ⓘ អាស៊ីខាងកើត

រាជវង្សហានខាងកើត

វ៉ាំងម៉ាំង ដកតំណែងយូជឺអ៊ិង យុវក្សត្រអង្គចុងក្រោយនៃរាជវង្សហានខាងលិច ដើម្បីតែងតាំងខ្លួនជាស្ដេច ដោយរៀបចំរៀបប្រព័ន្ធការគ្រប់គ្រងថ្មីនិងបង្កើតរាជវង្សស៊ិន ឡើង។ តែការបរាជ័យនៃការរៀបចំថ្មីបានធ្វើឲ្យមានការបះបោរពីសំណាក់ប្រជារាស្ដ្រ កើតជាចលនាក្បត់នៅតាមតំបន់ផ្សេងៗ មានដូចជា កងកម្លាំងចិញ្ចើមក្រហម ដែលដឹកនាំដោយហ្វានឆុងពីតំបន់សានទុង និងកងកម្លាំងលីវលិន ដែលដឹកនាំដោយលិវស៊ិវ មកពីហ៊ូប៉ឺយ ជាដើម។ ក្នុងបណ្ដាកងកម្លាំងទាំងអស់នេះ កងកម្លាំងរបស់លិវស៊ិវរឹងមាំជាងគេ។ ក្រោយពេលចប់សង្គ្រាមនៅឃុនយ៉ាំង ជ័នជម្នះជាស្ថាពររបស់កងកម្លំាងលីវលិនលើកងទ័ពរាជវង្សថ្មី ធ្វើឲ្យលិវស៊ិវឆ្លៀតឱកាសចូលដណ្ដើមកងកម្លាំងប្រដាប់អាវុធនៅភាគខាងជើង ពង្រីកមូល ...

រូពីឥណ្ឌូនេស៊ី

រូ គឺជា រូបិយប័ណ្ណ របស់ ប្រទេសឥណ្ឌូនេស៊ី នោះទេ។ ។ ឈ្មោះ កើតចេញមកពី ឯកតា រូបិយវត្ថុ ប្រាក់រូ Guilder ហូឡង់ ឥណ្ឌូនេស៊ី ឥណ្ឌា ដែលត្រូវបានប្រើ រវាង 2153 ឆ្នាំមុនគ ដល់ទៅ 2360 ម.គ. ដោយមាន ការចេញ នៃ guilders ហូឡង់ ពួកឥណ្ឌៀខាងកើត នេះ។ រូពី ត្រូវបានប្រើ ក្នុងអំឡុងពេល កាន់កាប់របស់ជប៉ុន នៃសង្គ្រាម លោកលើក ទី 2 ដំបូងនិង បន្ទាប់ពីសង្គ្រាម បានបញ្ចប់ ។ ធនាគារ រូ Java ដែល បាន ចេញ guilders Pecatonica ជំនួស បណ្តោះអាសន្ន នៅក្នុង ហូល្លង់ ។ និងចំនួន ដែលទាក់ទងទៅនឹង កម្លាំង ចោររសី នេះត្រូវបានប្រើ នៅទូទាំង កោះនេះ ផងដែរ។ 4 ឆ្នាំបន្ទាប់ពី ឯករាជ្យ ឥណ្ឌូនេស៊ី បានអនុម័ត រូពី ត្រូវបានគេប្រើ នៅថ្ងៃទី 2 ខែវិច្ឆិកាឆ្នាំ 24 ...

ខ្វិត

ផ្លែ​ខ្វិត​ ជា​​​ផ្លែ​ឈើពេញ​និយម និង​ងាយ​រក​​ក្នុង​ប្រទេស​កម្ពុជា។​​ មិនត្រឹមតែចំណីក្រៅពេលឆ្ងាញ់​ពិសាបាន​ទាំង ខ្ចី ទាំង ទុំ ប៉ុណ្ណោះទេ ប៉ុន្តែ​ខ្វិត​បានផ្តល់អត្ថប្រយោជន៍ជាច្រើនថែមទៀតផង។ ខ្វិត គឺជាប្រភេទតែនៅក្នុងពួក ក្រសាំង។ វាគឺមានដើមកំណើតមកពីប្រទេសចិនទៅកាន់ឧបទ្វីបឥណ្ឌានិងខាងកើតដើម្បីតំបន់អាស៊ីអាគ្នេយ៍។ វាគឺមានដើមកំណើតទៅសាធារណរដ្ឋដូមីនីកែន។ នៅកម្ពុជាសម្បូណ៌ខ្វិតណាស់ សម្រាប់ខ្មែរហូបផ្លែ។

រាជេន្ទ្រវម៌្មទី២

វ្រះបាទ រាជេន្ទ្រវម៌្មទី២ គឺជាមហាក្សត្រនៃកម្វុជទេឝ ចាប់ពី ៩៤៤ ដល់ ៩៦៨។ ព្រះនាមសំរាប់រាជ្យ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីរាជេន្ទ្រវម្ម៌ទេវ ។ ក្រោយ​ពី​វ្រះបាទ​ហឝ៌វម៌្មទី២ ទ្រង់​សោយ​ទិវង្គត​ទៅ វ្រះបាទ​រាជេន្ទ្រវម៌្មទី២ ដែល​ជា​ព្រះរាជ​បុត្រ​របស់​ព្រះនាង​មហេន្ទ្រទេវី ដែល​ត្រូវ​ជា​បង​ស្រី​មួយ​អង្គ​ទៀត​របស់​វ្រះបាទយឝោវម៌្មទី១ ដែរ ក៏​ទ្រង់​ឡើង​សោយរាជ្យ​ស្នង​ព្រះអនុជ​នៅ​ឆ្នាំ ​៩៤៤។ រាជេន្ទ្រវម៌្មទី២ ត្រូវជាក្មួយនៃអតីតព្រះរាជា និងត្រូវជារជ្ជទាយាទ នៃមហាក្សត្រមហេន្ទ្រវម៌្ម សោយរាជ្យនៅនគរភវបុរ បានលើករាជធានីត្រឡប់មកយឝោធរបុរវិញ។ នៅសម័យព្រះអង្គ ទឹកដីភវបុរ ត្រូវបានភ្ជាប់មក "កម្វុជទេឝ" ដែលមានរាជធានីធំ ...

ស៊ីដនី

ទីក្រុងស៊ីដនី គឺជារដ្ឋធានី នៃ រដ្ឋ New South Wales និង ជាទីក្រុង ដែលមានប្រជាជនច្រើន បំផុតនៅក្នុង ប្រទេសអូស្រ្តាលី និង អូសេអានី ។ វាមានទីតាំងស្ថិត នៅលើឆ្នេរសមុទ្រ របស់ប្រទេសអូស្ត្រាលី ភាគ ខាងកើត តាមបណ្តោយ សមុទ្រ Tasman និងនៅជុំវិញ កំពង់ផែមួយក្នុងចំណោមកំពង់ផែ ធម្មជាតិ ដ៏ធំបំផុត របស់ពិភពលោក។ អ្នកស្រុក ត្រូវបានគេស្គាល់ រួមគ្នា ថាជា Sydneysiders និង ជា ទីក្រុង ពហុវប្បធម៌ ច្រើនបំផុតនៅក្នុង ប្រទេសអូស្រ្តាលី និង ក្រុងមួយក្នុងចំណោមទីក្រុង ពហុវប្បធម៌ ច្រើនបំផុត នៅក្នុងពិភពលោក។ តំបន់ នៅជុំវិញ ទីក្រុងស៊ីដនី ត្រូវបាន រស់នៅ ដោយ ជនជាតិដើម អូស្រ្តាលី សម្រាប់ការ រាប់ ពាន់ឆ្នាំ ។ នេះជា ការតាំងលំនៅ របស់អង់គ្ ...

បុព្វកថាដែនដីបរិសុទ្ធ

បន្ទាប់ពីបរិនិព្វាន របស់ព្រះពុទ្ធសក្យមុនីគោតម ការប្រៀនប្រដៅរបស់ព្រះអង្គ បានផ្សាយទៅទិសសំខាន់២ គឺទិសខាងត្បូង ប្រពៃណីថេរវាទ ហើយនិងទិសខាងកើតប្រពៃណីមហាយាន ទៅកាន់ប្រទេសចិន វៀតណាម កូរ៉េ ជប៉ុន.។ ក្នុងអាស៊ីខាងកើត ការប្រៀនប្រដៅទាំងនេះ រីកចំរើនទៅក្នុង មណ្ឌលសិក្សាផ្សេងៗចំនួន១០ ហើយ១ភាគធំស្ថិតនៅសំខាន់ រហូតសព្វថ្ងៃនេះ- ហ្សេន តានត្រិក និងដែនដីបរិសុទ្ធ ។ ដែនដីបរិសុទ្ធជាបែបព្រះពុទ្ធសាសនា ដែលរីកចំរើនខ្លាំងបំផុត ក្នុងអាស៊ីខាងកើត ។ មណ្ឌលសិក្សាទាំងនេះ បង្រៀនគោលសំខាន់ នៃសេចក្តីពិតតែមួយដូចគ្នាគឺៈ កុំធ្វើអំពើបាប ចូរធ្វើអំពើបុណ្យ រក្សាចិត្តឲ្យបរិសុទ្ធ ។ ស្របតាមគំនិតនេះ របៀបដែនដីបរិសុទ្ធ ជារបៀបងាយស្រួលហើយត្រង់ ។ អ្ន ...

អានាបានស្សតិ

EN: ភាសាអង់គ្លេស អានាបានសតិ មានន័យថា សតិនៃការដកដង្ហើម អានាបាន=ដង្ហើមចូលនិងដង្ហើម ចេញ គឺជាបែបសមាធិមួយ នៃព្រះពុទ្ធសាសនា ដែលមានជាទូទៅក្នុង សាលាព្រះពុទ្ធសាសនាថេរវាទ និងក្នុងកម្មវិធីចម្រើនសតិ នៅបស្ចឹមប្រទេសផងដែរ ។ តាមប្រពៃណី អានាបានសតិ ជាដំបូង បង្រៀនដោយព្រះពុទ្ធ ក្នុងសូត្រជាច្រើន ដូចជាអានាបានសតិសូត្រ ។ អានាបានសតិមានន័យថា ដឹងនូវវេទនារម្មណ៍ក្នុងកាយ តាមសកម្មភាពនៃការដកដង្ហើម តាមការអនុវត្ត នៃវិធីចម្រើនសតិ ។

រាជវង្សហានខាងលិច

វ៉ាំងម៉ាំង ដកតំណែងយូជឺអ៊ិង យុវក្សត្រអង្គចុងក្រោយនៃរាជវង្សហានខាងលិច ដើម្បីតែងតាំងខ្លួនជាស្ដេច ដោយរៀបចំរៀបប្រព័ន្ធការគ្រប់គ្រងថ្មីនិងបង្កើតរាជវង្សស៊ិន ឡើង។ តែការបរាជ័យនៃការរៀបចំថ្មីបានធ្វើឲ្យមានការបះបោរពីសំណាក់ប្រជារាស្ដ្រ កើតជាចលនាក្បត់នៅតាមតំបន់ផ្សេងៗ មានដូចជា កងកម្លាំងចិញ្ចើមក្រហម ដែលដឹកនាំដោយហ្វានឆុងពីតំបន់សានទុង និងកងកម្លាំងលីវលិន ដែលដឹកនាំដោយលិវស៊ិវ មកពីហ៊ូប៉ឺយ ជាដើម។ ក្នុងបណ្ដាកងកម្លាំងទាំងអស់នេះ កងកម្លាំងរបស់លិវស៊ិវរឹងមាំជាងគេ។ ក្រោយពេលចប់សង្គ្រាមនៅឃុនយ៉ាំង ជ័នជម្នះជាស្ថាពររបស់កងកម្លំាងលីវលិនលើកងទ័ពរាជវង្សថ្មី ធ្វើឲ្យលិវស៊ិវឆ្លៀតឱកាសចូលដណ្ដើមកងកម្លាំងប្រដាប់អាវុធនៅភាគខាងជើង ពង្រីកមូល ...

ខ្នុរ

ខ្នុរ, ផ្លែខ្នុរ, រឺពេលខ្លះហៅថា ជែគ រឺ jak ; ឈ្មោះវិទ្យាសាស្ត្រ៖ Artocarpus heterophyllus), គឺជាជំពូកនៃដើមឈើនៅក្នុងប្រភេទ Artocarpus នៃគ្រួសារ មន. វាជាសន្តានទៅភាគខាងត្បូងនិងអាស៊ីអាគ្នេយ៍, ហើយជឿថាមានដើមកំណើតនៅក្នុងព្រៃក្នុងភាគខាងត្បូងនៃបស្ចឹមប្រទេស នៃប្រទេសឥណ្ឌា បច្ចុប្បន្នហៅថា Kerala, តាមឆ្នេរសមុទ្រKarnataka និង Maharashtra. ដើមឈើខ្នុរសមជាមួយនឹងដីទំនាបក្នុងតំបន់ត្រូពិច, ហើយផ្លែរបស់វាគឺជាផ្លែធំ, លូតលាស់ខ្លាំងបំផុត 80 pounds ក្នុងទម្ងន់និងឡើងលើ36 inches វែងនិង 20 inches ក្នុងវិជ្ឈមាត្រ ដើមឈើខ្នុរជាដំនំាមានដំាទូទៅក្នុងតំបន់ត្រូពិចនៃប្រទេស. ផ្លែខ្នុរក៏អាចរកឃើញនៅក្នុងអាហ្វ្រិចខាងកើត, ឧ., ក្នុងប ...

ឆឹនឝូវ

ឆឹនឝូវ រឺ ហ្ឆឹនឝូ, នាមគួរសម ឆឹងសួ គឺជាអ្នករាជការ និងកវីនិពន្ធមួយរូបនៅក្នុងសម័យនគរបី និង រាជវង្សជិនខាងលិច។ លោកបានចាប់ផ្ដើមអាជីពលោកជាអ្នករាជការមួយរូបនៅក្នុងនគរឝ៊ូកំឡុងសម័យនគរបី ប៉ុន្តែត្រូវបានគេទំលាក់បុណ្យសក្ដិ និងបណ្ដេញចេញពីរាជធានីដោយសារលោកមិនចេះអែបអប ហ៊័ងហាវ ដែលជារាជអាមាត្យដ៏មានអំណាចម្នាក់ក្នុងនគរឝ៊ូ ក្នុងរយៈកាលប៉ុន្មានឆ្នាំនៃភាពរោចរស្មីនៃនគររបស់លោក។ បន្ទាប់ពីការដួលរលំនៃនគរឝ៊ូនៅឆ្នាំ ២៦៣ មក លោកហ្ឆឹននៅតែគ្មានមុខងារអ្វីជាដដែល មុនពេលលោកត្រូវបានណែនាំខ្លួនដោយមន្ត្រី ចាងហ៊័រ ឱ្យចូលបំរើក្នុងរាជការជិន។ លោកបានកាន់តំណែងខាងស្មៀន និងតំណែងលេខាធិការខ្លះ ក្រោមរាជការជិនមុនពេលលោកទទួលអនិច្ចកម្មដោយជំងឺនៅឆ្នា ...

អរិយធម៍ចិនបុរាណ

​ ប្រទេសចិនគឺជាមជ្ឈមណ្ឌលអរិយធម៌ដ៏ចំនាស់ជាងគេមួយ។ អរិយធម៌នេះចាប់ផ្ដើមនៅរវាងឆ្នាំ១៥០០មុនគ.ស ។​ ទោះបីប្រទេសចិនត្រូវខណ្ឌ័ដាច់ស្រលះពីឥណ្ឌា និងអឺរ៉ុបដោយសារភ្នំ និងវាលរហោឋានក៏ដោយក៏អរិយធម៌ចិនអាចរីកចំរើន ហើយផ្សព្វផ្សាយពេញទ្វីបអាស៊ី ពិសេសកូរ៉េ ជប៉ុន និងវៀតណាម ។

ភាសាកូរ៉េ

ភាសាកូរ៉េ គឺជាភាសារបស់ជនជាតិកូរ៉េ ហើយត្រូវបាននិយាយភាគច្រើននៅក្នុងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង ហើយមានចំនួនអ្នកនិយាយច្រើនជាង ៧៨ លាននាក់។ នៅកូរ៉េខាងត្បូង ភាសាេនះត្រូវបានគេហៅថា ហាន់កុកម៉ាល 한국말 ឬ ហាន់កុកហ្គូ Hangeul: 한국어, Hanja: 韓國語 ។ ចំណែកឯនៅប្រទេសកូរ៉េខាងជើងវិញ ភាសានេះ ត្រូវបានហៅថា ឆូសន់ម៉ាល 조선말 or ឆូសន់នូ 조선어, 朝鮮語 ។ ភាសាទាំងពីរនេះត្រូវបានគេដាក់ឈ្មោះខុសគ្នា ព្រោះឈ្មោះទូទៅរបស់កូរ៉េខាងជើង និងកូរ៉េខាងត្បូងគឺខុសគ្នា។

ការអប់រំនៅកម្ពុជា គណបក្សនយោបាយនៅកម្ពុជា ប្រវត្តិសាស្ត្រខ្មែរ ភាសានៃកម្ពុជា ភូមិសាស្ត្រកម្ពុជា វប្បធម៌ខ្មែរ សង្គមកម្ពុជា ស្ថាបត្យកម្មខ្មែរ អ្នកល្បីឈ្មោះរបស់ខ្មែរ កម្ពុជា អាស៊ីអាគ្នេយ៍ ទ្វីបអាមេរិក ទ្វីបអូសេអានី អាមេរិកខាងជើង អាស៊ី អាហ្វ្រិក ទ្វីបអឺរ៉ុប នយោបាយនៅអាស៊ី នយោបាយអាមេរិកខាងជើង រដ្ឋាភិបាល បំណែងចែកប្រទេសតាមប្រទេស ប្រទេសនៅអាមេរិកខាងជើង ប្រទេសនៅអាស៊ី ភូមិសាស្ត្រនយោបាយអាមេរិកខាងជើង ភូមិសាស្ត្រនយោបាយអាស៊ី ប្រវត្តិសាស្ត្រអាស៊ី ឋានន្តរសក្ដិរាជវង្សនិងអភិជន ទ្វីប នយោបាយ បំណែងចែករដ្ឋបាល ប្រទេស ប្រវត្តិសាស្ត្រ ភូមិសាស្ត្រនយោបាយ
                                     

ⓘ អាស៊ីខាងកើត

អាស៊ីខាងកើត ឬអាចហៅបានថា អាស៊ីបូព៌ា គឺជាអនុតំបន់មួយនៃអាស៊ីដែលកំណត់តាមតំបន់ភូមិសាស្រ្ត និងវប្បធម៌។ រដ្ឋប្រទេសនៅអាស៊ីខាងកើតមានដូចជា៖ សាធារណរដ្ឋប្រជាមានិតចិន ហុងកុង ម៉ាកាវ ជប៉ុន ម៉ុងហ្គោលី កូរ៉េខាងជើង កូរ៉េខាងត្បូង និងតៃវ៉ាន់ ។ សូមបញ្ជាក់ថា នៅអាស៊ីខាងកើតមានរដ្ឋចំនួនបួនដែលមិនទទួលស្គាល់នូវអធិបតេយ្យភាពគ្នាទៅវិញទៅមកហើយរដ្ឋទាំងនោះមាន ចិនដីគោកនឹងកោះតៃវ៉ាន់ ហើយកូរ៉េខាងជើងនឹងកូរ៉េខាងត្បូង។ ម៉ាកាវនិងហុងកុងគឺជារដ្ឋដែលមានស្វ័យភាពខ្ពស់តែត្រូវនៅក្រោមអធិបតេយ្យភាពរបស់ចិន។ អាស៊ីខាងកើតមានព្រំប្រទល់៖ ខាងជើងជាប់នឹងអាស៊ីខាងជើង ខាងត្បូងជាប់នឹងអាស៊ីអាគ្នេយ៍ ភាគនីរតីគឺជាប់នឹងអាស៊ីខាងត្បូង ខាងលិចជាប់នឹងអាស៊ីកណ្តាល ខាងកើតជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក ហើយភាគអាគ្នេយ៍ជាប់នឹងបណ្តុំកោះមីក្រូណេស៊ី។ នៅពេលខ្លះ ប្រទេសសិង្ហបុរីនិងវៀតណាមក៏ត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃអាស៊ីបូព៌ាផងដែរព្រោះថារដ្ឋទាំងពីរនេះមានទំនៀមទម្លាប់ វប្បធម៌ និងពូជសាសន៍ស្រដៀងនឹងប្រជាជាតិអាស៊ីបូព៌ា។ លើសពីនេះទៅទៀតនោះ សិង្ហបុរីគឺជាសមាជិកនៃកូននាគទាំងបួន។

តំបន់អាស៊ីខាងកើតគឺជាកន្លែងកំណើតនៃប្រទេសចិនបុរាណនិងអរិយធម៌ដ៏ចំណាស់របស់វា។ អាស៊ីខាងកើតមិនត្រឹមតែជាកន្លែងកំណើតនៃអរិយធម៌ចិនតែមួយនោះទេ វាក៏ជាកន្លែងកំណើតនៃអរិយធម៌ច្រើនទៀតផងដែរដូចជា ប្រទេសកូរ៉េសម័យបុរាណ ជប៉ុនសម័យបុរាណ និងចក្រភពម៉ុងកូលជាដើម។ អស់រយៈពេលជាងរាប់ពាន់ឆ្នាំមកហើយ ប្រទេសចិនបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើអាស៊ីបូព៌ានិងប្រទេសជិតខាងព្រោះថាចិនគឺជារដ្ឋដែលមានអរិយធម៌ឈានមុខគេនៅក្នុងតំបន់នេះ។ តាមប្រវត្តិសាស្រ្ត សង្គមនៅអាស៊ីបូព៌ាបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីអរិយធម៌ចិន វាក្យស័ព្ទនិងអក្សរនៅតំបន់អាស៊ីខាងកើតគឺសុទ្ធតែកើតចេញពីអក្សរចិនបុរាណទាំងអស់។ ប្រតិទិនចិនគឺជាផ្នែកមួយនៃវប្បធម៌អាស៊ីខាងកើតហើយជាឫសគល់នៃប្រតិទិនអាស៊ីបូព៌ាជាទូទៅ។ សាសនាធំៗនៅអាស៊ីខាងកើតមានដូចជា ព្រះពុទ្ធសាសនា ភាគច្រើនគឺមហាយាន ខុងជឺសាសនា និងតាវសាសនាជាដើម។ សាសនាប្រជាប្រិយចិនគឺមាននៅចិនដីគោក ហុងកុង ម៉ាកាវ និងតៃវ៉ាន់ ព្រះពុទ្ធសាសនានិងស៊ីនតូសាសនាគឺនិយមនៅប្រទេសជប៉ុន រីឯសាសនាគ្រិស្ត ព្រះពុទ្ធសាសនានិងស៊ីនតូសាសនាគឺមាននៅប្រទេសកូរ៉េ។ សាសនាតេងហ្គឺនិងព្រះពុទ្ធសាសនាទីបេជាទូទៅត្រូវបានគោរពប្រកាន់ដោយជនជាតិម៉ុងកូលនិងជនជាតិទីបេ ចំណែកឯសាសនាសាម៉ាវិញដែលបានរីករាលដាលដល់ភាគខាងជើងនៃប្រទេសចិន សព្វថ្ងៃត្រូវបានប្រជាជនភាគតិចចិនមួយចំនួនគោរពសាសនានេះ ជាពិសេសគឺជនជាតិម៉ាន់ជូ។ ភាសាធំៗនៅអាស៊ីខាងកើតមាន៖ ចិនកុកងឺ ភាសាជប៉ុន និងភាសាកូរ៉េ។ ក្រុមជនជាតិធំៗនៅអាស៊ីខាងកើតមាន៖ ជនជាតិហាន ជនជាតិយ៉ាម៉ាតូ និងជនជាតិកូរ៉េ។ អាស៊ីបូព៌ាមានជនជាតិភាគតិចចំនួន ៧៦ ក្រុមដែលត្រូវបានទទួលស្គាល់ជាផ្លូវការ។ ៥៥ ក្រុមមានដើមកំណើតនៅចិន ១៦ ក្រុមមាននៅលើកោះតៃវ៉ាន់ មួយក្រុមនៅលើកោះហុកកៃដូ ប្រទេសជប៉ុន និង ៤ ក្រុមទៀតនៅម៉ុងហ្គោលី។

ប្រជាជនអាស៊ីខាងកើតមានប្រមាណ ១,៧ ពាន់លាននាក់ដែលស្មើនឹង ៣៨% នៃប្រជាជនសរុបនៅទ្វីបអាស៊ី និង ២២% នៃចំនួនប្រជាជនសរុបលើពិភពលោក។ ភូមិភាគអាស៊ីបូព៌ាគឺជាម្ចាស់ផ្ទះនៃទីក្រុងធំៗនៅលើពិភពលោកដូចជា៖ ទីក្រុងប៉េកាំង ហុងកុង សេអ៊ូល ស៊ាងហៃ តៃប៉ិ និងតូក្យូ.។

ប្រជាជាតិអាស៊ីបូព៌ាមានសេដ្ឋកិច្ចដ៏ធំទូលាយនិងរីកចម្រើនបំផុតនៅលើពិភពលោកដូចជា៖ ចិនដីគោក ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងម៉ាកាវ។

                                     

1. ប្រវត្តិសាស្រ្ត

ជនជាតិចិនគឺជាក្រុមមនុស្សដំបូងដែលបានមកបោះទីលំនៅលើទឹកដីអាស៊ីបូព៌ាហើយត្រូវជាស្នូលនៃអរិយធម៌អាស៊ីបូព៌ា។ ចិនបានជះឥទ្ធិពលនៃអរិយធម៌និងវប្បធម៌របស់ខ្លួនទៅតាមតំបន់ផ្សេងៗនៃអាស៊ីបូព៌ា ដែលជាហេតុនាំឱ្យតំបន់ទាំងនោះមានទំនៀមទម្លាប់ស្រដៀងនឹងចិន។ ប្រវត្តិវិទូម្នាក់ឈ្មោះពីង‐ទី ហូបានសម្តៅលើអរិយធម៌ចិនថាជា"កំណើតអរិយធម៌អាស៊ីខាងកើត"។

អរិយធម៌ចិនគឺមានអាយុកាលប្រមាណ ១,៥០០ ឆ្នាំមកហើយមុនពេលដែលអរិយធម៌អាស៊ីខាងកើតផ្សេងទៀតបានលិចចេញឡើង រាជាធិរាជចិនបានពង្រីកនូវវប្បធម៌ សេដ្ឋកិច្ច បច្ចេកវិទ្យា និងឥទ្ធិពលនយោបាយរបស់ខ្លួនទៅកាន់រដ្ឋដទៃទៀតនៃអាស៊ីបូព៌ា។ រាជវង្សចិននីមួយៗបានខំពង្រីកឥទ្ធិពលរបស់ខ្លួនទៅទូទាំងតំបន់អាស៊ីបូព៌ាដោយការផ្សព្វផ្សាយនៃវប្បធម៌ខ្លួន ការធ្វើសេដ្ឋកិច្ចនិងនយោបាយជាដើម។ ជាលទ្ធផល ឥទ្ធិពលរបស់ចិនបានគ្របដណ្តប់មកលើដែនដីអាស៊ីបូព៌ាអស់រយៈពេលជាង ២ សហស្សវត្ស ២,០០០ ឆ្នាំ។ ប្រព័ន្ធដៃទន្លេនៃរាជាធិរាជចិនបានឆ្លាក់រូបរាងប្រវត្តិសាស្រ្តនៃអាស៊ីបូព៌ាអស់ជាងពីរសហស្សវត្ស ហើយវាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្រ្តអាស៊ីខាងកើត។ ភាពលិចធ្លោខាងផ្នែកវប្បធម៌របស់រាជាធិរាជចិនមិនត្រឹមតែនាំឱ្យចិនក្លាយជារដ្ឋដែលមានអក្ខរកម្មដំបូងគេបង្អស់នៅតំបន់អាស៊ីបូព៌ាទាំងមូលប៉ុណ្ណោះទេ តែឥទ្ធិពលរបស់វាក៏បានជះទៅដល់កូរ៉េ និងជប៉ុនផងដែរ។

នៅក្រោមអំណាចរបស់អធិរាជវូ នៃរាជវង្សហាន, ចិនបានក្លាយជាមហាអំណាចដ៏លិចធ្លោមួយនៅក្នុងតំបន់អាស៊ីចខាងកើតដោយការនាំចេញនូវឥទ្ធិពលអំណាចរបស់ខ្លួនទៅរដ្ឋជិតខាង។ កាលសម័យនោះ រាជវង្សហាននៃប្រទេសចិនគឺជារដ្ឋដែលបានបង្រួបបង្រួមប្រជាជនអាស៊ីខាងកើត មានអក្ខរកម្មនិងនគរូបនីយកម្មច្រើនបំផុត ក៏ដូចជា ការអភិវឌ្ឍន៍សេដ្ឋកិច្ច អរិយធម៌ បច្ចេកវិទ្យា និងវប្បធម៌ទៅគ្រប់កន្លៀតនៃអាស៊ីបូព៌ា។ ក្រោយមក គឺការធ្វើអន្តរកម្មខាងវប្បធម៌និងសាសនារវាងជនជាតិចិននិងនគររាជវង្សអាស៊ីបូព៌ាផ្សេងៗទៀត។ ការភាយសាយឥទ្ធិពលរបស់ចិនមកលើកូរ៉េដំបូងគឺចាប់ផ្តើមនៅពេលដែលជនជាតិហានបានកំពុងពង្រីកទឹកដីរបស់ខ្លួនទៅភាគឥសាន្តនៅក្នុងអំឡុងឆ្នាំ ១០៨ មុនគ.ស។ ពួកហានបានគ្រប់គ្រងតំបន់ភាគខាងជើងនៃឧបទ្វីបកូរ៉េហើយក៏បង្កើតចេញជាខេត្តមួយឈ្មោះថាលេឡាំង។ មិនយូរប៉ុន្មាន ឥទ្ធិពលរបស់ចិនក៏ចាប់ផ្តើមចាក់ឫសចូលទៅក្នុងតំបន់កូរ៉េតាមរយៈការនាំចូលនូវប្រព័ន្ធសរសេរអក្សរ ប្រព័ន្ធរូបិយវត្ថុ វប្បធម៌កសិកម្មស្រូវ និងស្ថាប័ននយោបាយខុងជឺ។ សង្គមជូម៉ុននៅសម័យជប៉ុនបុរាណបាននាំចូលនូវវប្បកម្មស្រូវសើមនិងលោហស្សាហកម្មតាមរយៈការធ្វើទំនាក់ទំនងបន្តជាមួយប្រទេសកូរ៉េ។ នៅដើមសតវត្សទី៤ នៃគ.ស ជប៉ុនបាននាំចូលនូវប្រព័ន្ធសរសេររបស់ចិនដែលក្រោមមកក៏បានវិវត្តទៅជាតួអក្សរកាន់ជិដែលសព្វថ្ងៃត្រូវបានប្រើប្រាស់ជាញឹកញាប់នៅក្នុងប្រព័ន្ធសរសេររបស់ជប៉ុន។ ការប្រើប្រាស់ប្រព័ន្ធសរសេរអក្សរចិនបានអនុញ្ញាតឱ្យជនជាតិជប៉ុនអាចអនុវត្តសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ រក្សាកំណត់ត្រាប្រវត្តិសាស្រ្ត ផ្តល់នូវទម្រង់គំនិត មតិយោបល និងទស្សនវិជ្ជាផ្សេងៗ។ នៅក្នុងសម័យរាជវង្សថាង ឥទ្ធិពលរបស់ចិនបានរាលដាលទៅពាសពេញតំបន់អាស៊ីបូព៌ា ឧទាហរណ៍៖ ទស្សនៈផ្សេងៗនៃវប្បធម៌ចិនបានរាលដាលចូលដល់ប្រទេសកូរ៉េ និងជប៉ុននៅសម័យរាជវង្សថាង។ នៅបជ្ឈឹមសម័យ ខណៈពេលដែលរដ្ឋអាស៊ីបូព៌ាបានកកើតឡើងដូចជា រដ្ឋកូរ៉េនៅសតវត្សទី៤ និងជប៉ុននៅសតវត្សទី៧។ រដ្ឋទាំងពីរក៏បាននាំចូលឥទ្ធិពលរបស់ចិនជាច្រើនដូចជា ការប្រៀនប្រដៅរបស់ខុងជឺ ការប្រើប្រាស់តួអក្សរហាន ស្ថាបត្យកម្មបែបចិន ស្ថាប័នរដ្ឋ ទស្សនវិជ្ជានយោបាយ សាសនា ផែនការទីប្រជុំជន ហើយនិងគំរូវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចិនចូលទៅក្នុងវប្បធម៌របស់ពួកគេតាមរយៈការធ្វើទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក។ តាមរយៈការបំផុសគំនិតលើប្រព័ន្ធននយោបាយថាង ព្រះអង្គម្ចាស់ណាកា ណូ អ៊ូបានចាប់ផ្តើមធ្វើកំណែទម្រង់តៃកានៅឆ្នាំ ៦៤៥ នៃគ.ស ដែលជាហេតុនាំឱ្យប្រទេសជប៉ុនផ្លាស់ប្តូរទៅជាអាណាចក្រការិយាធិបតេយ្យមជ្ឈការមួយ។ ជនជាតិជប៉ុនក៏បានប្រកាន់យកព្រះពុទ្ធសាសនាមហាយានជាសាសនារបស់ខ្លួន ស្ថាបត្យកម្មបែបចិន ពិធីបុណ្យទំនៀមទម្លាប់តាមព្រះរាជវាំងរាជាធិរាជមានដូចជា តន្រ្តីវង់ភ្លេង និងរបាំរាំរបស់រដ្ឋជាដើម។ ភាសាចិនថាងបានទទួលនូវកិត្យានុភាពនិងទស្សនៈនៃវប្បធម៌ថាងដូចជា កំណាព្យ អក្សរផ្ចង់ និងគំនូរទេសភាព សុទ្ធតែមានប្រជាប្រិយភាពខ្លាំងនៅជប៉ុន។ ក្នុងអំឡុងសម័យណារ៉ា ជប៉ុនបានចាប់ផ្តើមនាំចូលវប្បធម៌និងរចនាបថចិនជាច្រើមសន្ធឹកសន្ធាប់រួមមានពិធីសារខុងជឺដែលជាមូលដ្ឋានគ្រឹះនៃវប្បធម៌របស់ជប៉ុនហើយក៏ដូចជាទស្សនវិជ្ជានយោបាយនិងសង្គមផងដែរ។ ជនជាតិជប៉ុនក៏បានបង្កើតច្បាប់ដែលដកស្រង់ពីប្រព័ន្ធច្បាប់ចិនដែលត្រូវបានប្រើដើម្បីបង្គាប់បន្ថែមលើសម្លៀកបំពាក់គីម៉ូណូដែលត្រូវបានបំផុសពីអាវផាយរបស់ចិន ហានហ្វូ ក្នុងសតវត្សទី ៨ នៃគ.ស។ អស់រយៈពេលជាច្រើនសតវត្ស ជាពិសេសគឺពីសតវត្សទី៧ ដល់ទី១៤ ប្រទេសចិនបានឈរជាអរិយធម៌ដ៏ជឿនលឿនបំផុតនៅអាស៊ីខាងកើត និងអំណាចយោធាហើយសេដ្ឋកិច្ចដែលត្រូវជាប្រភពឥទ្ធិពលធំបំផុតរបស់ខ្លួនបានបញ្ជូនវប្បធម៌ចិនទំនើបនិងវិធីសាស្រ្តគំនិតថ្មីៗទៅពាសពេញតំបន់មួយនេះរហូតដល់សតវត្ស​ទី១៩។

អំណាចឥទ្ធិពលរបស់ចិនក៏ចាប់ផ្តើមធ្លាក់ចុះ នៅពេលដែលទំនាក់ទំនងរវាងប្រជាជាតិអាស៊ីខាងកើតជាមួយនឹងលោកខាងលិចកំពុងរឹតតឹងឡើងៗនៅចុងសតវត្សទី១៩។ នៅពាក់កណ្តាលសតវត្សទី១៩ រាជវង្សឈិងដែលកំពុងតែចុះខ្សោយស្រាប់ បានជួបនឹងវិបត្តិជាច្រើនបន្ថែមដូចជា អំពើពុករលួយ និងឧបសគ្គជាប់គាំងខាងផ្នែកនយោបាយ។ វិបត្តិទាំងនេះគឺជាហេតុដែលបណ្តាលឱ្យចិនមិនអាចប្រកួតប្រជែងជាមួយនឹងមហាអំណាចអាណានិគមអឺរ៉ុបនិងប្រទេសជប៉ុនដែលកំពុងធ្វើទំនើបកម្មយ៉ាងរហ័សបាន។ មេបញ្ជាការកងទ័ពជើងទឹកអាមេរិកម្នាក់ឈ្មោះម៉ាតធ្យូ ផេរីបានបើកផ្លូវឱ្យជប៉ុនមើលគំរូនិងយកត្រាប់តាមប្រទេសលោកខាងលិច ហើយមិនយូរប៉ុន្មាន ប្រទេសជប៉ុនក៏ចាប់ផ្តើមអភិវឌ្ឍន៍យ៉ាងសកម្មនៅទស្សវត្តឆ្នាំ១៨៦០។ ខណៈពេលកំពុងជួបបទពិសោធន៍ថ្មីនៃការធ្វើទំនើបកម្មតាមលោកខាងលិច ជប៉ុនក៏បានប្រែខ្លួនពីប្រទេសប្រកាន់យកគោលនយោបាយឯកោ មិនមានទំនាក់ទំនងជាមួយអ្នកក្រៅ មកក្លាយជាប្រទេសឧស្សាហកម្មដំបូងបំផុតនៅអាស៊ីបូព៌ាសម័យទំនើប។ ប្រទេសជប៉ុនទំនើបថ្មីដែលមានអំណាចខ្លាំងក្លាខាងផ្នែកយោធា បានដាក់ខ្លួនក្លាយជារដ្ឋមហាអំណាចថ្មីនៃអាស៊ីខាងកើតដោយមានទិសដៅឆ្ពោះទៅរកការដឹកនាំពិភពលោកទាំងមូល។ នៅដើមទស្សវត្តឆ្នាំ១៩០០ ចក្រភពជប៉ុនបានទទួលជោគជ័យក្នុងការក្លាយខ្លួនជាមហាអំណាចលិចធ្លោជាងគេបំផុតនៅអាស៊ីខាងកើត។ ដោយមានឈ្មោះនៅលើឆាកអន្តរជាតិជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្ត ជប៉ុនក៏ចាប់ផ្តើមប្រជែងជាមួយមហាអំណាចអាណានិគមអឺរ៉ុបហើយបានប្រកាន់យកគោលជំហរភូមិសាស្ត្រនយោបាយកាន់តែសកម្មនៅក្នុងអាស៊ីបូព៌ានិងកិច្ចការពិភពលោក។ ដោយសារតែបម្លាស់ប្តូរអំណាចនយោបាយនិងយោធារបស់ខ្លួន ជប៉ុនក៏បានផ្តួលរលំរាជវង្សឈិងដែលកំពុងធ្លាក់ចុះដុនដាបនៅក្នុងសង្គ្រាមចិន-ជប៉ុនលើកទី១ ហើយថែមទាំងបានយកឈ្នះលើរាជាធិរាជរុស្ស៊ីក្នុងឆ្នាំ១៩០៥ ទៀតផង។ ជ័យជម្នះរបស់ជប៉ុនមកលើរុស្ស៊ីនេះគឺជាជ័យជម្នះដំបូងបង្អស់របស់មហាអំណាចអាស៊ីបូព៌ាមកលើមហាអំណាចអឺរ៉ុបនៅអំឡុងសម័យទំនើប។ អនុត្តរភាពរបស់ជប៉ុននិងត្រូវជាបេះដូងរបស់ចក្រភពខ្លួនគឺ កោះតៃវ៉ាន់ និងឧបទ្វីបកូរ៉េ។ នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២, ដោយការពង្រីកទឹកដីនិងក្តីប៉ងប្រាថ្នាចង់ក្លាយខ្លួនជារដ្ឋចក្រពត្តិនិយម, អាណាចក្រជប៉ុនក៏បានបង្កើតគម្រោងមួយហៅថា"មហាសហវិបុលភាពអាស៊ីខាងកើត"ដែលនឹងដាក់រួមបញ្ចូលប្រទេសកូរ៉េ កោះតៃវ៉ាន់ តំបន់ម៉ាន់ជូហើយចិនភាគខាងកើត ហុងកុង និងអាស៊ីអាគ្នេយ៍ ឱ្យនៅក្រោមការកាន់កាប់របស់ខ្លួនដើម្បីក្លាយជាមហាអំណាចអាណានិគមនៅអាស៊ីខាងកើត។ បន្ទាប់ពីការធ្វើទោហនកម្មអស់ជាមួយសតវត្សដោយក្រុមមហាអំណាចអឺរ៉ុបនិងជប៉ុន អាស៊ីបូព៌ាបានទទួលនូវការប្រែប្រួលយ៉ាងខ្លាំងជាពិសេសគឺនៅក្រោយសង្គ្រាមលោកលើកទី២៖ ការដកថយឥទ្ធិពលរបស់ពួកជប៉ុន និងការបែងចែកប្រទេសចិននិងកូរ៉េនៅក្នុងសង្គ្រាមត្រជាក់។ ឧបទ្វីបកូរ៉េក៏បានទទួលឯករាជ្យប៉ុន្តែវាត្រូវបែងចែកបន្តទៅជារដ្ឋគូប្រជែងចំនួនពីរ ចំណែកកោះតៃវ៉ាន់វិញត្រូវក្លាយជាទឹកដីរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋចិនក្រោយពីបានបាត់បង់ចិនដីគោកទៅសាធារណរដ្ឋប្រជាមានិតចិននៅក្នុងសង្គ្រាមស៊ីវិល។ នៅអំឡុងពាក់កណ្តាលនៃសតវត្សទី២០ សេដ្ឋកិច្ចប្រទេសជប៉ុនបានកើនឡើងយ៉ាងខ្ពស់មិនគួរឱ្យជឿក្នុងរយៈពេលត្រឹមតែពីរបីទស្សវត្តប៉ុណ្ណោះក្រោយសង្គ្រាមលោក។ បច្ចុប្បន្ន ជប៉ុនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកដ៏ខ្លាំងមួយនៅអាស៊ីខាងកើត។ មិនមែនមានតែជប៉ុនមួយនោះទេដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រទេសកូរ៉េខាងត្បូងនិងចិនតៃវ៉ាន់ក៏ទទួលបាននូវកំណើនសេដ្ឋកិច្ចផងដែរនាពេលនោះ។ ប៉ុន្តែរដ្ឋដែលមានសេដ្ឋកិច្ចលិចធ្លោខ្លាំងជាគេនៅអាស៊ីខាងកើតនោះគឺចិនដីគោក, ចិនដីគោកបានក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកបន្ទាប់ពីខ្លួនបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកនៅក្នុងឆ្នាំ២០០១ ហើយបច្ចុប្បន្ន ចិនដីគោកកំពុងតែរំកឹលខ្លួនបន្តិចម្តងៗឆ្ពោះទៅជាមហាអំណាចសេដ្ឋកិច្ចលេខមួយនៅលើពិភពលោក។ ទោះបីជាលែងមានសង្គ្រាមនៅក្នុងតំបន់នេះអស់រយៈពេលជាច្រើនទស្សវត្តក្តី តែតំបន់មួយនេះអាចនឹងងាយបែកបាក់ដោយសារតែភាពសកម្មនៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

                                     
  • ក ឡ អ ស ខ ងក ត ជ ភ ស អង គ ល ស East Asian Games ជ ព រ ត ត ក រណ ពហ ក ឡ ដ លរ បច ឡ ង ដ យ សម គមក ឡ អ ស ខ ងក ត East Asian Games Association EAGA
  • ស ថ តន ប ក ខ ងក ត ន ង អឌ ឍគ លខ ងជ ង ដ មឡ យ អ ស ត រ វ ប ន គ ច ត ថ ជ ផ ន ក ម យ ន ផ ទ ងទ វ ប ដ ធ អ រ ស ក រ យ ផ ន ក ខ ងក ត ត រ វ ប ន ក ត ច ញ ទ ជ
  • ក ឡ អ ស ខ ងក ត ល កទ ត រ វប នធ វ ឡ ងន ទ ក រ ង ស ងហ ប រទ សច ន ព ថ ង ទ ដល ទ ឧសភ ប រទ សម ច ស ផ ទ ត រ វប នដ ក ពណ
  • ក ឡ អ ស ខ ងក ត ល កទ ធ វ ឡ ងន ទ ក រ ង ម ក វ ប រទ សច ន ច ប ព ថ ង ទ ត ល ដល ថ ង ទ វ ច ឆ ក ប រទ សម ច ស ផ ទ ត រ វប នដ ក ពណ
  • ក ឡ អ ស ខ ងក ត ល កទ ត រ វប នធ វ ឡ ងន ទ ក រ ង ព ស ន ប រទ សក រ ខ ងត ប ង ព ថ ង ទ ដល ទ ឧសភ ប រទ សម ច ស ផ ទ ត រ វប នដ ក ពណ
  • ក ឡ អ ស ខ ងក ត ល កទ ធ វ ឡ ងន ទ ក រ ង អ ស ក ប រទ សជប ន ច ប ព ថ ង ទ ដល ឧសភ ប រទ សម ច ស ផ ទ ត រ វប នដ ក ពណ
  • ន ងស ម រ ង ដ លន ងច លរ មធ វ ជ ម ច ស ផ ទ ក ន ងព រ ត ត ក រណ ន អ ស ហ គ ម ក ឡ អ ស ខ ងក ត Olympic Council of Asia Regional Hosting List ពត ម នអ ព ស ហ គ ម
  • ហ យត រ វប នប ងច កជ ត បន គ អ ស ខ ងក ត ម ន 12ប រទ ស អ ស កណ ដ ល ម ន 6ប រទ ស អ ស ខ ងត ប ង ម ន 7ប រទ ស អ ស ខ ងល ច ម ន 10ប រទ ស អ ស អ គ ន យ ម ន 13ប រទ ស
  • អ ហ ស ប ហ សង ត រ វ ប ន សន មត ថ ជ ប រទ ស ម យ ន អ ស ខ ងល ច ន ង អ រ ប ខ ងក ត ក ន ង ទ ន នន យ ន យ ង បង ហ ញ ត ផ ទ ដ ន ង ប រជ ជន ក ន ង ប រទ ស ទ ងម ល