ⓘ បាល់ទាត់កញ្ចុំផ្កាយ

                                     

ⓘ បាល់ទាត់កញ្ចុំផ្កាយ

បាល់ទាត់កញ្ចុំផ្កាយ គឺជារឿងភាគគំនូរជីវចលបារាំង ដែលផលិតរួមគ្នាដោយ អាល់ផ្វានីម បារាំង២ ជេតិខ្សអឺរ៉ុប និង វេលគីន-ជីវចលន៍។ រដូវកាលទីបីមាន ២៦ ភាគ ដែលបានចាក់ផ្សាយនៅអឺរ៉ុបនៅខែ មិថុនា ២០១០។

នៅក្នុងចក្រវាឡនៃ បាល់ទាត់កញ្ចុំផ្កាយ ពិភពដែលមានមនុស្សរស់នៅជាច្រើនក្នុងកញ្ចុំផ្កាយហ៊្សែលលីយ៉ុង ប្រកួតគ្នាក្នុងកីឡាបាល់ទាត់កញ្ចុំផ្កាយ ជាកីឡាមួយដែលស្រដៀងទៅនឹងបាល់ទាត់ដែរ ប៉ុន្តែមានអ្នកលេងតែប្រាំពីរនាក់ទេក្នុងក្រុមម្ខាងៗ។ កីឡានេះស្មុគស្មាញដោយសារការបន្ថែមសន្ទនីយ ដែលជម្រុញឱ្យគុណសម្បត្តិរបស់កីឡាករប្រសើរឡើង ដូចជា ល្បឿន កម្លាំង និង ភាពរវាសរវៃ រឺក៏ ផ្ដល់នូវថាមពលពិសេសដូចជាទូរគមន៍។ សាច់រឿងមានដំណាលតាមវាសនានៃក្រុមបាល់ទាល់កញ្ចុំផ្កាយមួយក្រុមដែលគ្មានបទពិសោធន៍ គឺក្រុម កុមារព្រិល តាមសាច់រឿង ពួកគេមានបំណងប្រាថ្នាចូលប្រកួតយកពានបាល់ទាត់កញ្ចុំផ្កាយ។