ⓘ រចនាសម្ព័ន្ធប្រាសាទ

                                     

ⓘ រចនាសម្ព័ន្ធប្រាសាទ

គេសង់វូតដោយឥដ្ឋ ឬថ្មភក់។នៅក្នុងប្រទេសកម្ពុជា គេសង់សង់វូតដោយប្រើផ្ទាំងថ្ម ឬឥដ្ឋដោយលៀនចេញពីគ្នាបន្តិចម្តងៗ រហូតជួបគ្នាសដល់ដំបូលលើបង្អស់។ ជួលកាលគេសង់ពិដានលើ ដើម្បីបាំងមិនឱ្យឃើញវូត។

                                     

1. ទ្វារ និងបង្អួច

គេធ្វើទ្វាររាងចតុកោណកែង និងបង្អួចជួលកាលមានរាងការ៉េ ជួនកាលរាងចតុកោណកែង។ គេច្រើនធ្វើទ្វារ បង្អួចខ្លះបិទជិតដោយគេយកថ្មបាយក្រៀម ជួនកាលគេធ្វើជាចម្រឹកអំពីថ្មភក់ដាក់បញ្ឈរតាមបង្អួច។ នៅតាមបង្អួច។ នៅតាមជញ្ជាំងប្រាសាទខ្លះ គេបានឆ្លាក់ទ្វារ ឬបង្អួចបញ្ឆោត។

                                     

2. ផ្តែរ

ផ្តែរភាគច្រើនមានទំហំធំ និងទម្ងន់ធ្ងន់ ដែលត្រូវទ្រដោយសសរពេជ្រពីរ។ ជាធម្មតាគេធ្វើផ្តែរជាពីរជាន់គឺផ្ទាំងទីមួយជាផ្ទាំងធម្មតាផ្តែរសម្រាប់ទ្រ ឯផ្តែរទី២ ផ្តែរសម្រាប់លម្អ ជាផ្ទាំងដែលរចនាដោយក្បាច់ ឬរូបផ្សេងៗ ហើយដាក់បិទមុខផ្ទាំងទី១។ ការសិក្សាអំពីផ្តែរខ្មែរក៏មានអត្ថប្រយោជន៍មួយទៀត គឺជាការកំណត់កាលប្រវត្តរបស់ប្រាសាទបុរាណ។ ផ្តែរខ្មែរបុរាណពុំគ្រាន់តែស្ថាបនាឡ់ើងសម្រាប់លម្អប្រាសាទបុរាណប៉ុណ្ណោះទេ វាបានបំពេញតួនាទីក្នុងវិស័យសាសនាថែមទៀតផង ពីព្រោះចម្លាក់ផ្តែរដែលស្ថិតនៅលើខ្លោងទ្វារប្រាសាទការពារទស្សនិកជន ព្រមទាំងប្រាសាទ ទប់ទល់នឹងឥទ្ធិពលអាក្រក់ពីខាងក្រៅដូចជាខ្មោច ព្រាយបិសាច ឧបទ្រពចង្រៃជាដើម។ ថ្វីត្បិតតែផ្តែរខ្មែរបុរាណនាសម័យបុរេ អង្គរត្រូវបានគេប្រទះឃើញនៅក្នុងអតីតកាលព្រះរាជាណាចក្រកម្ពុជា និងក្នុងប្រទេសឡាវ វៀតណាម ថៃជាដើម។ ផ្តែរប្រាសាទដែលចាស់ជាងគេ គឺផ្តែរនៃប្រាសាទអាស្រមមហាឥសី ដោយស្ថិតនៅក្នុងរចនាបថភ្នំដា៥០០ដល់៥៥០នៃគ.សដែលជារចនាបថដ៏ចាស់បំផុតនៅក្នុងប្រទេសកម្ពុជាយើង។