ⓘ អំពីព្រះនិវាណ ឬ និព្វាន

                                     

ⓘ អំពីព្រះនិវាណ ឬ និព្វាន

ក្នុង​ពុទ្ធសាសនា គោល​ចារឹក​ដែល​ពុទ្ធសាសនិកជន ជា​អនេក​សំដៅ​យក​ដោយ​ខំ​ធ្វើ​សីល ធ្វើ​ទាន​និង​ខំភាវនា នោះ​គឺ​ដើម្បី​ឲ្យ​បាន​ជាតិ​កំណើត​ល្អ​ទៅ​អនាគត​កាល ឯ​ចំណែក​អ្នក​បួស ដែល​ខំ​កសាង​តាំង​ពី​ច្រើន​ជាតិ​មក សំដៅ​យក​ថ្នាក់​ខ្ពស់​ជាង​នោះ​ទៅ​ទៀត គឺ​ព្រះ​និព្វាន​ហើយ​ក៏​ខំ​ប្រតិបត្តិ​តាម​គោល​ចរឹក តាម​ផ្លូវ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​ទុក​អ្នក​ប្រាជ្ញ​ម្នាក់​ឈ្មោះ សំឃភទ្រ​បាន​ចារឹក​ទុក​ថា ដែល​ចេញ​ចាក​វដ្ដ​សង្សារ​ទៅ​បំពេញ​ផ្នួស​ជា​បព្វជិត​នោះ គឺ​ព្រោះ​តែ​ប្រាថ្នា​ឲ្យ​បាន​ដល់​ព្រះ​និព្វាន ១ មុខ​ប៉ុណ្ណោះ ។ ឯ​ចំណែក​ខាង​អ្នក​ដែល​ជា​ឃរាវាស​នោះ ក៏​មាន​ប្រាថ្នា​យក​ទី​នេះ​ដែរ ប៉ុន្តែ​នឹង​មាន​ជាតិ​ណា ១ ទៅ​ខាង​មុខ នឹង​ចូល​បំពេញ​ផ្នួស​ខំចម្រើន​ភាវានា​យក​ថ្នាក់​ខ្ពស់​នេះ ។ គម្ពីរ​សំយុត្ត​និកាយ​មាន​សំម្ដែង​ថា ក្នុង​រូប​បុគ្គល​ដែល​រួច​ចាក​ទុក គឺ​បុគ្គល​ដែល​បាន​ច្បាស់​នូវ អរិយសច្ច ទាំង ៤ ប្រការ​នោះ មាន​កើត​ប្រាជ្ញា​ជា​គ្រឿង​ផុត​ទុក្ខ គឺ​គ្មាន​ពូជ​ធារ​នឹង​កើត​វិញ ព្រោះ​បាន​ធ្វើ​បំពេញ​កិច្ច​គ្រប់​ស្ថាន ហើយ​គ្មាន​ត្រឡប់​មក​ក្នុង​លោក​នេះ​វិញ​ទេ នេះ​ហើយ​ដែល​ហៅ​ថា​ចេះ ។ គម្ពីរ​មហា​វគ្គ​សម្ដែង​ថា មាន​ផ្លូវ...

                                     

1. អំពី​អ្នក​និពន្ធ

លោក​កំមង់​ដង់ រូបែរត៍ ចាង​ហ្វាង​សាលា​បារាំង​សែស-ចិន នៅ​ស្រុក​ចិក្លាង កូសាំង​ស៊ីន ។ ឯកសារ​នេះ​ត្រូវ​បាន​បកប្រែ​ជា​ភាសា​ខ្មែរ​​ដោយ​លោក ក្រុម​ការ ជុំ-ម៉ៅ ធ្វើ​រាជការ​នៅ​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា ។