ⓘ ព្រះបាទស្រីធម្មរាជាទី២ ឬព្រះរាជសម្ភារ ពញាតូ

                                     

ⓘ ព្រះបាទស្រីធម្មរាជាទី២ ឬព្រះរាជសម្ភារ ពញាតូ

កាលព្រះជន្ម ២១វស្សា ចៅពញាតូបានយាងទៅបួសនៅឯនគរវត្ត។ ព្រះបិតាព្រះអង្គមានទំនុងបំរុងផ្សំផ្គុំជាមួយបុត្រីនាម ចន្ទវតីឱ្យទៅជាគូរកំណានព្រះទ័យ និងបង្វែររាជសម្បត្តិថ្វាយនៅពេលចាកសិក្ខាបទវិញ។ កាលព្រះបាទជ័យជេដ្ឋាទី២ សោយទីវង្គតទៅ នាយមឺុនបានយាងព្រះរបស់ព្រះបាទជ័យជេដ្ឋាទី២ ព្រះឧទ័យឱ្យសោយរាជ្យសម្បត្តិ តែព្រះអង្គប្រកែកពុំព្រមសោះឡើយ ព្រះអង្គគ្រាន់តែទទួលឋានៈជា ឧបភយោរាជកាន់កាប់អំណាចបណ្តោះអាសន្នទំរាំព្រះរាជាឡើងមកសោយរាជ្យ ឆ្នាំដែលព្រះអង្គសោយរាជ្យបណ្តោះអាសន្នពីឆ្នាំ១៦២៨-១៦២៩)។ ជាអកុសលព្រះឧទ័យបានគួចព្រះហឬទ័យប្រតិព័ន្ធលើរូប ចន្ទវតី ដែលជាគូកំណាន់របស់ចៅពញាតូ។ ចំណែកឯ ចៅពញាតូ ដែលកំពុងតែបួសនៅនគរវត្តនោះទើបតែមាននាមឺុនទៅសូមយាងអស់ច្រើនលើក ទើបព្រមចាកសិក្ខាបទមកទទួលរាជាភិសេកឡើងសោយរាជ្យស្នងព្រះបិតាដោយយកព្រះនាមសម្រាប់រាជថា ព្រះបាទសម្តេចព្រះស្រីធម្មរាជាធិរាជរាមាធិបតីនៅរាជធានី កោះឃ្លោក។ ប៉ុន្តែព្រះអង្គពុំសោយរាជ្យបានយូរឡើយ ព្រោះព្រះអង្គមានទំនាស់វិបត្តិជាមួយនិងព្រះបិតុលាក្នុងរឿងស្នែហា ដោយសារកាមតណ្ហាបានដុតរោលព្រះអង្គបានព្រះទ័យប្រតិព័ន្ធជាមួយចន្ទវតីឡើងវិញ។ គូរទាំងពីរបានសរសេរសំបុត្រគ្នាទៅវិញទៅមក។ បានធ្វើឧបាយហែកឋិនទៅនគរវត្តដើម្បីមានឧកាសជួបគ្នា។ ក្រោយមក នាងធ្វើឧបាយកលជាបានបនើសស្រន់ព្រះពុទ្ធនៅ វត្តព្រះវិហារសួគ៌ ឱ្យព្រះភស្តាបានជាសះស្បើយកាលដែលព្រះអង្គប្រឈួនដល់ពេលចេញដំណើរក៏ចូលទៅកោះឃ្លោក ជួបព្រះរាជសម្ភារទៀត។ ពួកមន្ត្រីចាំបាច់យូរពេកត្រឡប់មកទូលព្រះឧទ័យ ព្រះអង្គលើកទ័ពទៅដោយមានពួកព័រទុយកាល់ទៅជាមួយផង។ ខាងព្រះរាជសម្ភារក៏លើកទ័ពចេញទប់ តែទន់ដៃជាងក៏រត់ចូលបន្ទាយ ត្រូវវាយបែកទៀត។ ព្រះរាជសម្ភារទ្រង់ភៀសព្រះអង្គតាមទូកទៅដល់ស្រុកកញ្ជររត់ទៅពួនលើចុងត្នោតហើយត្រូវពួកព័រទុយកាល់បាញ់ធ្លាក់មកដី តែមុននិងសោយទីវង្គតទ្រង់បានសូមអនុញ្ញាតទុកពេលចារលើស្លឹកត្នោតនូវដំបូន្មាន ទុកឱ្យបច្ឆាជនជាន់ក្រោយកុំល្មោភក្នុងកាមតណ្ហាដូចព្រះអង្គទៀត។