ⓘ ព្រះគម្ពីរ

                                     

ⓘ ព្រះគម្ពីរ

ព្រះគម្ពីរ ជាសៀវភៅដែលជាបណ្ដុំនៃអត្ថបទដ៏ពិសិដ្ឋ ឬជាបទគម្ពីរជាច្រើន ដែលពួកយូដា និងគ្រីស្ទានចាត់ទុកថាជាស្នាដៃដែលកើតចេញពីសេចក្ដីបណ្ដាលរបស់ព្រះ និងជាគំណត់ត្រានៃទំនាក់ទំនងរវាងព្រះ និងមនុស្ស។

មានអ្នកនិពន្ធផ្សេងៗជាច្រើនដែលបានរួមចំណែកដល់ព្រះគម្ពីរ។

                                     

1. ដើមកំណើតពាក្យ

ពាក្យអង់គ្លេស Bible មកពីភាសាឡាតាំង biblia ភាសាក្រិក τὰ βιβλία ta biblia មានន័យថា "សៀវភៅ" ឯកវច្ចនៈ βιβλίον biblion.

ភាសាឡាតាំងមជ្ឈឹមសម័យ biblia គឺជាទំរង់កាត់របស់ពាក្យ biblia sacra មានន័យថា "សៀវភៅដ៏វិសុទ្ធ"។

ពាក្យ βιβλίον មានន័យត្រង់គឺ "ក្រដាស" ឬ "ក្រាំង" ហើយត្រឡប់ជាត្រូវបានគេប្រើជាពាក្យធម្មតា មានន័យថា "សៀវភៅ"។

១.ប្រវត្តិនៃការសរសេរព្រះគម្ពីរ

ព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលទ្រង់បានបណ្ដាលហោរា៤០នាក់តាក់តែងឡើង។ ជាទូទៅក្នុងការសរសេរសៀវភៅអ្វីមួយបាន គឺទាមទារឲ្យអ្នកដែលសរសេរ មានកម្រិតវប្បធម៌ខ្ពស់ បទពិសោធន៍ច្រើន ទើបអាចសរសេរសៀវភៅមួយបាន។ ប៉ុន្តែព្រះគម្ពីរត្រូវសរសេរឡើង ដោយអ្នកដែលមានចំណេះដឹង និងបទពិសោធន៍ផ្សេងៗគ្នាទាំងអស់ អ្នកខ្លះជាស្តេច អ្នកនយោបាយ អ្នកគង្វាលសត្វ អ្នកនេសាទ គ្រូពេទ្យ អ្នកបំរើ អ្នកយកពន្ធជាដើម។ តែនៅពេលយកកណ្ឌព្រះគម្ពីរទាំងអស់មកផ្ទឹមគ្នាគឺ ត្រូវរ៉ូវគ្នាឥតខ្ចោះ ឆ្លើយឆ្លងគ្នាទៅវិញទៅមក និងមានសាច់រឿងទាក់ទងគ្នាយ៉ាងល្អ។ តើអ្នកនិពន្ធទាំងអស់នៅសរសេរព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយរបៀបណា? ក្រាំងគម្ពីរអេសាយដែលត្រូវគេរកឃើញនៅសមុទ្រមរណៈ ➽នៅក្នុងគម្ពីរនិក្ខមនំបានបង្ហាញពីការដែលព្រះជាម្ចាស់សរសេរដោយផ្ទាល់នៅលើផ្ទាំងថ្ម គឺពេដែលលោក ម៉ូសេឡើងលើភ្នំទៅជួបព្រះ។ ➽ហោរាបានសរសេរតាមដែលព្រះមានបន្ទូលមកកាន់ពួកគេ។ ➽ព្រះជាម្ចាស់ដាក់ព្រះបន្ទូលក្នុងមាត់ពួកហោរា ➽ ព្រះជាម្ចាស់បានឲ្យពួកគេសរសេរដោយដៃផ្ទាល់ដូចជាគម្ពីរ ប្រវត្តិសាស្រ្ត គម្ពីរសញ្ញាថ្មី.។

អ្នកនិពន្ធនីមួយៗមានស្ទីលនៃការសរសេររៀងៗខ្លួន ប៉ុន្តែព្រះជាអ្នកបណ្ដាលឲ្យពួកគេសរសេរមានលក្ខណៈត្រឹមត្រូវគ្មានកំហុស ហើយជាអ្វីដែលព្រះសព្វព្រះហឫទ័យមានបន្ទូលមកកាន់មនុស្ស។

៚ តើយើងអាចដឹងថា ព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយរៀបណា?

គ្រប់កណ្ឌនៃព្រះគម្ពីរសុទ្ធតែអះអាងថា ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើយើងស្វែងរកពាក្យ" ព្រះយេហូវ៉ា” និងពាក្យ" មានបន្ទូល” ពាក្យនេះមានដល់ទៅ ៣.៩១៧ដង ហើយមានតែក្នុងសញ្ញាចាស់តែប៉ុណ្ណោះ។ ម្យ៉ាងទៀតសោត បើយើងស្វែងរកពាក្យ" ព្រះយេហូវ៉ាទ្រង់មានបន្ទូល” ពាក្យនេះមានដល់ទៅ ៣១៤ដង ហើយពាក្យ" ព្រះបន្ទូលនៃព្រះយេហូវ៉ា” មាន ៣០២ដង។ ដូច្នេះយើងឃើញថា ព្រះគម្ពីរអះអាងខ្លួនឯងថា ជាព្រះបន្ទូលរបស់ព្រះពិតប្រាកដមែន។

➽អ្នកនិពន្ធមានឋានៈគ្រប់គ្រាន់ក្នុងការសរសេរកណ្ឌគម្ពីរទាំងអស់នេះ

➽នៅក្នុងកណ្ឌគម្ពីរទាំងមូលពេញដោយសេចក្ដីពិត មិនមានកំហុសឆ្គង មិនមានការកុហកបោកបញ្ឆោតឡើយ។

➽បើយើងមើលក្នុងប្រវត្តិសាស្រ្តព្រះគម្ពីរសញ្ញាចាស់ ត្រូវបានគេទទួលស្គាល់តាំងតែពីដើមរហូតមក គ្មានការប្រែប្រួល។

គម្ពីរទាំង៦៦កណ្ឌមានភាពស៊ីចង្វាក់គ្នាមួយរយភាគរយ ឥតខ្វែងគំនិតគ្នាឡើយ

២.ទីកន្លែងសរសេរព្រះគម្ពីរ

អ្នកនិពន្ធនៅទ្វីបបីផ្សេងគ្នា និងកន្លែងខុសៗគ្នា អាស៊ីភាគខាងជើង អឺរ៉ុបភាគខាងត្បូង និងអាហ្វ្រិកខាងជើង។ អ្នកខ្លះនៅក្នុងវាលរហោស្ថាន ក្នុងគុក ក្នុងវាំង ពេលធ្វើដំណើរតាមផ្លូវ ពេលមានសង្គ្រាម។ ពួកគេភាគច្រើនមិនធ្លាប់ស្គាល់គ្នាទាល់តែសោះ។

៣.ចំនួនកណ្ឌព្រះគម្ពីរ

កណ្ឌគម្ពីរទាំងអស់មាន៦៦កណ្ឌ ឬសៀវភៅ មានចំនួន៦៦កណ្ឌគឺច្រើនជាងគម្ពីរកូរ៉ានរបស់សាសនាអ៊ីស្លាម និងគម្ពីរព្រះត្រៃបីដករបស់ពុទ្ធសាសនា។ ទោះបីគម្ពីរមានរហូតដល់៦៦កណ្ឌ តែមិនមែនសរសេរពីរឿងផ្សេងគ្នាទេ ផ្ទុយទៅវិញគឺមានសាច់រឿងតែមួយ នេះជារឿងអស្ចារ្យណាស់ ព្រោះគម្ពីរសាសនាផ្សេងៗដូចជា សាសនាអ៊ីស្លាម ពុទ្ធសាសនា មានគម្ពីរតែមួយទើបធ្វើឲ្យវាមានលក្ខណៈទាក់ទងសាច់រឿងមួយបាន។ ប៉ុន្តែព្រះគម្ពីរគឺត្រូវបានផ្សំដោយសៀវភៅចំនួន ៦៦ តែមានសាច់រឿងទាក់ទងគ្នា និងផ្ដោតទៅលើសាច់រឿងតែមួយ។

៤.រយៈពេលនៃការនិពន្ធ

រយៈពេលនៃការសរសេរ តាំងពីគម្ពីរសញ្ញាចាស់រហូតដល់ចុងបញ្ចប់នៃព្រះគម្ពីរសញ្ញាថ្មីមានរយៈពេលប្រហែលជាង ១៥០០ឆ្នាំ គឺចាស់ជាងគម្ពីរហិណ្ឌូជាង ៥០០ឆ្នាំ គម្ពីរកូរ៉ាន ជាង២០០០ឆ្នាំ និងគម្ពីរត្រៃបិដកជាង ១៥០០ឆ្នាំ។

៥. ភាសាសរសេរ

ត្រូវសរសេរឡើងដោយបីភាសាគឺ ហេព្រើ ក្រិក និងអារ៉ាមេក។ ទោះបីជាការសរសេររហូតដល់ទៅបីភាសា ដែលមើលទៅមានលក្ខណៈស្មុគស្មាញខាងភាសា អក្សរសាស្ត្រ ទេវវិទ្យា.ក្ដីតែព្រះគម្ពីរមានភាពត្រូវរ៉ូវគ្នាយ៉ាងល្អដដែល។​ នេះបញ្ជាក់ថា ព្រះទ្រង់បានដឹងនាំក្នុងការសរសេររបស់ពួកគេ ទោះក្នុងភាសាផ្សេងៗគ្នាក្ដី។
                                     

2. បំណែងចែកនៃព្រះគម្ពីរ

ព្រះគម្ពីរ ចែកចេញជាពីរផ្នែកធំៗគឺ ព្រះគម្ពីរសម្ពន្ធមេត្រីចាស់ និងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី។

I ព្រះគម្ពីរសម្ពន្ធមេត្រីចាស់:

១ កណ្ឌគម្ពីរទាំង៥របស់ម៉ូសេ: លោកុប្បត្តិ និក្ខមនំ លេវីវិន័យ ជនគណនា និង ទុតិយកថា។

២ គម្ពីរប្រវត្តិសាស្ត្រ: យ៉ូស្វេ ចៅហ្វាយ នាងរស់ សំយ៉ូអែលទី១ សាំយ៉ូអែលទី២ ពង្សាវតាក្សត្រទី១ ពង្សាវតាក្សត្រទី២ របាក្សត្រទី១ របាក្សត្រទី២ អែសរ៉ា នេហេមា និង អេសធើរ។

៣ គម្ពីរប្រាជ្ញា: យ៉ូប ទំនុកតម្កើង សុភាសិត សាស្ដា និង បទចំរៀងព្រះបាទសាឡូម៉ូន។

៤ គម្ពីរព្យាការី: អេសាយ យេរេមា បរិទេវ អេសេគាល ដានីយ៉ែល ហូសេ យ៉ូអែល អេម៉ុស អូបាឌា យ៉ូណាស មីកា ណាហ៊ូម ហាបាគូក សេផានា ហាកាយ និង ម៉ាឡាគី។

II ព្រះគម្ពីរសម្ពន្ធមេត្រីថ្មី:

១ គម្ពីរដំណឹងល្អ: ម៉ាថាយ ម៉កុស លូកា និង យ៉ូហាន។

២ ប្រវត្តិពួកសាវ័ក: កិច្ចការ។

៣ សំបុត្រទូទៅ: យ៉ាកុប ពេត្រុសទី១ ពេត្រុសទី២ យ៉ូហានទី១ យ៉ូហានទី២ យ៉ូហានទី៣ និង យូដាស។

៤ សំបុត្ររបស់ប៉ូល: រ៉ូម កូរិនថូសទី១ កូរិនថូសទី២ កាឡាទី អេភេសូ ភីលីព កូឡូស ថេស្សាឡូនិចទី១ ថេស្សាឡូនិចទី២ ហេព្រើរ ធីម៉ូថេទី១ ធីម៉ូថេទី២ ទីតុស និង ភីលេម៉ូន។

៥ អវសានពិភពលោក: វិវរណោៈ។

.

                                     

2.1. បំណែងចែកនៃព្រះគម្ពីរ ព្រះគម្ពីរសម្ពន្ធមេត្រីចាស់

ព្រះគម្ពីរសម្ពន្ធមេត្រីចាស់តែងតែជាកត្តាសំខាន់ចំពោះជីវិតក្រុមជំនុំគ្រីស្ទាន។ អ្នកប្រាជ្ញខាងព្រះគម្ពីរ លោក N.T. Wright និយាយថា "ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់ត្រូវបានធ្វើឲ្យមានរូបរាងឡើងដោយបទគម្ពីរ។" គាត់បន្ថែមថា គ្រីស្ទានសម័យមុនក៏បានខិតខំស្រាវជ្រាវក្នុងបទគម្ពីរហេព្រើរដូចគ្នានោះដែរ ដើម្បីយល់ជីវិតនៅផែនដីរបស់ព្រះយេស៊ូវ។ ពួកគេបានចាត់ទុក "សំណេរដ៏វិសុទ្ធ" របស់អ៊ីស្រាអែល ថាមានភាពចាំបាច់ និងជាប្រយោជន៍ក្នុងការបង្ហាត់បង្រៀនដល់គ្រីស្ទាន ដូចដែលយើងបានឃើញពីពាក្យរបស់លោកប៉ូលសរសេរទៅកាន់ធីម៉ូថេ ២ ធីម៉ូថេ ៣:១៥។ សំណេរដ៏វិសុទ្ធនេះក៏បានចង្អុលបង្ហាញពីព្រះមែស៊ីដែរ ហើយដោយបានឈានដល់ការបំពេញឲ្យសម្រេចក្នុងអង្គព្រះយេស៊ូវ ក៏ធ្វើឲ្យមានសម្ពន្ធមេត្រីថ្មីដែលត្រូវបានព្យាករណ៍ដោយព្យាការីអេសាយ។

                                     

2.2. បំណែងចែកនៃព្រះគម្ពីរ ព្រះគម្ពីសម្ពន្ធមេត្រីថ្មី

ព្រះគម្ពីរសម្ពន្ធមេត្រីថ្មីគឺជាឈ្មោះដែលត្រូវបានផ្ដល់ឲ្យផ្នែកទីពីរ និងជាផ្នែកចុងក្រោយ នៃព្រះគម្ពីរគ្រីស្ទាន។ ព្រះយេស៊ូវជាខ្លឹមសារដ៏សំខាន់ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី។

ពាក្យ "សម្ពន្ធមេត្រីថ្មី" ត្រូវបានប្រើក្នុងសតវត្សទី២ អំឡុងពេលដែលមានភាពចម្រូងចម្រាស់ក្នុងពួកគ្រីស្ទាន ទៅលើបញ្ហាថាតើគួរដាក់បញ្ចូលព្រះគម្ពីរភាសាហេព្រើរជាមួយសំណេរគ្រីស្ទានដែលគេចាត់ទុកថាជាបទគម្ពិរដ៏វិសទ្ធ ឬយ៉ាងណា? ព្រះគម្ពីរសញ្ញាថ្មីសន្មត់ជាមុននូវសេចក្ដីបណ្ដាលនៃព្រះគម្ពីរសញ្ញាចាស់។ គ្រីស្ទានជាច្រើនចាត់ទុកព្រះគម្ពីរសញ្ញាថ្មីថាជាប្រភពដែលមិនចេះខុស នៃគោលលទ្ធិ ខណៈដែលអ្នកផ្សេងទៀតអះអាងថាគ្មានកន្លែងខុស ឬត្រឹមត្រូវទាំងស្រុង។

.