ⓘ ដូណាល់ ត្រាំ

                                     

ⓘ ដូណាល់ ត្រាំ

ដូណាល់ ចន ត្រាំ គឺជាបុគ្គលិកផ្នែកសារព័ត៌មានអាមេរិកនិងជាអ្នកជំនួញម្នាក់ដែលបានបម្រើការជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកទី៤៥ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ គាត់ជាប្រធាននៃ អង្គការTrump ដែលជាក្រុមហ៊ុនដ៏ធំសម្រាប់ការបណ្ដាក់ទុនអចលនទ្រព្យនិងផលប្រយោជន៍អាជីវកម្មផ្សេងទៀតរបស់គាត់។អំឡុងពេលនៃការគ្រប់គ្រងរបស់គាត់ លោកត្រាំបានសាងសង់អគារការិយាល័យ សណ្ឋាគារ កាស៊ីណូ កន្លែងបង្ហាត់វាយកូនហ្គោល និងម៉ាកយីហោសម្ភារៈផ្សេងទៀតនៅទូទាំងពិភពលោក។គាត់បានជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកនៅក្នុងការបោះឆ្នោតឆ្នាំ២០១៦ តាមរយៈពីការបោះឆ្នោតជាសាធារណៈ ដោយបានទម្លាក់បេក្ខភាពប្រធានាធិបតីលោកស្រីហ៊ីឡារី គ្លីនតុន ហើយលោកនឹងចូលកាន់កាប់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។នៅអាយុ៧០ឆ្នាំ លោកត្រាំនឹងក្លាយជាប្រធានាធិបតីដែលចាស់ជាងគេនៅក្នុងប្រវត្តិប្រធានាធិបតីអាមេរិក។

ត្រាំបានកើតនិងលូតលាស់នៅទីក្រុងញូវយ៉ក ហើយក៏ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រខាងផ្នែកសេដ្ឋកិច្ចពីសាលាវ៉រតុននៃសាកលវិទ្យាល័យPennsylvaniaនៅឆ្នាំ១៩៦៨។នៅឆ្នាំ១៩៧០ គាត់ត្រូវបានឪពុករបស់គាត់ដែលមានឈ្មោះថា ហ្វ្រេត ត្រាំ បានផ្ទេរសិទ្ធិឱ្យមកគ្រប់គ្រងអាជីវកម្មអចលនទ្រព្យនិងក្រុមហ៊ុនសំណង់។ ត្រាំបានបង្ហាញខ្លួននៅកម្មវិធីប្រកួតបវរកញ្ញាអាមេរិក ដែលជាកម្មវិធីកម្មសិទ្ធិរបស់គាត់ក្នុងចន្លោះឆ្នាំ១៩៩៦ដល់ឆ្នាំ២០១៥ ហើយក៏បានចូលរួមជាភ្ញៀវពិសេសនៅក្នុងខ្សែភាពយន្តនិងកម្មវិធីទូរទស្សន៍ជាច្រើនផងដែរ។គាត់ត្រូវបានគេជ្រើសតាំងឱ្យធ្វើជាបេក្ខភាពប្រធានាធិបតីនៅគណបក្សកំណែទម្រង់ តែគាត់ក៏បានដកខ្លួនចេញមុននឹងការបោះឆ្នោតចាប់ផ្ដើម។លោកបានគ្រប់គ្រងនិងសហការផលិតកម្មវិធីThe Apprenticeពីឆ្នាំ២០០៤ដល់ឆ្នាំ២០១៥។នៅឆ្នាំ២០១៦ គាត់ត្រូវបានគេរាយនាមដោយទស្សនាវដ្ដីForbesថាជាអ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី៣២៥នៅលើពិភពលោក និងនៅលំដាប់ទី១៥៦ប្រចាំសហរដ្ឋអាមេរិក ជាមួយនឹងទឹកប្រាក់សរុប៣.៧ពាន់លានដុល្លារនៅខែតុលា ឆ្នាំ២០១៦។

== កុមារភាព ==srey nam ត្រាំបានកើតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦នៅឯJamaica, Queens ដែលជាសង្កាត់មួយនៅ ទីក្រុងញូវយ៉ក ។គាត់ជាកូនទី៤នៃគ្រួសារដែលមានកូនចំនួន៥នាក់។ក្នុងចំណោមបងប្អូនបួននាក់ មានបីនាក់ដែលនៅមានជីវិតនៅឡើយ មានដូចជាម៉ារីយ៉ាន អេលីហ្សាប៊ែត និង រ៉ូបឺត។បងប្រុសរបស់ត្រាំដែលមានឈ្មោះថា ហ្វ្រេត ជេ.អ. បានងាប់នៅឆ្នាំ១៩៨១ដោយសារការញៀនសុរា ហេតុនេះហើយបានជាត្រាំបាននិយាយថា គាត់មិនផឹកគ្រឿងស្រវឹងឬក៏ជក់បារីនោះទេ ។

លោកត្រាំមានឪពុកជាជនជាតិដើមកំណើតអាឡឺម៉ង់ និងមានម្ដាយជាជនជាតិដើមកំណើតស្កុតលែន ហើយជីដូនជីតារបស់លោកទាំង៤នាក់សុទ្ធតែបានកើតនៅទ្វីបអឺរ៉ុប។ឪពុករបស់គាត់ លោកហ្វ្រេត ត្រាំ១៩០៥ដល់១៩៩៩Germany and became one of the biggest real estate developers in New York City. His mother, Mary Trump née MacLeod, 1912–2000, was born in Tong, Lewis, Scotland. Fred and Mary met in New York and married in 1936, settling together in Queens. His uncle John G. Trump, a professor at Massachusetts Institute of Technology from 1936 to 1973, was involved in radar research for the Allies in the Second World War, helped design X-ray machines that provided additional years of life to cancer patients, and in 1943, the Federal Bureau of Investigation requested him to examine Nikola Teslas papers and equipment when Tesla died in his room at the New Yorker Hotel. Trumps grandfather was Frederick Trump who amassed a fortune operating boom-town restaurants and boarding houses in the region of Seattle and Klondike, Canada.

                                     

1. តំណភ្ជាប់ដែលពាក់ព័ន្ធ

  • ដូណាល់ ត្រាំ collected news and commentary at The Guardian
  • ដូណាល់ ត្រាំ collected news and commentary at The Wall Street Journal
  • ដូណាល់ ត្រាំ នៅក្នុង Internet Movie DatabaseInternet Movie Database
  • Appearances on C-SPANC-SPAN
  • / Donald Trump នៅគម្រោងបញ្ជីរាយឈ្មោះបើកទូលាយDMOZ
  • ដូណាល់ ត្រាំនៅការិយាប្រធានាធិបតី
  • ដូណាល់ ត្រាំនៅPolitiFact.com
  • គេហទំព័រផ្លូវការ