ⓘ ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី៩

                                     

ⓘ ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី៩

ចំណែកព្រះពុទ្ធសាសនា មិនប្រដៅឲ្យធ្វើទាន សីល ភាវនា ដូច្នេះទេ គឺព្រះអង្គទ្រង់ប្រដៅ ឲ្យធ្វើទានដើម្បីរំលត់ នូវភ្លើងទុក្ខគឺលោភៈ១ ឲ្យធ្វើសីល ដើម្បីរំលត់នូវ ភ្លើងទុក្ខគឺទោសៈ១ ឲ្យធ្វើភាវនាដើម្បី រំលត់នូវភ្លើងទុក្ខ គឺមោហៈ១ នេះព្រះពុទ្ធសាសនា ទ្រង់ទូន្មាន ឲ្យចេះធ្វើទាន ដើម្បីរំលត់ទុក្ខ ឲ្យចេះធ្វើសីល ដើម្បីរំលត់ទុក្ខ ឲ្យចេះ ធ្វើភាវនា ដើម្បីរំលត់ទុក្ខដូច្នេះ ។ បើកាន់យក មិនទៀង-ទុក្ខ មកជាអារម្មណ៍ហើយ ធ្វើទាន-សីល-ភាវនា យ៉ាងនេះហៅថា ធម្មាធិបតេយ្យ គឺធ្វើទាន កាន់យកធម៌ជាធំ ។ បើធ្វើទាន កាន់យកធម៌ជាធំ ទើបបាន មហាកុសល៨ ទាននោះហៅថា មជ្ឈិមាបដិបទាទាន រាប់ចូលក្នុង នាវាត្រៃលក្ខណ៍ ។ នែសញ្ញា និងវិញ្ញាណ! អ្នក ស្តាប់ចូលចិត្ត ច្បាស់ ហើយឬនៅទេ? សាធុៗ ប្រពៃណាស់ៗ ខ្ញុំទាំងពីរនាក់នេះ ដាច់ចាកការ សង្ស័យអស់ហើយ លោកម្ចាស់ ខ្ញុំឃើញច្បាស់ ភ្លឺច្បាស់ណាស់ ថាបើនឹងធ្វើទាន ត្រូវប្រា រព្ធយក អនិច្ចំ ទុក្ខំ អនត្តា មាកជាអារម្មណ៍ នេះហៅថា ធម្មាធិបតេយ្យ យកធម៌ជាធំ តាមឱវាទដែល ព្រះសម្មាសម្ពុទ្ធ ទ្រង់ទូន្មាននោះ ពិតប្រាកដមែន ព្រោះញាណសម្ប យុត្ត ជាប់នៅក្នុងចិត្ត ឃើញច្បាស់នូវធម៌ ទុក្ខ មិនទៀង អនត្តា ហើយមានសទ្ធាជ្រះថ្លា បរិច្ចាគទ្រព្យសម្បត្តិ ...