ⓘ អុក

ឈាម

ឈាមគឺជាធាតុរាវខាប់ មានរសជាតិប្រៃ មានពណ៌ក្រហម។ នៅពេលមនុស្សពេញវ័យ ឈាមនៅក្នុងខ្លួនមានចំណុះ ៥,៥លីត្រ។ ធាតុបង្កនៃឈាមរួមមាន៖ គោលិកាស និងប្លាកែតចំនួន០៸៤៥ភាគរយ ប្លាស្មាចំនួន55ភាគរយ គោលិកាក្រហមចំនួន៤៤,៥៥ភាគរយ។

ការអប់រំនៅកម្ពុជា គណបក្សនយោបាយនៅកម្ពុជា ប្រវត្តិសាស្ត្រខ្មែរ ភាសានៃកម្ពុជា ភូមិសាស្ត្រកម្ពុជា វប្បធម៌ខ្មែរ សង្គមកម្ពុជា ស្ថាបត្យកម្មខ្មែរ អ្នកល្បីឈ្មោះរបស់ខ្មែរ កម្ពុជា អាស៊ីអាគ្នេយ៍ ទ្វីបអាមេរិក ទ្វីបអូសេអានី អាមេរិកខាងជើង អាស៊ី អាហ្វ្រិក ទ្វីបអឺរ៉ុប នយោបាយនៅអាស៊ី នយោបាយអាមេរិកខាងជើង រដ្ឋាភិបាល បំណែងចែកប្រទេសតាមប្រទេស ប្រទេសនៅអាមេរិកខាងជើង ប្រទេសនៅអាស៊ី ភូមិសាស្ត្រនយោបាយអាមេរិកខាងជើង ភូមិសាស្ត្រនយោបាយអាស៊ី ប្រវត្តិសាស្ត្រអាស៊ី ឋានន្តរសក្ដិរាជវង្សនិងអភិជន ទ្វីប នយោបាយ បំណែងចែករដ្ឋបាល ប្រទេស ប្រវត្តិសាស្ត្រ ភូមិសាស្ត្រនយោបាយ
                                     

ⓘ អុក

អុក ឬ ចត្រង្គ ជាល្បែងកម្សាន្តមួយប្រភេទ ដែលពេញនិយមនៅក្នុង​​ប្រទេស​កម្ពុជា​រហូតសព្វថ្ងៃ។ ល្បែងនេះកើតឡើងនៅសម័យអង្គរនាឆ្នាំ៨០០ នៃគ្រឹស្ត​សករាជ។

ប្រជាជនខ្មែរនិយមចូលចិត្តលេងអុកនេះណាស់ ព្រោះថាការលេងអុកនេះ គឺ​មិន​ខុស​ពី​យុទ្ធសាស្រ្តក្នុងការរៀបចំក្បួនទ័ពក្នុងការធ្វើសឹក​សង្រ្គាមនោះទេ។ ល្បែងអុក​​ អាច​​លេង​​ដោយមនុស្ស​២​នាក់ ឬ ដោយមនុស្ស២ក្រុមដែលធ្វើ​ឲ្យ​ការ​លេង​​​កាន់​តែជក់ចិត្ត។

ល្បែង ប្រភេទនេះ ជាល្បែងសម្រាប់កងទ័ពលេងឱ្យមានប្រាជ្ញាវាងវៃ ក្នុងការប្រើកលឧបាយក្នុងចម្បាំង ។

                                     

1. ឈ្មោះ

ល្បែងនេះមានឈ្មោះបីយ៉ាងគឺ ល្បែងអុក ល្បែងឈើត្រង់ ល្បែងចត្រង្គ។

ល្បែងអុក

បានហៅយ៉ាងនេះ ព្រោះល្បែងនេះ មានគោលដៅសម្លាប់ខុន ។ តាមធម្មតា បើកូនចត្រង្គណាមួយ ដែលអ្នកលេងចាប់យកទៅទង្គិចខ្លាំង ដាក់ក្នុងក្រឡាដែលអាចស៊ីខុនបាន គេតែងតែបន្លឺពាក្យថា "អុក" ហេតុនេះល្បែងប្រភេទនេះទើបគេហៅថា "ល្បែងអុក" ។

ល្បែងឈើត្រង់

ពាក្យនេះស្តាប់ទៅ ហាក់ដូចជាផ្ទុយនឹងឈើវៀច តែពិនិត្យរកន័យក្នុងពាក្យ ឈើត្រង់ ដែលជាឈ្មោះល្បែងនេះមិនឃើញមានសោះ។ ព្រោះហេតុនេះពាក្យថា ឈើត្រង់ ក្នុងទីនេះ ប្រាកដជាក្លាយមកពីពាក្យ ចត្រង្គ ។

ល្បែងចត្រង្គ

ពាក្យនេះក្លាយមកពីពាក្យថា ចតុរង្គ គឺតំណាងឲ្យកងទ័ពទាំងបួនប្រភេទដែលប្រើប្រាស់ក្នុងចម្បាំងសម័យបុរាណគឺ កង​ទ័ព​ដំរី កង​ទ័ព​សេះ កង​ទ័ព​រថ ឬ​រទេះ និងកង​ទ័ព​ថ្មើរ​ជើង ។ ចំណែកនៅក្នុងល្បែងចត្រង្គមានទ័ពសេះ គោល ទូក និងត្រី។

                                     

2. កូនចត្រង្គ ឬ កូនអុក

ប្រដាប់ សម្រាប់លេងល្បែងនេះ គេហៅថាកូនចត្រង្គដោយធ្វើជាភ្លុក ។ កូនចត្រង្គនោះ មានកូនចំនួន ៣២ សម្រាប់លេងដើរលើក្តារបួនជ្រុង ដែលមាន ៦៤ ក្តារអុក ។ បណ្តាកូនទាំង៣២នោះ មានកូន ២ហៅ ថាខុន ទុកជាស្តេចសោយរាជ្យ មានកូន ២ ហៅថា នាងទុកជាអគ្គមហេសី មានកូន ៤ ហៅថាគោលឬម៉ិត ទុកជាសេនាបតី ឬ មេទ័ព មានកូន ៤ហៅថាសេះ មានកូន៤ ហៅថាទូក មានកូន ១៦ហៅថាត្រី កូនទាំងអស់នោះទុកជាសេនារេហ៍ពល។

                                     

3. កំណើតនៃកូនចត្រង្គ

កូន ចត្រង្គទាំង ៣២ នោះគេធ្វើជាភ្លុក ស្នែង ឬ ឈើផ្សេងៗ មានឈើនាងនួន និង ដើមដៃខ្លាជាដើម តាមដែលគេមានធនធាន និងមានពេលអាចធ្វើបាន ។ ដើម្បីកុំឱ្យអ្នកលេងច្រឡំចូលគ្នា កូនចត្រង្គ ទាំង ៣២ នោះ គេធ្វើឱ្យមានពណ៌ ២ ពួក គេធ្វើឱ្យមានពណ៌ជា ២ពួក ក្នុងមួយពួកៗ មានកូនចំនួន ១៦ កូន គឺថាបើមួយពួកគេធ្វើដោយភ្លុក មួយពួកទៀតគេធ្វើដោយស្នែង បើមួយពួកគេធ្វើដោយឈើនាងនួន មួយពួកទៀតគេធ្វើដោយឈើក្រញូងជាដើម ។ ការធ្វើកូនចត្រង្គទាំងនោះ បើចង់ឱ្យបានល្អស្អាត ហើយមានរាងដូចៗគ្នា គេត្រូវធ្វើដោយគ្រឿងក្រឡឹង វៀរលែងតែសេះ ៤ ព្រោះសេះ គេក្រឡឹងពុំកើតទេគេត្រូវឆ្លាក់ដោយគ្រឿងចម្លាក់ ។ចំពោះអ្នកដែលគ្មានគ្រឿងក្រឡឹងវិញគេឆ្លាក់កូនទាំងអស់។

                                     

4.1. ការរៀបចំ របៀបលេង

  • បើសិនគ្មានទូកនិងគោល ប៉ុន្តែមានសេះនិងត្រីមួយ យើងត្រូវរាប់ចំនួន៖ ៦៤
  • ស្តេច ខុន ឬ អង្គ ៖ ការដើរម្តងបានតែមួយក្រឡា ដោយអាចដើរបានគ្រប់ទិសទាំងអស់ តែមានលក្ខណៈពិសេសនៅត្រង់ក្រឡាដើរដំបូង គឺអង្គអាចដើរបានដូចសេះមួយជើង ប៉ុន្តែនៅពេលណាស្តេចត្រូវបានគេដាក់អង្គ of the disadvantaged side is captured, the count may be started, or restarted from the aforementioned counting, by the weaker side, and the stronger side now has a maximum number of moves based on the pieces left:

    • បើនៅសល់ទូកពីរយើងត្រូវរាប់ចំនួន៖ ៨
    • បើអត់សល់ទូក និងអត់គោល ប៉ុន្តែសេះពីរ យើងត្រូវរាប់ចំនួន៖ ៣២
    • បើសិននៅសល់តែត្រី ក៏យើងត្រូវរាប់ចំនួន៖ ៦៤
    • បើអត់សល់ទូក ប៉ុន្តែសល់គោលមួយ យើងត្រូវរាប់ចំនួន៖ ៤៤
    • បើនៅសល់ទូកមួយយើងត្រូវរាប់ចំនួន៖ ១៦
    • បើអត់សល់ទូក ប៉ុន្តែសល់គោលពីរ យើងត្រូវរាប់ចំនួន៖ ២២

    ខាងកូនដែលចាញ់គេ ត្រូវតែជាអ្នករាប់ ហើយរាប់តាមចំនួនដែលបានព័រនាខាងលើ។The weaker side pronounces aloud the counting of his fleeing moves, starting from the number of pieces left on the board, including both kings. The stronger side has to checkmate his opponents king before the maximum number is pronounced, otherwise the game is drawn. During this process, the count may restart if the counting side would like to stop and start counting again.

    ឧទាហរណ៍៖ បើសិនពណ៌សនៅមានទូកពីរ និងសេះមួយ ដើម្បីសម្លាប់ស្តេចពណ៌ខ្មៅដែលនៅតែម្នាក់ឯង នោះអ្នកពិឃាតត្រូវតែសម្លាប់ស្តេចឱ្យបានក្នុងការដេញ មិន​ឱ្យលើសពី ៣ក្រឡាដើរឡើយ បើពុំនោះទេគឺចាត់ទុកថាស្មើគ្នា។ នេះក៏ព្រោះតែច្បាប់ដែលមានចែងនៅក្នុងលក្ខ័ណខាងលើ ដែលថា បើនៅសល់ទូកពីរត្រូវរាប់ចំនួន៨ក្រឡា។ ម្យ៉ាងវិញទៀត បើសិនជាកូនសនៅសល់សេះមួយ រីឯកូនខ្មៅនៅសល់ទូកមួយដូចគ្នា គឺយើងមិនអាចធ្វើការប្រកួតបន្តបានទៀតទេ ដោយចាត់ទុកថាស្មើគ្នា។ ព្រោះអីទូកមិនងាយក្នុងការចេញចាប់ ឬវាយយកសេះបានទេ ដូចគ្នានេះដែរ សេះក៏មិនអាចទៅធ្វើអ្វីទូកបានដែរ។ បើសិនជាអ្នកលេងមិនយល់ព្រមតាមលក្ខ័ណនេះក៏មិនអី ព្រោះអ្នកអាចធ្វើការសាកល្បង បើសិនជាអ្នកលេងចេះដូចគ្នា។



                                     

5. ប្រភព​នៃ​ល្បែង​ចត្រង្គ ឬ​ អុក​ខ្មែរ

នៅតាម​ប្រាង្គ​ប្រាសាទ​សិលា​ខ្មែរ​មួយចំនួន ដូច​នៅ​ប្រាសាទ​បាពួន អង្គរវត្ត​ បាយ័ន និង​ព្រះខ័ន​ នា​តំបន់​សៀមរាប​អង្គរ​ យើង​ឃើញ​មាន​ចម្លាក់​មនុស្ស​អង្គុយ​លេង​ល្បែង​ចត្រង្គ ឬ​អុក ដោយ​មាន​វត្តមាន​របស់​អ្នក​មើល​ជា​ច្រើន​នាក់ នៅ​ជុំវិញ​គូបដិបក្ខ ។​ ​ ​នៅទីនេះ យើង​សូម​លើកយក​តែ​ចំណុច​សំខាន់ៗ​ប៉ុណ្ណោះ នៃ​ល្បែង​ចត្រង្គ ឬ​អុក​មក​បកស្រាយ ។ តើ​ពាក្យ​ចត្រង្គ និង​ពាក្យ​អុក​មាន​ប្រភព​ចេញមក​ពី​ណា ហើយ​មាន​សារសំខាន់​យ៉ាងដូចម្ដេចខ្លះ ក្នុង​សង្គម​ខ្មែរ ។

​ ​ពាក្យ​ចត្រង្គ​មកពី​ពាក្យ​សំស្ក្រឹត មាន​ន័យ​ដូចគ្នា​នឹង​ពាក្យ​ខ្មែរថា​អុក ។ ពាក្យ​ចត្រង្គ ដែល​បាន​ឲ្យ​កំណើត​មកជា​ពាក្យ​​អុករបស់ខ្មែរ​បច្ចុប្បន្ន តាមវចនានុក្រមខ្មែរ មានន័យថា ទ័ព​ទាំង៤គឺ ​ទ័ព​សេះ​, ដំរី​, ថ្មើរជើង និង​ជើង​ទឹក ហើយ​អាច​ជា​សញ្ញា​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ថា វា​ជា​ការរៀបចំ​ទ័ព​ទាំង៤ប្រភេទ​ខាងលើ​នេះ ដែល​ជា​កាតព្វកិច្ច​របស់​មេទ័ព​ផងដែរ ។ រីឯ​ពាក្យ​អុក​វិញ ដែលជាពាក្យ​ខ្មែរ​សុទ្ធសាធ មានន័យថា ដាក់​កូនអុក​នៅត្រង់​ក្រឡា​សម្លាប់ ដោយ​ធ្ងន់​ដៃ ហើយ​ថែមទាំង​ប្រាប់​ដៃគូ​ឲ្យដឹង​ខ្លួន​ថា ខ្លួន​កំពុង​អុក​ផង ។​ ​ ​គឺ​ចំណុច​ទាំងនេះហើយ ដែលយើង​បានដឹង​ជាក់ស្ដែង អំពី​ប្រភព​ឥណ្ឌា​នៃ​ល្បែង​ចត្រង្គ​របស់​ប្រជាជន​ខ្មែរ ព្រោះ​យើង​ដឹងថា ស័ព្ទ​នេះ​បាន​ក្លាយទៅជា​ចត្រង្គ​ខ្មែរ​បច្ចុប្បន្ន​យ៉ាង​ប្រាកដ ។ ម្យ៉ាងវិញទៀត យើង​ក៏​អាចសន្និដ្ឋាន​យ៉ាង​ត្រឹមត្រូវ​ថា ដូនតា​ខ្មែរ​បាន​និយម​ល្បែង​ចត្រង្គ ឬ​អុក​នេះ តាំងពី​បុរាណកាល​មក​ម្ល៉េះ នេះ​បើ​យោង​លើ​រូបចម្លាក់​តាម​ប្រាង្គ​ប្រាសាទបុរាណ​នា​សម័យអង្គរ ។​

ចម្លាក់ប្រាសាទបាយ័ន ស.វ.ទី ១២

​ ​តាម​ការស្រាវជ្រាវ​របស់​យើង ថ្វី​ត្បិត​តែ​គ្មាន​ភស្តុតាង​ណា​បញ្ជាក់​អំពី​វត្តមាន​របស់​ល្បែង​ចត្រង្គ​នេះ នា​សម័យ​បុរេ​អង្គរ​ក្ដី ក៏ប៉ុន្ដែ​យើង​យល់ឃើញថា ល្បែង​ដ៏​ឧត្តុង្គឧត្តម​នេះ ត្រូវបាន​នាំ​ចូល​មក​ជ្រោយ​សុវណ្ណ​ភូមិ ឬ​សុវណ្ណ​ទ្វីប​ដោយ​ជនជាតិ​ឥណ្ឌា នា​ដើម​ស​.​វ​ទី​១ តាមរយៈ​វិស័យ​ពាណិជ្ជកម្ម​អន្ដរជាតិ ។ ល្បែង​ឥណ្ឌា​នេះ​ ​បាន​ទៅដល់​ប្រទេស​ពែ​ស្ស៍ ហើយក៏​បាន​បន្ដដំណើរ​ទៅ​ប្រទេស​អឺរ៉ុប​ខាងលិច និង​ប្រទេស​រុស្សី​ផងដែរ តាមរយៈ​វិស័យ​ពាណិជ្ជកម្ម ចាប់តាំងពី​សតវត្ស​ទី ៩ មក ។ ល្បែង​ចត្រង្គ​ខ្មែរ​ក៏​ដូចជា ឥណ្ឌា​ដែរ គឺមាន ៦៤ ក្រឡា ហើយ​ចែកចេញជា​កូន​ខុន​​ស្ដេច​, កូន​នាង​​អគ្គមហេសី​, កូន​សេះ​​មេទ័ព​, និង​កូនគោល​​ទ័ព​ស្រួច​ ហើយ​កូន​ទូក និង​ត្រី​​សេនា​ ។​ ​ ​ជាក់ស្ដែង​នៅក្នុង​រឿង​មហា​ភារត​ឥណ្ឌា យើង​បានឃើញ​មានការ​ពិពណ៌នា​អំពី ការ​ភ្នាល់​លេងអុក​រវាង​ក្រុម​បាណ​វៈ និង​កៅរ​វៈ ។ យ៉ាងណាមិញ យើង​ក៏​បាន​ដឹង​ដែរ​ថា ព្រះ​គ្រិស្ណៈ ក៏​បាន​លេងល្បែង​ចត្រង្គ​ជាមួយ​ព្រះ​នាង រ​ធា ផងដែរ ដោយល្បែងនោះ មាន៦៤ក្រឡា​ ដូច​ល្បែង​អុក​សព្វថ្ងៃអញ្ចឹង ។​

ចម្លាក់ប្រាសាទបាពួន ស.វ.ទី ១៣

​ ​ចំណុច​សំខាន់​នៃ​ទេវ​កថា​នេះ ​ត្រូវបាន​ឆ្លាក់​នៅតាម​ប្រាង្គ​ប្រាសាទ​សិលា​ខ្មែរ ហើយមាន​ការ​ភ្នាល់​ដាក់​នគរ ប្រពន្ធ កូន ដោយ​ការ​លេងអុក ដែលជា​មូលហេតុ​នៃ​សង្គ្រាម​ស៊ីសាច់ហុតឈាម​គ្នា ។ ក្នុង​រឿង​រាមកេរ្ដិ៍​ខ្មែរ យើង​ក៏​ឃើញ​មេទ័ព​ស្វា គឺ​ហនុមាន​លេង​អុកចត្រង្គ​បណ្ដើរ លើកជើង​ទទួល​ថ្ម​បណ្ដើរ រួច​បោះ​ទៅ​ក្នុង​ទឹក​មហាសមុទ្រ ដើម្បី​ធ្វើ​ជា​ស្ពាន​ទៅ​កាន់​កោះ​លង្កា ។​ ​ ​ក្នុង​រឿង​កាកី ដែល​ជា​ស្នា​ព្រះ​ហត្ថ​របស់​ព្រះបាទ​អង្គឌួង ក៏យើង​​ឃើញ​មានលេង​ល្បែង​អុក​ដែរ ។ ស្ដេច​គ្រុឌ​ប្រែ​ក្រឡាជា​កម្លោះ ​មក​លេងអុក​ជា​មួយ​ព្រះបាទ​ព្រហ្ម​ទ​ត្ត រួចហើយ​ក៏​ឆក់​យក​នាង​កាកី​ហោះ​បាត់ទៅ ។ នេះ​ឥត​និយាយ​ដល់​រឿង​ធ​ញ្ជ័​យ ដែល​លេងអុក​ផង ។ ដូចនេះ ការ​លេងអុក​នៅ​ប្រទេស​ខ្មែរ​មាន​អត្ថន័យ​ដូចគ្នា នឹង​ការ​លេងអុក​នៅ​ប្រទេស​ឥណ្ឌា និង​បាន​ប្រសូត្រ​ចេញពី​ប្រភព​តែមួយ ។​

​ ​ដោយ​ភាព​វិសេសវិសាល​នេះហើយ ទើប​មាន​ការឲ្យ​ន័យថា ល្បែង​អុកចត្រង្គ​ ​ពី​ដើម​ពិតជា​សំដៅ​ដល់​ការរៀបចំ​ទ័ព​ទាំង៤ ឲ្យបាន​ត្រឹមត្រូវ​តាម​ក្បួន​យុទ្ធសាស្ត្រ មុនពេល​ចេញ​ទៅ​ច្បាំង​នៅ​សមរភូមិ ។ បានសេចក្ដីថា ល្បែង​អុកចត្រង្គ​នេះ ជា​ល្បែង​ដ៏​ថ្លៃថ្លា​បំផុត ព្រោះ​ផ្ដល់នូវ​បច្ចេកទេស និង​យុទ្ធសាស្ត្រ​លេង​ប្រកបដោយ​ទេពកោសល្យ​ខ្ពស់ និង​សក្ដានុពល​ខាង​ផ្លូវចិត្ត ឬ​បញ្ញាញាណ និង​ផ្លូវកាយ ។ ដៃគូ​ដែល​លេង សុទ្ធតែ​ខ្លាំងពូកែ ពោល​គឺ​ពោរពេញ​ទៅ​ដោយ​ស្នៀត​ខុសប្លែក​ពី​គ្នា ហើយ​នៅ​ទីបញ្ចប់​អាចធ្វើឲ្យ​គូបដិបក្ខ​ទាល់ច្រក ហើយ​ស្លាប់​តែម្ដង ដោយ​ការវិភាគ​ស្ថានភាព​ស៊ីជម្រៅ តើ​ត្រូវ​ដកថយ សម្ងំ ឬក៏​វាយលុក​ទៅមុខ ៕

                                     

6. អុកថៃMakruk

ឈ្មោះហៅជាភាសាថៃ ដោយសរសេរជាភាសអង់គ្លេស Makruk ឬ ជាអក្សរថៃ หมากรุกไทย ។

ការ​អុក

In the variant "Ka Ok" aka "Kar Ouk", the first player to put the other in check wins.

ការប្រកួត

ការប្រកួតលេងអុក ធ្លាប់បានប្រព្រឹត្តទៅកាលពីថ្ងៃទី៣ ដល់ទី៤ ខែមេសាឆ្នាំ២០០៨The first Ouk Chatrang tournament was held in Cambodia from April 3 to 4 of 2008, upon the completion of a standardized ruleset by the Olympic Committee of Cambodia and the Cambodian Chess Association.



                                     

7. តំណភ្ជាប់ខាងក្រៅ

  • Makruk: Chess in Cambodia
  • How to play Thai Chess
  • Mini Makruk
  • Makruk | Chess Variant Pages
  • Ouk chatrang Cambodian chess and makruk Thai chess
  • Play Thai Chess Online
  • Ouk - Khmer chess: play online
  • How to play Thai Chess - by Ancient Chess.com
  • Internet Makruk Server thai. und engl.
  • Peace Thai Chess

ម៉ោង១១:២៧ ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៣ UTC

                                     

អុកសីុត

អុកសីុតគឺជាសមាសធាតុដែលផ្សំឡើងដោយសារធាតុពីរយ៉ាង ដែលក្នុង នោះមានធាតុមួយជាអុកសីុសែន។ អុកសីុតជាច្រើនកើតឡើងដោយដុតធាតុគីមីក្នុងអុកសីុសែន ។ EX.។ អុកសីុតមានបីប្រភេទគឺ​​ អុកសីុតអាសីុត អុកសីុតបាស និង អុកសីតអំផូទែ ។ លក្ខណៈ នៅសីតុណ្ហភាពប្រក្រតី​ អុកសីុតមួយចំនួនជាអង្គធាតុរឹងដូចជា CuO CaO ។ អុកសីុតខ្លះជាអង្គធាតុរាវដូចជាទឹក H2O និង អុកសីុតខ្លះទៀតជាឩស្ម័ន K2O Cao ចូលផ្សំជាមួយទឹកបង្កើតបានជាអីដ្រុកសីុត ។