ⓘ ណាប៉ូលេអុងទី៣

                                     

ⓘ ណាប៉ូលេអុងទី៣

ណាប៉ូលេអុងទី៣ ប្រសូតនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ១៨០៨ និង​សង្គតទៅវិញនៅ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ១៨៧៣​ គឺជាប្រធានាធិបតីដំបូងនៃប្រទេសបារាំងពីឆ្នាំ១៨៤៨ ដល់ឆ្នាំ១៨៥២ និងជាព្រះមហាក្សត្របារាំងចុងក្រោយគេពីឆ្នាំ១៨៥២ ដល់ឆ្នាំ១៨៧០។ ទ្រង់ជាប្រធានាធិបតីទីមួយនៃសាធារណរដ្ឋបារាំងទីពីរនៅក្នុងឆ្នាំ១៨៤៨ ព្រះអង្គបានឡើងកាន់អំណាចនៅឆ្នាំ១៨៥១; នៅពេលដែលទ្រង់មិនអាចបោះឆ្នោតបន្តកាន់អំណាចបាន, ទ្រង់ក៏បានប្រកាសខ្លួនក្លាយជាអធិរាជបារាំង។ ណាប៉ូឡេអុងទី៣ គឺជាអ្នកបង្កើតចក្រភពបារាំងទីពីរហើយជាមេដឹកនាំតែមួយគត់របស់ចក្រភពនេះរហូតដល់ការបរាជ័យនៃកងទ័ពបារាំងនៅក្នុងសង្គ្រាមបារាំង-ព្រុសនៃឆ្នាំ១៨៧០។ ព្រះអង្គបានធ្វើទំនើបកម្មសេដ្ឋកិច្ចបារាំង, ស្ថាបនិកទីក្រុងប៉ារីសសារឡើងវិញ, ពង្រីកដែនដីអាណានិគមបារាំង និងចូលរួមក្នុងសង្គ្រាមគ្រីមៀ និងសង្គ្រាមដើម្បីឯករាជ្យអ៊ីតាលីលើកទី២។