ⓘ ក្លាំងគែរ​(ស៊ីម៉ង់ត៍)

                                     

ⓘ ក្លាំងគែរ​(ស៊ីម៉ង់ត៍)

នៅ​ក្នុង​ការ​ផលិត​ស៊ីម៉ង់ត៍ផតលែន ក្លាំងគែរ ជា​សំភារៈ​សូលីតកើត​ឡើង​​នៅ​ពេល​ដុត​កំដៅ​ស៊ីម៉ង់ត៍ ដែល​បាន​រលាយ​ចូល​គ្នា​ក្លាយ​ជា​ដុំ​តូច​ៗ ជា​ទូទៅ​មាន​អង្កត់ផ្ចិត​៣​ទៅ​២៥​មម។

                                     

1. បំរើបំរាស់

ក្លាំងគែរ​ ត្រូវ​យក​ទៅ​កិន​ជា​ទូទៅ​ដោយ​បន្ថែម​កាល់ស្យូម​ស៊ុលផាត​បន្តិច ដើម្បី​អោយ​ក្លាយ​ជា​ស៊ីម៉ង់ត៍​ផតលែន។ ជួន​កាល​គេ​កិន​វា​លាយ​ជា​មួយ​នឹង​ផលិតផល​ផ្សេង​ទៀត មាន​ដូច​ជា៖

  • ​ស៊ីម៉ង់ត៍ អាចម៍​ដែក Blast furnace slag cement
  • ស៊ីម៉ង់ត៍​ប៉ូហ្សូឡានិច pozzolanic cement
  • ស៊ីម៉ង់ត៍ ផ្សែង​ស៊ីលីកាsilica fume cement

ក្លាំងគែរ​ បើ​ទុក​នៅ​កន្លែង​ស្ងួត អាច​រក្សា​ទុក​បាន​រាប់​ខែ ដោយ​មិន​មាន​បាត់​បង់​គុណភាព​អ្វី​ឡើយ។ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ ហើយ​និង​ដោយ​សារ​តែ​វា​អាច​រក្សា​ទុក​បាន​ដោយ​ប្រើ​ឧបករណ៍​ទុក​រ៉ែ​ធម្មតា​ ក្លាំងគែរ​ត្រូវ​បាន​គេ​ធ្វើ​អាជីវកម្ម​ជា​អន្តរជាតិ​ក្នុង​បរិមាណ​ដ៏​ច្រើន។ អ្នក​ផលិត​ស៊ីម៉ង់ត៍បាន​ទិញ​ក្លាំងគែរ​ យក​ទៅ​កិន​ជា​បន្ថែម​ទៅ​នឹង​ក្លាំងគែរ​ដែល​ផលិត​ដោយ​រោងចក្រ​របស់​ពួក​គេ​ផ្ទាល់។ ផលិតករ​ក៏​ធ្វើ​ការ​ដឹក​ជញ្ជូន​ក្លាំងគែរ​ទៅ​កន្លែង​កិន​ក្នុង​តំបន់​ដែល​គ្មាន​វត្ថុធាតុ​ដើម​ផលិត​ស៊ីម៉ង់ត៍​ផង​ដែរ។

                                     

2. ជំនួយ​ដល់​ការ​កិន​បំបែក​​ក្លាំងគែរ

ស៊ីបសូម ត្រូវ​គេ​បន្ថែម​ជា​មួយ​ក្លាំងគែរ ដើម្បី​ធ្វើ​​ជាទឹក​ថ្នាំ​សំរាប់​កំនក​ស៊ីម៉ង់ត៍ ប៉ុន្តែ​វា​បាន​ជួយ​សំរួល​ដល់​ការ​កិន​បំបែក​ក្លាំងគែរ​ យ៉ាង​មាន​ប្រសិទ្ធិភាព​ ដោយ​វា​បង្ការ​មិន​អោយ​ម្សៅ​​កក​និង​ស្រោប​ពី​ក្រៅ​ផ្ទៃ​ខាង​ក្រៅ​របស់​ដុំ​ក្លាំងគែរ និង​ជញ្ជាំងធុងលាយ។ សារធាតុ​ផ្សំ​សរីរាង្គ​ក៏​ត្រូវបាន​គេ​យក​មក​លាយ​ ដើម្បី​ជំនួយ​ដល់​ការ​កិន​បំបែក​ ដើម្បី​បង្ការកុំ​អោយ​ម្សៅ​កក​ជា​ដុំ​។ គេ​​ច្រើន​ប្រើ​ ទ្រី​អេតាណុលឡាមីន TEA ក្នុង​បរិមាណ 0.1%ជា​ទំងន់ ហើយឃើញ​ថា​​មាន​ប្រសិទ្ធិភាព​ណាស់។​ ជួន​កាល​គេ​ក៏​ប្រើ​ថ្នាំ​បន្ថែម​ផ្សេង​ទៀត​ផង​ដែរ ដូច​ជា​ អេទីលែន គ្លីកុល, អាស៊ីត អូលេអ៊ិច, អាស៊ីត​ស៊ុលផូនិច ដូដេស៊ីល​បង់​សែ,។ល។