ⓘ សមុទ្រហ្វីលីពីន

                                     

ⓘ សមុទ្រហ្វីលីពីន

សមុទ្រហ្វីលីពីន ជាសមុទ្រស្ទើរបិទ​នៅខាងកើត​និង​ខាងជើងប្រទេសហ្វីលីពីន ដែលមានផ្ទៃទឹកប្រហែល១លានគ.ម ២ ។ វាហ៊ុមព័ទ្ឋដោយ កំរងកោះហ្វីលីពីន ពីទិសនិរតី, ដោយ កំរងកោះការ៉ូលីន ពីទិសអាគ្នេយ៍, ដោយ កំរងកោះម៉ារីយ៉ាណា ពីទិសខាងកើត, ដោយ កោះបូនីន និង កោះបូជីម៉ា ពីទិសឦសាន, ដោយកំរងកោះជប៉ុន ពីទិសខាងជើង, កំរងកោះរ្យឺឃ្សឺ ពីទិសពាយ័ព្យ និង ដោយកោះតៃវ៉ាន់​ពីខាងលិច។

សមុទ្រហ្វីលីពីន​មាន​សណ្ឋានដីបាតសមុទ្រស្មុគស្មាញ​និងមានភាពសំបូរបែប។ ប្រព័ន្ឋអេកូឡូស៊ី​សំបូរដោយប្រភេទ​សត្វកំរៗ។ គេសង្កេតឃើញមានផ្កាថ្ម​រឹងនិងទន់​ប្រមាណ៥០០ប្រភេទ និងងាវគ្រំ​២០%របស់ពិភពលោក មាននៅទីនេះ។ ក្រៅពីនេះនៅមាន អណ្ដើកសមុទ្រ ឆ្លាម អន្ទង់មូរេយ មឹក ពស់សមុទ្រ និងត្រីធូណា ម៉ាហ្គឹរ៉ុ ជាដើម។ លើសពីនេះទៅទៀត ទីនេះជាកន្លែងបន្តពូជរបស់​ អន្ទង់ជប៉ុន ត្រីធូណា និង ត្រីបាឡែន ជាច្រើនប្រភេទទៀតផង។