ⓘ ប្រវត្តិសាស្ត្រអ៊ីស្រាអែល

                                     

ⓘ ប្រវត្តិសាស្ត្រអ៊ីស្រាអែល

អ៊ីស្រាអែលទំនើបទំនងជាស្ថិតនៅស្ថានីយ៍នៃបណ្ដារាជាណាចក្រអ៊ីស្រាអែល និង យូដាបុរាណ។ តំបន់នេះ ជាទីកំណើតនៃភាសាអេប្រឺ ជាទីដែលគម្ពីរប៊ីបភាសាអេប្រឺត្រូវបានចងក្រងឡើង ហើយក៏ជាទីកំណើតនៃយូដាសាសនា និង គ្រិស្តសាសនាផងដែរ។ ទីនោះមានទីស្ថានជាច្រើនដែលបូជាធ្វើពិធីគោរពដល់យូដាសាសនា គ្រិស្តសាសនា ឥស្លាមសាសនា សាម៉ាសាសនា និង ជំនឿបាហា។

ដែនដីអ៊ីស្រាអែលស្ថិតនៅក្រោមឥទ្ធិពលនៃចក្រភពផ្សេងៗ និង ជាស្រុកកំណើតនៃជនជាតិផ្សេងៗ ក៏ប៉ុន្តែជនជាតិជ្វីបមានច្រើនលើសលុបជាងគេចាប់ពីប្រហែល ១០០០ ឆ្នាំ មុនគ្រិស្តសករាជ មុ.គ. រហូតដល់សតវត្សទី៣ នៃគ្រិស្តសករាជ គ.ស.។

ការកាន់គ្រិស្តសាសនាដោយចក្រភពរ៉ូមនៅសតវត្សទី៤បាននាំអោយទឹកដីភាគច្រើនជាទឹកដីគ្រិស្តសាសនាដែលអូសបន្លាយរហូតដល់សតវត្សទី៧ ជាពេលដែលតំបន់នេះត្រូវបានសញ្ជ័យដោយចក្រភពអារ៉ាប់។ វាជាទីដែលមានពួកឥស្លាមមានច្រើនលើសលប់រហូតដល់សម័យសង្គ្រាមឈើឆ្កាងរវាងឆ្នាំ១០៩៦ និង ១២៩១ ដែលនៅពេលនោះវាគឺជាចំណុចប្រសព្វនៃការប៉ះទង្គិចគ្នារវាងគ្រិស្តសាសនា និង ឥស្លាមសាសនា។ ចាប់ពីសតវត្សទី១៣ មានពួកឥស្លាមភាគច្រើនដែលមានភាសាអារ៉ាប់ជាភាសាលប់លើគេ ហើយក៏ជាភាគដំបូងនៃខេត្តស៊ីរីនៃស៊ុលតង់ចក្រម៉ាំលុក ហើយក៏ជាប៉ែកនៃចក្រភពអូតូម៉ង់រហូតដល់មានការសញ្ជ័យប៊្រិថេននៅឆ្នាំ១៩១៧។

ចលនាជាតិជ្វីប ហ្ស៊ីអននិយម បានផុសផុលឡើងនៅចុងសតវត្សទី១៩ ឆ្លើយតបទៅនឹងការកើនឡើងបន្តិចម្ដងៗនៃបដិសាម៉ានិយម ហើយអាលីយ៉ា អន្តោប្រវេសន៍ជនជាតិជ្វីបទៅកាន់ដែនដីអ៊ីស្រាអែល បានកើនឡើងផងដែរ។ បន្ទាប់ពីសង្គ្រាមលោកលើកទី១ ទឹកដីអូតូម៉ង់នៅឡេវែន្ត៍បានស្ថិតនៅក្រោមការក្ដោបក្ដាប់ប៊្រិថេន និងបារាំង ហើយសង្គមប្រជាជាតិបានប្រគល់អាណត្តិឱ្យប៊្រិថេនដើម្បីគ្រប់គ្រងប៉ាលេស្ទីនដែលវាបានក្លាយទៅជាស្រុកកំណើតប្រជាជាតិជ្វីប។ គូប្រជែង ជាតិនិយមអារ៉ាប់ ក៏បានអះអាងទាមទារសិទ្ធិទៅលើអតីតទឹកដីអូតូម៉ង់ ហើយបានរិះរកវិធីដើម្បីរារាំងទេសន្តរប្រវេសន៍ជនជាតិជ្វីបចូលទៅកាន់ប៉ាលេស្ទីន ដែលនាំអោយមានភាពតានតឹងអារ៉ាប់-ជ្វីបកើនឡើង។

ឯករាជ្យអ៊ីស្រាអែលនៅឆ្នាំ១៩៤៨ ត្រូវបានកត់សម្គាល់ដោយទេសន្តរប្រវេសន៍ជ្វីបយ៉ាងសម្បើមពីអឺរ៉ុប