ⓘ សញ្ញាជាតិវៀតណាម

                                     

ⓘ សញ្ញាជាតិវៀតណាម

សញ្ញាជាតិរបស់សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បច្ចុប្បន្នត្រូវបានប្រើដំបូង​ដោយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម នៅថ្ងៃទី៣០ វិច្ឆិកា ១៩៥៥។ ក្រោយពីពេលបង្រួបបង្រួមជាមួយសាធារណរដ្ឋវៀតណាម នៅថ្ងៃទី២ មិថុនា​១៩៧៦ រួចមក ការរចនាត្រូវបានកែប្រែបន្តិចបន្តួច។ ការរចនាសញ្ញាជាតិនេះ ស្រដៀងគ្នានឹង​សាធាណរដ្ឋប្រជាមានិតចិនដែរ។

                                     

1. រចនានិងអត្ថន័យ

  • នៅកណ្ដាលមានផ្កាយពណ៌លឿងធំមួយ ដែលតំណាងអោយគណបក្សសង្គមនិយមវៀតណាម ប្រវត្តិបដិវដ្ដន៍ និងអនាគតដ៏រុងរឿងរបស់វៀតណាម។
  • នៅខាងក្រោមមានរូបស្ពឺគ្រឿងចក្រ ហើយនៅអមសងខាងមានរូបកួរស្រូវ។ នេះជាតំណាងអោយការសហការគ្នា​របស់ឧស្សាហកម្មនិងកសិកម្ម។
  • មានរាងជារង្វង់ មានផ្ទៃពណ៌ក្រហម។ ពណ៌ក្រហមតំណាងអោយរបបសង្គមនិយម។