ⓘ រាំវង់

                                     

ⓘ រាំវង់

រាំវង់ ជាចង្វាក់ប្រពៃណីខ្មែរ ដែលមានដើមកំណើតក្នុងសម័យ អាណាចក្រខ្មែរ ដែលមានតឹកតាង បន្សល់ទុកមកដល់បច្ចុប្បន្ន តាមរយៈជនជាតិខ្មែរដើម ភាគតិច ក្រឹង និង ទំពួន ដែលឆ្លាក់ជាប់នៅ ប្រាសាទបាយ័ន ពណ៌នាអំពី ពិធី​កាប់​ក្របី​ថ្វាយ​អ្នក​តា​របស់​បង​ប្អូន​ជនជាតិ ព្នង គ្រឹង និង ទំ​ពួន ដែល​កសាង​ក្នុង​រជ្ជកាល​ព្រះ​បាទ ជ័យវរ្ម័នទី៧ ​ ដែលបង្ហាញអំពីបងប្អូន​ខ្មែរជនជាតិដើមភាគតិចមាន​ទម្លាប់​រាំ​ជា​វង់ជុំវិញភ្នក់ភ្លើង ឫ​ រាំជា​រង្វង់​មូល​ជុំវិញឧទិនស្រាបិទអង្ករ ដោយមានឈ្មោះពេញនិយមថា ស្រាបុឺត ដែលពលរដ្ឋខ្មែរបច្ចុប្បន្ន សំគាល់ទីតាំងនោះថា ភូមជនជាតិ ដែលស្ថិតក្នុងភូមិកាចូនក្រោម មានទីតាំងស្ថិតនៅក្បែរដងទន្លេសេសានក្នុងទឹកដីឃុំ វ៉ឺនសៃ ស្រុកវ៉ឺនសៃ ខេត្តរតនគិរី។ ​