដែលគ្រប់គ្រងដោយក្រុម អ ...

បញ្ជីប្រទេសតាមបរិមាណនៃការផលិតមាស

នេះគឺជា បញ្ជីប្រទេសតាមចំនួននៃការផលិតមាស ក្នុងឆ្នាំ ២០១៧។ ជាច្រើនឆ្នាំមុនឆ្នាំ ២០០៦ នោះ ប្រទេសអាហ្វ្រិកខាងត្បូងជាប្រទេសដែលផលិត មាស ច្រើនបំផុត ប៉ុន្តែថ្មីៗនេះមានប្រទេសជាច្រើនដូចជា ចិន រូស្ស៊ី កាណាដា សហរដ្ឋអាមេរិក ប៉េរូ និងអូស្ត្រាលីជាដើម បានបង្កើនការផលិតរបស់ខ្លួន លើសអាហ្វ្រិកខាងត្បូងទៀត។ ទោះបីជាយ៉ាងណាក៏ដោយ គ្មានប្រទេសណាមួយអាចផលិតមាសដល់ចំនួនអតិបរិមាដែលអាហ្វ្រិកខាងត្បូងធ្លាប់ធ្វើបាននៅទសវត្សឆ្នាំ ១៩៧០បានឡើយ។ តារាងខាងក្រោមជាចំនួននៃផលិតផលមាសគោលដៅប៉ុណ្ណោះ។ ជាឧទាហរណ៍ នៅសហរដ្ឋអាមេរិក ពីឆ្នាំ២០១០ ដល់២០១៤ បានផលិតលើសទិន្នន័យនេះទៀត។

កេនយ៉ា

កេនយ៉ា) មានឈ្មោះផ្លូវការថា សាធារណរដ្ឋកេនយ៉ា គឺជាប្រទេសមួយនៅទ្វីបអាហ្វ្រិក និងជាសមាជិកស្ថាបនិកនៃ សហគមន៍អាហ្វ្រិកខាងកើត មានធានីនិងទីក្រុងធំបំផុតគឺទីក្រុងណៃរ៉ូប៊ី. Kenyas territory lies on the equator and overlies the East African Rift covering a diverse and expansive terrain that extends roughly from Lake Victoria to Lake Turkana and further south-east to the Indian Ocean. It is bordered by Tanzania to the south and southwest, Uganda to the west, South Sudan to the north-west, Ethiopia to the north and Somalia to the north-east. Kenya covers 581.309 km 2, and had a population of approximatel ...

អេស៊ីប

សាធារណះរដ្ឋអេស៊ីប គឺជាប្រទេសមួយយ៉ាងសំខាន់នៅប្រទេសអាព្រិចខាងជើង ជាមួយឧបទ្វីប ស៊ីណៃ ដែលត្រូវបានបង្កើតឡើងនៅអាស៊ីនិរតី។ដោយហេតុនេះហើយប្រអេស៊ីប គឺជាប្រទេសមួយដែលស្ថិតនៅកាត់ទ្វីប ហើយត្រូវបានគេចាត់ទុកថាជាប្រមួយដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅអាព្រិចខាងជើង នៅសមុទ្រមេឌីទែរ៉ាណេ នៅតំបន់ឧបទ្វីបអាព្រិច ទន្លេនីល ពិភពអ្នកកាន់សាសនា ហើយនៅនិងនៅតំបន់សមុទ្រ។ ដោយប្រទេសអេស៊ីប បានគ្របដណ្តប់ទៅលើផ្ទៃដីប្រហែល ១,០១០,០០០ គីឡូម៉ែតការេ​ បើគិតជាការេម៉ៃគឺ ប្រទេសអេស៊ីប ដែលនៅភាគខាងជើងជាប់និងសមុទ្រមេឌីទែរ៉ាណេ,ជាមួយកាស្យាស្រ្ទីប ហើយទិសឥសាន្តជាប់ប្រទេសអ៊ីស្រាអែល, ខាងកើតជាប់សមុទ្រក្រហម,ខាងត្បូងជាប់ប្រទេសស៊ូដង់ ហើយនិងខាងលិចជាប់និងប្រទេស ...