ⓘ លេអូណាដូ ដា វីនស៊ី

                                     

ⓘ លេអូណាដូ ដា វីនស៊ី

លេអូណាដូ ឌី ស័រ ភីអេរ៉ូ ដា វីនស៊ី ˈvintʃi" ; ១៥ មេសា ១៤៥២ – ២ ឧសភា ១៥១៩) ឬហៅជាទូទៅថា លេអូណាដូ ដា វីនស៊ី គឺជាទេពកោសល្យដែលមានសមត្ថភាពច្រើន គាត់​គឺជាទាំងស្ថាបត្យកររើណេសសង់ តន្ត្រីករ កាយវិភាគវិទូ អ្នកប្រឌិត វិស្វករ ជាងចម្លាក់ អ្នកធរណីមាត្រ វិចិត្រករ តារាវិទូ និងអ្នកវិទ្យាសាស្ត្រ ។ គាត់មានការងារសិល្បៈដ៏ល្បីល្បាញជាច្រើន ឧទាហរណ៍ជា អាហារពេលល្ងាចពេលចុងក្រោយ និង ម៉ូណា លីសា ។ ការងាររបស់ដា វីនស៊ី ក៏បានបង្កើតគុណប្រយោជន៍ជាមួយនឹងមុខវិជ្ជាកាយវិភាគសាស្ត្រ តារាសាស្ត្រ និងជាមនុស្សដំបូងដែលដាក់មូលដ្ឋានគ្រឹះសម្រាប់ការហោះហើរ រួមទាំងវិស្វកម្ម​សំណង់​ស៊ីវិល ។ ក្នុងនាមជាបុរសម្នាក់ដែលមានស្មារតីនៃក្តីស្រឡាញ់នៅក្នុងមុខវិជ្ជាជាច្រើន លីអូណាដូបានបង្កើតស្មារតីចម្រុះមួយនៅក្នុងសម័យបុនវុឌ្ឍិសិល្បៈ ហើយបានក្លាយជាមនុស្សសំខាន់នៃសម័យនោះ ។