ⓘ វិគីភីឌាភាសាអង់គ្លេស

                                     

ⓘ វិគីភីឌាភាសាអង់គ្លេស

វិគីភីឌាភាសាអង់គ្លេស ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៥ មករា ២០០១។ វាជាវិគីភីឌាដំបូងគេនិងមានអត្ថបទច្រើនជាងគេ។ មកទល់ឆ្នាំ២០០៧ អត្ថបទ១ភាគ៤​នៅក្នុងវិគីភីឌាទាំងអស់ស្ថិតក្នុងវិគីភីឌាភាសាអង់គ្លេស។ ប៉ុន្តែអត្រានេះបានថយចុះជាបណ្ដើរៗ ដោយសារកំនើននៃវិភីភីឌាជាភាសាផ្សេងទៀត។ វិគីភីឌាភាសាអង់គ្លេស​មានចំនួនអ្នកប្រើប្រាស់ដែលបានចុះឈ្មោះ កើនឡើងដល់៤លាននាក់នៅថ្ងៃទី១ មេសា ២០០៧។ ដោយសារតែវិគីភីឌានេះជាវិគីភីឌាធំជាងគេ និងដោយសារភាសាអង់គ្លេស​ជាភាសាដែលត្រូវបានគេប្រើប្រាស់​យ៉ាងទូលំទូលាយ​នៅលើពិភពលោក វិគីភីឌានេះបានទាក់ទាញអ្នកប្រើប្រាស់​និងអ្នកនិពន្ឋអត្ថបទដែលមិននិយាយ​ភាសាអង់គ្លេសជាភាសាកំនើតបានយ៉ាងច្រើន។​

                                     

1. តំនភ្ជាប់ខាងក្រៅ

  • វិគីភីឌាភាសាអង់គ្លេស ទំព័រដើម
  • Wikipedia.org ផតថលពហុភាសា
  • មូលនិធិ Wikimedia
  • ស្ថិតិវិគីភីឌាភាសាអង់គ្លេស