ⓘ ហូ ជីមិញ

                                     

ⓘ ហូ ជីមិញ

ហូ ជីមិញកើតនៅថ្ងៃទី ១៩ ឧសភា​ ១៨៩០ ។ គាត់ជា​អ្នកបដិវត្ត៍វៀតណាមដែលទទួលឥទ្ធិពលម៉ាក្ស លេនីន ។ គាត់បានឡើងកាន់ដំនែងជានាយករដ្ឋមន្រ្តីពីឆ្នាំ ១៩៤៥ ដល់ ១៩៥៥ និង ជាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមពីឆ្នាំ ១៩៤៥​ ដល់ ១៩៦៩។ គាត់គឺជាស្ថាបនិកវៀតណាម​ប្រជាធិបតេយ្យ​ ជាស្ថាបនិកនៃកងទ័ពប្រជាជនវៀតណាម និងជាស្ថាបនិកនៃពួកយៀកកុងក្នុងសង្រ្កាមវៀតណាមរហូតដល់គាត់ទទួលមរណភាពនៅឆ្នាំ ១៩៦៩។

ក្នុងឆ្នាំ ១៩៤១ ហូជីមិញត្រលប់មកវៀតណាមដើម្បីបង្កើតចលនាទាមទារឯករាជ្យវៀតមិញ។ នៅថ្ងៃទី ២ កញ្ញា ១៩៤៥ បន្ទាប់ពីរដ្ឋប្រហារស្តេចប៉ាដាវ ហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យរបស់វៀតណាម ដោយប្តូរឈ្មោះប្រទេសវៀតណាមមកជា​ សាធារណរដ្ឋសង្គមនិយមវៀតណាម។