ⓘ កូម៌ៈ

                                     

ⓘ កូម៌ៈ

កាលពីដើមឡើយ មានមហាសមុទ្រទឹកដោះគ្របដណ្ដប់ពេញលើចក្រវាលទាំងមូល។ ពួកទេវៈ និងពួកអសុរ ដែលចង់បានទឹកអម្រឹត គឺទឹកមន្តអមតៈ ក៏នាំគ្នាកូរសមុទ្រទឹកដោះនោះ។

ព្រះវិស្ណុ ដកភ្នំមន្ទរៈ យកមកធ្វើជាខ្នូរឈើកូរ ហើយប្រែកាឡាខ្លួន ជាមហាអណ្ដើកកូម៌ៈ ដើម្បីទ្រភ្នំមន្ទរៈ កុំឲ្យលិច។ ចំណែកស្ដេចនាគ ឈ្មោះវាសុកី យកខ្លួនធ្វើជាព្រ័ត្រសម្រាប់ឲ្យគេទាញ។ ពួកទេវៈ ទាញខាងកន្ទុយ ឯពួកអសុរ ទាញខាងក្បាល។

បន្ទាប់ពីកូរវឹក អស់រយៈពេល១០០០ឆ្នាំ រតនៈយ៉ាងច្រើនឥតគណនា ក៏បានផុសឡើងពីទឹក ក្នុងនោះមានព្រះនាងលក្ស្មី មហេសីព្រះវិស្ណុ, អៃរាវ័ត ដំរីក្បាលបី. ។ នៅទីបំផុត ទឹកអម្រឹត និងទេពអប្សរ ក៏ផុសចេញមក។ ព្រះវិស្ណុ យកទឹកអម្រឹតចែកឲ្យពួកទេវៈទៅ។