ⓘ សាឌូស៊ី

                                     

ⓘ សាឌូស៊ី

សាឌូស៊ី ជានិកាយសាសនាមួយរបស់ពួកយូដា ដែលប្រឆាំងនឹងពួកផារិស៊ី និងពួកអេសស៊ីន។ សាឌូស៊ីជាគណបក្សតូចមួយដែលមានឥទ្ធីពលតិចតួចនៅក្នុងចំណោមប្រជាជន ហើយមានគំនិតហេតុផលនិយម។ ពួកគេប្រកាន់យកគោលការណ៍៤គឺៈ

១ មិនជឿលើអាទិទេព និងច្បាប់របស់ផារិស៊ី។

២ ទទួលយកតែការបង្រៀនរបស់ម៉ូសេប៉ុណ្ណោះ ហើយទំនងជាបដិសេធកណ្ឌគម្ពីរក្រោយៗ នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់។

៣ មិនជឿថាមានការរស់ឡើងវិញ។ ពួកគេជឿថាវិញ្ញាណស្លាប់ជាមួយរូបកាយ។

៤ មនុស្សមានសេរីភាពពេញលេញក្នុងការជ្រើសរើស រវាងល្អ និងអាក្រក់។

សាឌូស៊ី ទំព័រគំរូ:Hebrew Ṣĕḏûqîm ជាក្រុមមួយដែលមាននៅយូឌា ក្នុងសម័យព្រះវិហារទី២ Second Temple period ចាប់ផ្ដើមតាំងពីសតវត្សទី២មុនគ.ស រហូតដល់ការបំផ្លាញព្រះវិហារក្នុងឆ្នាំ៧០។ និកាយនេះបានបំពេញតួនាទីជាច្រើនដូចជា នយោបាន សង្គម និងសាសនា រួមទាំងការថែរក្សាព្រះវិហារផងដែរ។

ដើមកំណើតសាឌូស៊ី

យោងតាមអ័ប្រាហាំ ហ្គេជើ Abraham Geiger បានឲ្យដឹងថា និកាយសាឌូស៊ីមានឈ្មោះពីហ្សាដុក Zadokមហាបូជាចារ្យរបស់អ៊ីស្រាអែលសម័យបុរាណ ដែលបម្រើការងារនៅព្រះវិហារទី១ First Temple។ ហ្សាដុកជាមួយនឹងមេដឹកនាំនៃនិកាយនេះ បានស្នើរឲ្យមានបូជាចារ្យពីពួកកូនចៅហ្សាដុកដែលជាកូនរបស់អើរ៉ុន។

                                     

1. តួនាទីរបស់សាឌូស៊ី

ខាងសាសានា

ការទទួលខុសត្រូវរបស់ពួកសាឌូស៊ីនៅក្នងសាសនារួមបញ្ចូលទាំងការថែរក្សាព្រះវិហារនៅយេរូសាឡិមដែរ។ ពួកគេមានឋានៈខ្ពស់នៅក្នុងសង្គម ដោយសារពួកគេមានការទទួលខុសត្រូវខាងបូជាចារ្យ ដូចដែលមានចែងនៅក្នុងកណ្ឌគម្ពីរទាំង៥របស់ម៉ូសេ Torah។ បូជាចារ្យមានការទទួលខុសត្រូវខាងធ្វើពិធីថ្វាយយញ្ញបូជានៅព្រះវិហារ ដែលជាវិធីថ្វាយបង្គំដូបូងនៅអ៊ីស្រាអែលសម័យបុរាណ។ ការទទួលខុសត្រូវនេះរួមបញ្ចូលទាំងការធ្វើអធិបតីលើការថ្វាយយញ្ញបូជាក្នុងពិធីបុណ្យទាំងបីនៃការធ្វើដំណើរដ៏វិសុទ្ធទៅយេរូសាឡិម។ ជឿខាងសាសនារបស់ពួកសាឌូស៊ី និងឋានៈរបស់ពួកគេនៅក្នុងសង្គម មានការគាំទ្រគ្នាទៅវិញមក គឺមុខងារជាបូជាចារ្យតែងតែតំណាងឲ្យពួកដែលមានវណ្ណៈខ្ពស់ នៅក្នុងសង្គមយូដា។

ខាងនយោបាយ

ពួកសាឌូស៊ីបានមើលការខុសត្រូវលើកិច្ចការរបស់រដ្ឋ។ សមាជិករបស់សាឌូស៊ី:

 • សម្របសម្រួលទំនាក់ទំនងជាមួយរ៉ូម
 • ប្រមូលពន្ធ
 • តំណាងរដ្ឋជាអន្តរជាតិ
 • Mediated domestic grievances.
 • គ្រប់គ្រងរដ្ឋក្នុងប្រទេស
 • ចូលរួមក្នុងក្រុមប្រឹក្សា ហើយតែងតែប្រឈមមុខដាក់គ្នាជាមួយពួកផារិស៊ី
 • រៀបចំ និងដឹកនាំទាហាន
                                     

2.1. ជំនឿ ទូទៅ

ពួកសាឌូស៊ីមិនទទួលស្គាល់ក្រឹត្យវិន័យផ្ទាល់មាត់ Oral Law ដែលពួកផារិស៊ីបានលើកឡើងនោះទេ។ ផ្ទុយទៅវិញ ពួកគេមើលឃើញកណ្ឌគម្ពីរទាំង៥របស់ម៉ូសេ Torahថាជាប្រភពតែមួយគត់នៃសិទ្ធិអំណាចរបស់ព្រះ។ យោងទៅតាមលោក យ៉ូសែភូស Josephus ពួកសាឌូស៊ីជឿថា:

 • មនុស្សមានសេរីភាព "មនុស្សមានសេរីភាពក្នុងការជ្រើសរើសយកល្អ ឬយកអាក្រក់"
 • គ្មានព្រេងវាសនាទេ
 • ព្រះមិនធ្វើការអាក្រក់ឡើយ
 • គ្មានរង្វាន់ ហើយក៏គ្មានការដាក់ទោសក្រោយពីស្លាប់ដែរ
 • វិញ្ញាណមិនមែនមិនចេះស្លាប់នោះទេ; គ្មានជាតិក្រោយទេ

ពួកសាឌូស៊ីមិនជឿថាមានការរស់ឡើងវិញពីស្លាប់ឡើយ ប៉ុន្តែជឿលើគំនិតបុរាណរបស់ពួកយូដាអំពីស្ថាននរកសម្រាប់អ្នកដែលបានស្លាប់។

                                     

2.2. ជំនឿ ជម្លោះជាមួយពួកផារិស៊ី

 • ពួកសាឌូស៊ីបានអះអាងថាចៅហ្វាយត្រូវតែសងថ្លៃខូចខាតដែលបង្កឡើងដោយអ្នកបម្រើរបស់ខ្លួន។ ​ពួកផារិស៊ីបានជំទាស់នឺងច្បាប់នេះ ដោយគេអះអាងថាបើធ្វើដូច្នេះ ពួកអ្នកបម្រើអាចមានចេតនាធ្វើឲ្យមានការខូចខាត ហើយឲ្យចៅហ្វាយជាអ្នកទទួលខុសត្រូវជំនួស។
 • សាឌូស៊ីមិនជឿថាមានការរស់ឡើងវិញឡើយ ផ្ទុយពីផារិស៊ីដែលពួកគេជឿលើការនេះ។
 • យោងទៅតាមក្រឹត្យវិន័យរបស់យូដា មានតែកូនប្រុសទេដែលអាចទទួលមរតកបាន រីឯកូនស្រីមិនអាចទទួលស្រីអាចទទួលមរតកបានទេ ហើយបើកូនស្រីជាអ្នកទទួលមរតកបាន លុះត្រាតែគ្មានកូនប្រុសជាអ្នកទទួល។ ពួកផារិស៊ីអះអាងថា ប្រសិនបើកូនប្រុសស្លាប់ទៅ ហើយនៅសល់តែកូនស្រីប៉ុណ្ណោះ នោះនាងត្រូវតែចែកមរតកនោះជាមួយនឹងកូនប្រុសរបស់ជីតានាង រីឯពួកសាឌូស៊ីបានបដិសេធនឹងច្បាប់នេះ។
 • ពួកសាឌូស៊ីក៏បដិសេធចំពោះគំនិតដែលថាយើងអាចសម្គាល់វិញ្ញាណ ឬទូតសួគ៌ ខណៈដែលពួកផារិស៊ីទទួលស្គាល់គំនិតនេះdged them.
 • ពួកផារិស៊ីអះអាងថាសាក្សីភូតភរនឹងត្រូវប្រហារជីវិត ប្រសិនបើសាលក្រមត្រូវបានប្រកាសដោយផ្អែកលើទីបន្ទាល់របស់អ្នកនោះ ទោះបីជាចុងចោទមិនទាន់ត្រូវប្រហារជីវិតក៏ដោយ តែពួកសាឌូស៊ីបដិសេធថាសាក្សីភូតភរនឹងត្រូវប្រហារជីវិតលុះត្រាតែចុងចោទត្រូវបានប្រហារជីវិតហើយដោយសារតែការចោទប្រកាន់ភូតភរនោះ។
 • យោងទៅតាមពួកផារិស៊ី ទឹកដែលគំពប់ត្រឡប់ជាមិនបរិសុទ្ធដោយសារការគំពប់នោះឯង។ ពួកសាឌូស៊ីបដិសេធថាការយល់ឃើញបែបនេះគឺគាំទ្រដល់ច្បាប់ Tumah ភាពមិនបរិសុទ្ធ។ សាឌូស៊ី និងផារិស៊ីមានជម្លោះជាច្រើនជុំវិញបញ្ហា Tumah និងអំពីភាពបរិសុទ្ធ។ មានអ្នកប្រាជ្ញជាច្រើនលើកឡើងថាការបញ្ជាក់អំពីភាពបរិសុទ្ធគឺជាចារិកលក្ខណៈរបស់ក្រុមបូជាចារ្យ ដែលតែងតែប្រើការយល់ដឹងរបស់ខ្លួនស្ដីអំពីភាពបរិសុទ្ធ និងភាពមិនបរិសុទ្ធ ដើម្បីពង្រឹងអំណាចរបស់ខ្លួន។


                                     

3.1. ឯកសារយោង Primary

 • Coogan, Michael 2007 The New Oxford Annotated Bible with the Apocrypha City: Oxford University Press, USA ISBN 978-0-19-528882-7
 • Vermes, Geza 2004 The Complete Dead Sea Scrolls in English Harmondsworth Eng.: Penguin ISBN 978-0-14-044952-5
 • Tenney, Merrill 1998 Josephus Complete Works City: Nelson Reference ISBN 978-0-7852-1427-4
                                     

3.2. ឯកសារយោង Secondary

 • Stemberger, Günter 1995 Jewish Contemporaries of Jesus Minneapolis: Fortress Press ISBN 978-0-8006-2624-2
 • Eshel, Hanan 2008 The Dead Sea Scrolls and the Hasmonean State City: Wm. B. Eerdmans Publishing Company ISBN 978-0-8028-6285-3
 • Wellhausen, Julius 2001 The Pharisees and the Sadducees Macon: Mercer University Press ISBN 978-0-86554-729-2
 • Newman, Hillel 2006 Proximity to Power and Jewish Sectarian Groups of the Ancient Period: a Review of Lifestyle, Values, and Halakha in the Pharisees, Sadducees, Essenes, and Qumran Leiden: Brill ISBN 978-90-04-14699-0
 • Vermes, Geza 2003 Jesus in His Jewish Context Minneapolis: Fortress Press ISBN 978-0-8006-3623-4
 • Mishnah Yadayim 4:6–8, The Pharisee–Sadducee Debate
 • Cohen, Shaye 2006 From the Maccabees to the Mishnah Louisville: Westminster John Knox Press ISBN 978-0-664-22743-2
 • Johnson, Paul 1988 A History of the Jews San Francisco: Perennial Library ISBN 978-0-06-091533-9