ⓘ វីលហែម រ៉នថ៍ហ្គិន

                                     

ⓘ វីលហែម រ៉នថ៍ហ្គិន

វីលហែម ខុនរ៉ាដ រ៉នថ៍ហ្គិន ជារូបវិទូ​ជនជាតិអាល្លឺម៉ង់ ដែលបានរកឃើញកាំរស្មីអិច។ ដោយសារស្នាដៃនេះ លោកបានទទួល​រង្វាន់ណូបែល​នៅឆ្នាំ១៩០១។ លោកជាជ័យលាភីដំបូងគេរបស់​រង្វាន់នេះ។

                                     

1. ជីវប្រវត្ថិ

រ៉នថ៍ហ្គិនចាប់កំនើតនៅឃុំឡិនណិបសព្វថ្ងៃជា​ផ្នែកមួយរបស់ក្រុងរ៉ែមឆាយដ៍ នៃប្រទេសអាល្លឺម៉ង់ នៅក្នុងគ្រួសារ​អ្នកជំនួញ​និងផលិត​ក្រណាត់។ ឪពុកលោកជាជនជាតិអាល្លឺម៉ង់ ឈ្មោះ ហ្វ្រេដេរីហ រ៉នថ៍ហ្គិន ហើយម្ដាយលោក​ជាជនជាតិហុល្លង់ ឈ្មោះ ឆាឡុត ហ្វ្រូវ៉ែង ។ នៅខែមិនាឆ្នាំ១៨៤៨ គ្រួសារលោក​បានរើទៅនៅ​ក្រុងអាប៉លដន ប្រទេសហុល្លង់។ លោកបាន​ទទួលការអប់រំ​ថ្នាក់មូលដ្ឋាននៅទៅនោះ។ លោកត្រូវគេបណ្ដេញចេញពីសាលា ដោយសារតែ​លោកមិន​ព្រមប្រាប់​ឈ្មោះ​មិត្តរួមថ្នាក់ម្នាក់​ដែលបាន​គូរ​រូបកំប្លែង​ចំអកអោយគ្រូៗ។ នៅឆ្នាំ១៩៦៥ លោក​បន្តការសិក្សាទៅ​វិទ្យាស្ថានបច្ចេកវិទ្យាហ្សួរីហ ផ្នែកវិស្វកម្មមេកានិច។នៅឆ្នាំ១៨៦៩ លោកទទួលបាន​សញ្ញាប័ត្រថ្នាក់បណ្ឌិត​ ពីសាកលវិទ្យាល័យហ្សួរីហ។

នៅឆ្នា៨៧៣ លោកបានទៅតាម​គ្រូសំណប់​របស់លោកឈ្មោះ អៅហ្គូស ឃុនថ៍ ដែលបានផ្លាស់ទៅបង្រៀននៅ​សាកលវិទ្យាល័យស្ត្រាស់ប៊ើក។ មួយឆ្នាំក្រោយមក​រ៉នថ៍ហ្គិនក៏បានក្លាយជាគ្រូបង្រៀន​នៅទីនោះ​ដែរ។ នៅឆ្នាំ១៩៧៥ លោកបាន​ក្លាយជាសាស្ត្រាចារ្យ​នៅបណ្ឌិតសភាកសិកម្ម ប៉ុន្តែមួយឆ្នាំក្រោយ​ក៏ត្រលប់​មកធ្វើជា​សាស្ត្រាចារ្យ​រូបវិទ្យា​នៅស្ត្រស់ប៊ើកវិញ។ នៅឆ្នាំ១៩៧៩ លោកត្រូវគេតែងតាំង​ជាប្រធានរូបវិទ្យា​នៅសាកលវិទ្យាល័យហ្គីសសិន ឆ្នាំ១៩៨៨ នៅសាកលវិទ្យាល័យវើហ្សប៊ើក និងនៅឆ្នាំ១៩០០ នៅសាកលវិទ្យាល័យមើនហិន មុយនិច។ រ៉នថ៍ហ្គិន​បានទទួល​យកតំណែង​ជាសាស្ត្រាចារ្យ​ទៅសាកលវិទ្យាល័យខូឡំបៀ និងបានទិញសំបុត្រ​យន្តហោះទៅអាមេរិចរួចហើយ តែត្រូវបានអាក់ខានវិញ ដោយសារសង្គ្រាមលោកលើកទី១។ ចាប់ពីនោះមក លោកបានបន្តរស់នៅមើនហិន​រហូតដល់ចូលនិវត្តន៍។

                                     

2. ការរកឃើញកាំរស្មីអិច

ក្នុងកំឡុងឆ្នាំ១៨៩៥ រ៉នថ៍ហ្គិន​បានធ្វើការសិក្សាលើ​ផលខាងក្រៅ ដែលចេញពីឧបករណ៍ប្រើបំពង់សុញ្ញកាសជាច្រើនប្រភេទ ដែលបានផ្ញើ​ពី ហែងរីហ ហឺត ចូហាន ហ៊ីតថហ្វ វីល្លៀម គ្រូក នីកូឡា តេស្លា និង ហ្វីលីព ហ្វុន ឡឺណាដ ពេលដែល​មានបន្ទេរបន្ទុក​អគ្គីសនី​ឆ្លងកាត់វា។