ⓘ សញ្ញាជាតិកាតារ

                                     

ⓘ សញ្ញាជាតិកាតារ

សញ្ញាជាតិកាតារ បច្ចុប្បន្នត្រូវបានប្រើតាំងពីឆ្នាំ១៩៧៦ ដោយកែច្នៃពីសញ្ញាជាតិចាស់ដែលប្រើតាំងពិឆ្នាំ១៩៦៦។ សញ្ញាជាតិកាតារ​មានប្រើរូប ទូកដៅ ដើមត្នោត និង ដាវសាមសៀ ដែលគេឃើញមានប្រើនៅក្នុងសញ្ញាជាតិរបស់ប្រទេសនៅមជ្ឈិមបូព៌ា​ដទៃទៀតដែរ។

                                     

1. រចនានិងអត្ថន័យ

  • នៅចន្លោះរវាងដាវទាំង២ មានខ្សែរលកអង្កាញ់ៗ ពណ៌ខៀវនិងស ដែលតំណាងអោយទឹកសមុទ្រ។ នៅលើរូបសមុទ្រ មានរូបទូកដៅ ជាប្រភេទទូកក្ដោងឈើប្រពៃណីរបស់អារ៉ាប់ បើកក្បែរកោះមួយដែលមានដើមត្នោត២ដុះ។
  • នៅក្នុងផ្នែកពណ៌សមានសរសេរជាអក្សរអារ៉ាប់ពណ៌ក្រហមក្រម៉ៅ ថា "دولة قطر" ដែលមានន័យថា រដ្ឋកាតារ ។ នៅផ្នែកក្រហមក្រម៉ៅខាងក្រោម មានសរសេរជាអក្សរអង់គ្លេសពណ៌សថា "State of Qatar" ដែលមានន័យថា រដ្ឋកាតារ ដែរ។ អក្សរអង់គ្លេសនេះជួនកាលគេមិនដាក់ក៏បានដែរ។
  • នៅជុំវិញផ្នែកកណ្ដាលពណ៌លឿង មានកងរង្វង់ពណ៌សខាងលើនិងក្រហមក្រម៉ៅខាងក្រោម។ ខ្សែខ័ណ្ឌផ្នែកសនិងក្រហមក្រម៉ៅ​នេះមានរាងអង្កាញ់ៗ។ នេះជាទំរង់ដូចទង់ជាតិកាតារដែរ។
  • ផ្នែកកណ្ដាលមានពណ៌លឿង ដែលមានដាវពណ៌ស ជួនកាលពណ៌ក្រហមក្រម៉ៅ ២​ខ្វែងដងគ្នា។ ដាវនេះជាដាវសាមសៀ ដែលជាប្រភេទដាវម្យ៉ាង​មានរាងកោងដូចអឌ្ឍច័ន្ទ ឃើញមានប្រើនៅតំបន់អាស៊ីមជ្ឈិមតាំងពីសតវត្សរ៍ទី១៩។